ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម​ចោរ​លួច​ឡាន Gangstar Vegas បាន Update ទៅ​កាន់ Version ថ្មី1.8.0 ហើយ!!

ហ្គេម​ចោរ​លួច​ឡាន Gangstar Vegas បាន Update ទៅ​កាន់ Version ថ្មី1.8.0 ហើយ!!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

ប្រិយមិត្តភាគច្រើនប្រាកដ ជាធ្លាប់ឮ រួចមកហើយ ពីហ្គេម ដែលគេតែងតែ ហៅថា “ចោរលួចឡាន” ដែលវាជាហ្គេមមួយប្រភេទ អាចអោយយើង ធ្វើដំណើរ ទៅណាក៏បាន ធ្វើអ្វីក៏បាន ដោយមិនមាន អ្នកណាមក រារាំងឡើយ។ ហើយចំពោះហ្គេម ចោរលួចឡាននេះ មានប្រភេទ ផ្សេងៗគ្នា ដោយខ្លះសម្រាប់ លេងនៅលើ ស្មាតហ្វូន កុំព្យូទ័រ និងខ្លះទៀតលេងនៅលើ ម៉ាស៊ីនហ្គេម។

សម្រាប់ថ្ងៃនេះ ក្រុមការងារខេមបូ សូមលើកយក ប្រភេទហ្គេម ចោរលួចឡានមួយ សម្រាប់លេង នៅលើស្មាតហ្វូន ហើយវាអាចដើរបាន ទាំងប្រព័ន្ធ iOS និង Android។ វាមានឈ្មោះថា “Gangstar Vegas” ដែលប្រិយមិត្ត ភាគច្រើនប្រហែលជាធ្លាប់បាន ស្គាល់វារួចមកហើយ ដោយវាមាន ឈុតឆាក បាញ់ប្រហារ ប្លន់យានយន្ត ផ្សេងៗ ស្រដៀងទៅនឹង ហ្គេម Gangstar មួយចំនួនដូចជា Gangstar Miami, Gangstar City of Saint, Gangstar Rio និងចោរលួចឡានផ្សេងៗទៀត ដែល សម្រាប់លេង នៅលើស្មាតហ្វូន។ ហើយហ្គេមចោរ លួចឡានប្រភេទ នីមួយៗគឺលេង​ នៅក្នុងទីក្រុងផ្សេងៗគ្នា។

1

ចំពោះការ update នេះដែរ អ្នកបង្កើតបានបន្ថែមចំណុចពិសេសខ្លះដូចជា៖

  • តួអង្គថ្មី
  • ពង្រីកតំបន់ពពួកក្មេងទំនើង
  • បន្ថែមនូវឧបករណ៍មួយចំនួន ដើម្បីអោយកាន់តែប្លែកជាដើម។

ដូច្នេះ បើសិនជាប្រិយមិត្តចង់ដឹងថាមានអ្វីខ្លះ ជាមួយការ update នេះ សូមតម្លើងវា ទាំងអស់គ្នាដោយ អនុវត្តតាមការណែនាំដូចខាងក្រោម៖

តម្រូវការ៖

សម្រាប់ប្រិយមិត្ត iOS

  • iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device មិនទាន់ Jailbreak ក៏អាចតម្លើងបានផងដែរ

សម្រាប់ប្រិយមិត្ត Android

  • Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 ឡើងទៅ
  • Device មិនទាន់ Root ក៏អាចតម្លើងបានផងដែរ

សូមទាញយកតាម តំណរនេះ​សម្រាប់ iOS 

សូមទាញយកតាម តំណរនេះ​សម្រាប់ Android 

2 3

សូមអរគុណប្រិយមិត្តទាំងអស់ ដែលតែងតែគាំទ្រ ខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារយើង នឹងខិតខំស្វែងរក កម្មវិធីអ្វីដែលប្លែក សម្រាប់ចែកជូន ប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។

  • ដោយ: Mai
  • 2:36 PM, 23 March
  • ប្រភព: Playstore & AppStore
  • Tag: កម្មវិធី & ហ្គេម