ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ស្វាគមន៍​ជាមួយ​កម្មវិធី​កាត់​ត​រូបភាព​បែប​ថ្មី​របស់ Instagram!

ស្វាគមន៍​ជាមួយ​កម្មវិធី​កាត់​ត​រូបភាព​បែប​ថ្មី​របស់ Instagram!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងថ្ងៃទី 23 ខែមីនា ឆ្នាំ 2015 ដែលត្រូវ ជាថ្ងៃនេះ នៅសហរដ្ឋ អាមេរិក ហើយនៅក្នុង ប្រទេសកម្ពុជាវិញ ត្រូវបានឈានដល់ ព្រឹកថ្ងៃទី 24 ហើយ។ ក្រុមអ្នកបង្កើត កម្មវិធី Instagram បានបង្កើតកម្មវិធី មួយទៀត ដែលបានដាក់ ឈ្មោះថា Layout ។​ នេះជាកម្មវិធីមួយ ដែលដាច់ដោយឡែក ពីកម្មវិធី Instagram ហើយតម្រូវឲ្យ អ្នកប្រើប្រាស់ដោនឡូដ យកមក ប្រើប្រាស់ មិនមែនជាមុខងារ នៅក្នុងកម្មវិធី Instagram នោះទេ។

cover

កម្មវិធីនេះមាន ឈ្មោះថា Layout for Instagram ជាប្រភេទកម្មវិធី ដែលប្រើប្រាស់ សំរាប់ដាក់ រូបភាពច្រើន លើសពី 9 រូបចូលទៅក្នុង សន្លឹកតែមួយ ដែលមានទំហំ បួនជ្រុង ដើម្បីងាយស្រួល យករូបដែលបាន ដាក់ចូលហើយនោះ ទៅបង្ហោះនៅ លើកម្មវិធី Instagram ។ យើងអាចដាក់ រូបភាពចូល ហើយប្តូរទីតាំង រូបទាំងនោះ តាមចំនង់ចំនូល ចិត្តយើងបាន, ធ្វើការត្រឡប់ រូបភាពមកទិសដៅ ផ្ទុយគ្នាបាន និងអាចថតរូប បានភ្លាមៗ មកដាក់បញ្ចូល ក៏បានដែរ។

1

បញ្ជាក់ថា ៖ កម្មវិធីនេះអាច ប្រើប្រាស់បាននៅលើ ឧបករណ៍ណា ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS 7.0 ឡើងទៅ។

គួរឲ្យសោកស្តាយ សំរាប់មិត្តអ្នកអាន ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ដោយនៅពេលនេះ មិនទាន់អាច ដោនឡូដកម្មវិធី នេះមកប្រើប្រាស់ នៅឡើយទេ ហើយមិនយូរទេ កម្មវិធីនេះក៏បើក ឲ្យដោនឡូដសំរាប់ ប្រព័ន្ធប្រតិបត្តិការ Android ដែរ ដូចនេះមិត្តអ្នកអាន អាចរង់ចាំជាមួយ ខេមបូរីផត បាន នៅពេលដែល មានកម្មវិធីនេះ សំរាប់ Android ចេញភ្លាម យើងនឹង ចេញផ្សាយភ្លាម។

  • ដោយ: Hong
  • 8:52 AM, 24 March
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម