ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម​រក​ផ្លូវ​ចេញ​ក្នុង​ពិភព​អាថ៌កំបាំង​នៃ​មន្ទីរ​ពិសោធន៍​មួយ ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​យន្ត

ហ្គេម​រក​ផ្លូវ​ចេញ​ក្នុង​ពិភព​អាថ៌កំបាំង​នៃ​មន្ទីរ​ពិសោធន៍​មួយ ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​យន្ត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

សួស្តីប្រិយមិត្ត ទាំងអស់គ្នា ថ្ងៃនេះខេមបូរីផត សូមណែនាំប្រិយមិត្ត ទាំងអស់គ្នា​នូវ ហ្គេមមួយ ដែលជាប្រភេទ ហ្គេមផ្សងព្រេង ដោយរកផ្លូវចេញពី មន្ទីរពិសោធន៍ មួយកន្លែង ហើយហ្គេមមួយ នេះដែរមាន ឈ្មោះថា “Agent RX”។ នៅក្នុងហ្គេម មួយនេះ គឺតម្រូវអោយយើង ដើរតួរជា ភ្នាក់ងារសម្ងាត់ ឈ្មោះថា Agent RX ដែលជាភ្នាក់ងារ ដ៏ល្អបំផុតមកពី ISEN។

Agent RX គឺអាចលេងកម្សាន្ត បានតែលើប្រព័ន្ធ iOS ប៉ុណ្ណោះ សម្រាប់ Android គឺមិនទាន់មាន នៅឡើយទេ។ វាមានទំហំត្រឹមតែ 287 MB ប៉ុណ្ណោះ ដែលអាចអោយ យើងទាញយក ដោយមិនចំណាយ ពេលយូរឡើយ។

សម្រាប់របៀបនៃការ លេងហ្គេមមួយ នេះវិញ គឺគ្រាន់តែ ចុចប៉ុណ្ណោះ បានន័យថា បើសិន ប្រិយមិត្តចង់ ផ្លាស់ទីទៅ កាន់កន្លែងណាមួយ គ្រាន់តែចុចទៅ កាន់ទីតាំងនោះ ម្តងមួយៗ ហើយចំពោះ ការប្រើប្រាស់ ឧបករណ៍ផ្សេងៗវិញ ក៏តម្រូវអោយ ធ្វើបែបនេះដែរ គឺគ្រាន់តែចុចលើ ឧបករណ៍នោះប៉ុណ្ណោះ។ វាពិតជាងាយ ស្រួលមែនទែន ក្នុងការលេងហ្គេម មួយនេះ ហើយក៏ធ្វើអោយយើងជក់ចិត្ត ជាមួយវាផងដែរ។

តម្រូវការ៖

សម្រាប់ប្រិយមិត្ត iOS

  • iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 6 ឡើងទៅ
  • Device មិនទាន់ Jailbreak ក៏អាចតម្លើងបានផងដែរ

សូមទាញយកតាម តំណរនេះ​សម្រាប់ iOS (Free)

3 1 2

ជាចុងក្រោយក្រុមការងារ របស់ខេមបូ សូមអរគុណដល់ ប្រិយមិត្តដែល តែង​តែ​គាំទ្រ​ដល់​ ខេមបូ​នឹង​ខិត​ខំ ​ស្វែង​រក​កម្មវិធី​ពិសេសៗ ​ជា​ច្រើន​ដើម្បី​ចែក​ជូន ​ប្រិយមិត្ត​នៅ ​ពេល​ក្រោយ​ទៀត។

  • ដោយ: Mai
  • 9:31 AM, 24 March
  • ប្រភព: Playstore
  • Tag: កម្មវិធី & ហ្គេម