ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ត្រឹមឆ្នាំ 2017 Mercedes មាន​គម្រោង​បញ្ចេញ​រថយន្ត​ហាយប្រីដ​អោយ​បាន 10 ម៉ូឌែល!

ត្រឹមឆ្នាំ 2017 Mercedes មាន​គម្រោង​បញ្ចេញ​រថយន្ត​ហាយប្រីដ​អោយ​បាន 10 ម៉ូឌែល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់រថយន្ត ហាយប្រីដ មានការនិយម ខ្លាំងណាស់នៅលើ បណ្តាប្រទេស មួយចំនួននៅជុំវិញ ពិភពលោក ហើយសម្រាប់បងប្អូន ដែលមានចំណង់ ចំណូលចិត្ត នឹងរថយន្ត ប្រភេទនេះ គួរតែដឹងថា ក្រុមហ៊ុន Mercedes មានមហិច្ឆិតា ធំណាស់ ដោយរំពឹងទុកថា ខ្លួននឹងបញ្ចេញ រថយន្តហាយប្រីដ ចំនួន 10 ម៉ូឌែលទៅកាន់ទីផ្សារ ត្រឹមឆ្នាំ 2017 ខាងមុខនេះ។ ជាក់ស្តែង ក្រុមហ៊ុនមានគម្រោង បញ្ចេញរថយន្ត ហាយប្រីដ ចំនួនពីរម៉ូឌែល ទៅកាន់ទីផ្សារអាមេរិក នៅក្នុងរដូវ ស្លឹកឈើជ្រុះនេះ ដែលរថយន្តពីរម៉ូឌែល នោះមានឈ្មោះថា 2016 C350e និង S550e ។

1-cover

យោងតាមប្រសាសន៍ របស់លោក Dr. Thomas Weber ដែលជាសមាជិក នៃក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន ផលិតរថយន្ត Daimler AG បានអោយដឹងថា ជាមួយរថយន្ត ហាយប្រីដ ពិតជាបាន ផ្តល់នូវជម្រើសមួយ ដ៏ល្អបំផុតសម្រាប់ ពិភពលោក ទាំងមូល ព្រោះអាចអោយ ម្ចាស់រថយន្តបើកបរ ដោយមានពីរជម្រើស គឺប្រើថាមពល អាគុយ (ថាមពលអគ្គីសនី) និង ដោយប្រេងសាំង សម្រាប់រយៈ ចម្ងាយឆ្ងាយ និងល្បឿនលឿន។

អ្វីដែលពិសេសសម្រាប់ រថយន្តហាយប្រីដ នោះគឺថា វាជួយកាត់បន្ថយ នូវឧស្ម័នពុល ដែលបំភាយចេញ ពីរថយន្តគឺ ឧស្ម័នកាបូន ឌីអុកស៊ីត។ តួលេខចុងក្រោយនេះ បានបញ្ជាក់ថា រថយន្តហាយប្រីដ ស៊េរីថ្មីនេះ អាចជួយកាត់បន្ថយ កម្រិតឧស្ម័ន ភាយចេញពីរថយន្ត មកត្រឹម 129 ក្រាម ក្នុងរយៈចម្ងាយ 1 គីឡូម៉ែត្រ បើធៀបទៅ នឹងរថយន្ត ហាយប្រីដ មុនៗ ឃើញថា ខុសគ្នា 5 ក្រាម។ ជាមួយរថយន្ត ហាយប្រីដ លោកអ្នកអាចបើកប រដោយប្រើថាមពល អាគុយ និង ថាមពល ប្រេងសាំង បន្ទាប់ពីការបើកបរ ដោយប្រើថាមពល អាគុយក្នុង រយៈពេលយូរឬលឿន។

2

ដូច្នេះ កាលដែល Mercedes មានគម្រោងចង់ បញ្ចេញលក់រថយន្ត ហាយប្រីដ ទៅកាន់ទីផ្សារអោយបាន 10 ម៉ូឌែល នៅត្រឹមឆ្នាំ 2017 នេះ គឺថា ក្រុមហ៊ុនចង់ផ្តល់ នូវជម្រើសបើក រថយន្តបានទាំងប្រើ ថាមពលអាគុយ និងប្រើសាំង ហើយអ្វីដែលពិសេសនោះ គឺកាត់បន្ថយការបញ្ចេញ ផ្សែងពុលតែម្តង ដែលអាចធ្វើអោយ បរិស្ថានឬបរិយាកាស ក្នុងពិភពលោក មិនសូវរងគ្រោះធ្ងន់ធ្ងរ។

  • ដោយ: Vannoch
  • 2:35 PM, 23 March
  • ប្រភព: Mercedes
  • Tag: យានយន្ត