ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Foxconn សហការ​ជាមួយ Tencent បង្កើត​គម្រូ​រថយន្ត​គ្មាន​មនុស្ស​បើក ចាយ​លុយ​អស់ 15,000 ដុល្លារ​ក្នុង​មួយគ្រឿង

Foxconn សហការ​ជាមួយ Tencent បង្កើត​គម្រូ​រថយន្ត​គ្មាន​មនុស្ស​បើក ចាយ​លុយ​អស់ 15,000 ដុល្លារ​ក្នុង​មួយគ្រឿង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្តគ្មានមនុស្សបើក ដែលយើងរាល់គ្នា និយមហៅថា Self-Driving Car ត្រូវបានយកចិត្តទុកដាក់ ខ្លាំងណាស់ ពីក្រុមហ៊ុន បច្ចេកវិទ្យាមួយចំនួន ដូចជា Google, Apple ក៏ដូចជា ក្រុមហ៊ុន ផលិតរថយន្ត Tesla ផងដែរ ដែលបានបំពាក់ បច្ចេកវិទ្យា Self-Driving Technology ផ្តល់ភាពកាន់តែ ងាយស្រួលដល់ តៃកុងឡាន។ ដោយយល់ឃើញពីការ រីកចម្រើនបច្ចេកវិទ្យាបែបនេះហើយ ទើបលោក Ma Huateng ដែលជាប្រធាន ក្រុមហ៊ុន Tencent Holdings បាន សហការណ៍ជាមួយ Foxconn ដើម្បីឈានដល់ ការផលិតរថយន្ត គ្មានមនុស្សបើក។

1-cover

Tencent Holdings ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន ល្បីឈ្មោះមួយ ដោយបានបង្កើត កម្មវិធី WeChat ហើយកាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះ ក្រុមហ៊ុន បានចុះកិច្ច ព្រមព្រៀងលើ ការសហការជាមួយ Foxconn ដោយនឹងផលិត រថយន្តប្រើ ថាមពលអគ្គិសនី ហើយបំពាក់ បច្ចេកវិទ្យា គ្មានមនុស្សបើក ដើម្បីចូលរួមប្រកួត លើទីផ្សាររថយន្ត។

ចំពោះ គម្រោងបង្កើតរថយន្តរបស់ ក្រុមហ៊ុន ទាំងពីរនេះ ត្រូវបានគេរាយការណ៍ មកថា ក្នុងរថយន្តមួយគ្រឿង នឹងចំណាយថវិកាអស់ 15,000 ដុល្លារ ហើយការ រចនាឡើង យកលំនាំ តាម គម្រូរថយន្ត Self-Driving Cars របស់ Google ដែលបាន បង្ហាញកាលពី ខែ ធ្នូ កន្លងទៅនេះ។

2

ការចំណាយលុយលើ ការបង្កើតរថយន្ត គ្មានមនុស្ស បើកសម្រាប់ Foxconn និង Tencent Holding មានលក្ខណៈអស់ លុយតិចជាង Tesla ហើយ Tesla កន្លងមកនេះ ក៏ធ្លាប់ធ្វើតេស្តសាកល្បង រថយន្តគ្មានមនុស្សបើក នៅលើទឹកដី ប្រទេសចិន ផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ រថយន្តទាំងអស់នោះ ស្ថិតនៅក្នុង ដំណាក់កាលធ្វើ តេស្តលើផ្លូវមួយចំនួន តែប៉ុណ្ណោះ ចំពោះការដាក់អោយ ដំណើរការជា សកលតែម្តង យើងក៏មិនទាន់ទទួល ព័ត៌មានពី វានៅឡើយដែរ។

  • ដោយ: Vannoch
  • 2:40 PM, 24 March
  • ប្រភព: AppleInsider
  • Tag: យានយន្ត