ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    មាន​អ្វី​បន្ថែម​ខ្លះ​នៅ​ក្នុង​វគ្គ​ថ្មី​នៃ​ហ្គេម​បាញ់​គ្នា​ Brothers In Arms 3 នេះ?

មាន​អ្វី​បន្ថែម​ខ្លះ​នៅ​ក្នុង​វគ្គ​ថ្មី​នៃ​ហ្គេម​បាញ់​គ្នា​ Brothers In Arms 3 នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

សម្រាប់ហ្គេម មួយនេះដែរ ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់ បានស្គាល់វារួចមកហើយ ហើយវាពិតជា មានប្រជាប្រិយភាព មែនទែន ដោយយើងអាច លេងវាបានទាំង នៅលើស្មាតហ្វូន ម៉ាស៊ីនហ្គេម និងកុំព្យូរទ័រជាដើម។

Brothers In Arms ជាប្រភេទហ្គេម ដែលមានលក្ខណៈ បាញ់គ្នា រវាងទាហាននិងទាហាន ហើយវាមាន របៀបលេង ខុសពីហ្គេមបាញ់គ្នាធម្មតា ដោយវាមានវគ្គ ច្រើនសម្រាប់លេងកំសាន្ត និងមានក្រាហ្វិកច្បាស់ល្អ ធ្វើអោយយើង ជក់ចិត្តជាមួយ ហ្គេមនេះមែនទែន។

c b d

មកដល់ពេលនេះ ហ្គេម Brothers In Arms ក៏បានចេញ នូវជំនាន់ថ្មី របស់ខ្លួនហើយ គឺ Brothers In Arm វគ្គ 3 ដែលបានធ្វើការ បន្ថែមទៅលើ រូបភាពក្រាហ្វិក អោយកាន់តែច្បាស់ ដែលមើល ទៅដូចពិតៗ រួមជាមួយនឹង តួអង្គផ្សេងៗ និងអាវុធជាដើម ព្រមទាំងបានបន្ថែម នូវវគ្គថ្មីៗទៀតផង។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រិយមិត្តអាចដោនឡូត និងសាកល្បងលេង ហ្គេមនេះបាន ដោយឥតគិតថ្លៃ ទាំងស្មាតហ្វូន iOS និង Android ដែលវាមានទំហំត្រឹមតែ 626 MB នោះទេ។

ចុចទីនេះ សម្រាប់ iOS

ចុចទីនេះ សម្រាប់ Android

ចំពោះហ្គេម មួយនេះដែរ ខេមបូ ជឿជាក់ថាប្រិយមិត្ត ប្រាកដជា ជក់ចិត្តជាមួយវា ជាមួយឈុតឆាក បាញ់ប្រហារ ដោយប្រឈមមុខជាមួយ ពួកទាហានមកពី ប្រទេសផ្សេងៗ។

សូមអរគុណប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរកកម្មវិធីអ្វី ដែលប្លែកសម្រាប់ ចែកជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។

  • ដោយ: Mai
  • 9:55 AM, 26 March
  • ប្រភព: Playstore & AppStore
  • Tag: កម្មវិធី & ហ្គេម