ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    iOS 8.3 អាច​អោយ​អ្នក​ដោន​ឡូដ​ហ្គេម-កម្ម​វិធី​ចេញ​ពី Appstore ដោយ​មិន​ចាំបាច់​វាយ​លេខ​សំងាត់ទៀតទេ

iOS 8.3 អាច​អោយ​អ្នក​ដោន​ឡូដ​ហ្គេម-កម្ម​វិធី​ចេញ​ពី Appstore ដោយ​មិន​ចាំបាច់​វាយ​លេខ​សំងាត់ទៀតទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកដែលកំពុងតែប្រើប្រាស់ឧបករណ៍ i ដែលមានដូចជា iPhone, iPad, iPod Touch ទាំងអស់ ប្រាកដ​ជា​​មាន​ភាព ធុញទ្រាន់ជាក់ជាមិនខាន រៀងរាល់ពេល យើងដោនឡូដ កម្មវិធី រឺក៏ហ្គេម ចេញពី Appstore ព្រោះអីយើង ត្រូវវាយលេខសំងាត់ ដ៏វែង និងសាំញ៉ាំ របស់យើង ដដែលៗ។ ធ្វើដូចឆ្នាំ វាអាច ខាត​ពេល​យូរ វាខុសពីពពួក ទូរស័ព្ទ​ Android ដែលមិនតម្រូវ អោយវាយ លេខសំងាត់ រញ៉េរញ៉ៃ នោះទេ ពេល​យើង ដោនឡូដ កម្មវិធី រឺក៏ហ្គេម​ ចេញពី Playstore។ ទីបំផុត Apple បានដោះស្រាយ បញ្ហានេះហើយ ពោល​នៅលើ iOS 8.3 អ្នកមិនចាំបាច់ វាយលេខសំងាត់​ នៅពេលដោនឡូដ ហ្គេម រឺកម្មវិធី ឥតគិតថ្លៃ នា​នា​ចេញពី Appstore ទៀតនោះទេ។

cover

នាពេលបច្ចុប្បន្ននេះ Apple កំពុងតែធ្វើការ តេស្តសាកល្បង iOS 8.3 ដែលវានឹងមាន អ្វីប្លែក ច្រើន​ណាស់ គួរអោយ ចាប់អារម្មណ៍។ មុខងារថ្មីមួយទៀត ដែលយើងចាប់ អារម្មណ៍បំផុតនោះ គឺមុខងារ ដោន​ឡូដ កម្មវិធី រឺហ្គេម ដែលឥតគិតថ្លៃ ចេញពី Appstore។ យើងទាំងអស់គ្នា អាចកំណត់ រយៈពេល នៃការ​មិន​បាច់ វាយលេខសំងាត់ ពេលដោនឡូដ រយៈពេល 15 នាទីក៏បាន រឺក៏មិនចាំបាច់ វាយលេខសំងាត់ រហូត​ក៏បាន។ វិធីនេះ នឹងជួយអោយយើង ដោនឡូដ ហ្គេម រឺកម្មវិធី ចេញពី Appstore បានលឿន រហ័ស មិនចាំបាច់ ខាតពេលច្រើន។

ios83beta3passwordsettings

នៅក្នុង iOS 8.3 Apple បានបន្ថែមមុខងារច្រើនទៀត ដែលមាន ដូចជា ពណ៌សម្បុរ ក្នុងពុម្ព Emoji ងាយ​ស្រួល សម្រាប់ធ្វើការ ទំនាក់ទំនង ជាមួយមិត្តភក្កិ។ iOS 8.3 ក៏បានដោះស្រាយ បញ្ហា មួយ​ចំនួន​ទៀត​ផងដែរ ជួយអោយ iOS កាន់តែដំណើរការ បានស្រួលល្អ។ iOS 8.3 នេះ អាចនឹងចេញ​អោយ​ប្រើ​ប្រាស់ នៅម្តុំ ពាក់កណ្តាលខែមេសា រឺនៅចុងខែ មេសា ដែលជាពេលវេលា នៃការដាក់លក់ នាឡិកា របស់​ក្រុមហ៊ុន Apple។

 

  • ដោយ: Vongthear
  • 3:42 PM, 26 March
  • ប្រភព: AppleInsider
  • Tag: កម្មវិធី & ហ្គេម