ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    លើក​មុន កម្មវិធី Tesla App មាន​តែ​លើ Apple Watch តែ​ឥឡូវ​មាន​នៅ​លើ Android Wear ដែរហើយ!

លើក​មុន កម្មវិធី Tesla App មាន​តែ​លើ Apple Watch តែ​ឥឡូវ​មាន​នៅ​លើ Android Wear ដែរហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កន្លងទៅថ្មីៗនេះ យើងបានឃើញកម្មវិធី Tesla App សម្រាប់នាឡិកា ឆ្លាតវៃ Apple Watch ពីក្រុម Developers Eleks Labs ហើយស្រាប់តែ ពេលនេះ គឺថា ក្រុមហ៊ុនបានបង្កើត Version នៃកម្មវិធីនេះ សម្រាប់ដើរនៅលើ ប្រព័ន្ធប្រតិបត្តិការ Android Wear របស់ Google ម្តង។

1-cover

យោងតាមការអះអាងពី Eleks Labs បានអោយដឹងថា ក្រុមពួកគេនឹង ដាក់កម្មវិធី Tesla App អោយអាច ដើរនៅលើ Android Wear បានក្នុងពេល ដ៏ឆាប់ខាងមុខនេះ ហើយវីដេអូ ខាងក្រោមនេះ បង្ហាញពីទ្រង់ទ្រាយ នៃកម្មវិធី Tesla App លើនាឡិកា ឆ្លាតវៃដើរ ដោយ Android Wear។ សូមទស្សនាវីដេអូ ខាងក្រោម ទាំងអស់គ្នា៖

កម្មវិធី Tesla App មានលក្ខណៈ ផុសនៅលើ អេក្រង់នាឡិកា ឆ្លាតវៃតែម្តង ដោយមិនចាំបាច់ ចូលទៅបើក កម្មវិធីណាមួយ ដើម្បីភ្ជាប់ទៅកាន់ រថយន្តរបស់ អ្នកនោះទេ ដែលគេហៅថា Watch Face។ ជាមួយកម្មវិធីនេះ វាមាន Smart Menu មួយចំនួន សម្រាប់ ធ្វើការគ្រប់គ្រង ទៅលើរថយន្ត របស់អ្នក ដូចជា ចង់ដឹងពី សីតុណ្ហភាព ក្នុងរថយន្ត ថាមពលអគ្គសនី បានបញ្ចូលពេញ ឬ មិនទាន់ពេញ អាចធ្វើការបញ្ជាអោយ បើកភ្លើង ឬស៊ីញ៉ូ ក៏ដូចជា បញ្ជាអោយបើក ឬ បិទទ្វាឡានផងដែរ។ ពិសេសជាងនេះ ទៅទៀតនោះ គឺថា វាអាចប្រាប់ពីទីតាំង ទីកន្លែង ដែលវាកំពុង ឈរជើងនៅ ហើយ អាចផ្តល់នូវ Notification ដល់ម្ចាស់ រថយន្តផងដែរ នៅពេល ដែលមានបញ្ហា មិនប្រក្រតី កើតឡើង។

2

  • ដោយ: Vannoch
  • 10:26 AM, 25 March
  • ប្រភព: Elekslabs
  • Tag: កម្មវិធី & ហ្គេម