ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចេញ​រូប​រាង​របស់ Sharp Aquos S3! ស្ទើរ​តែ​ស្រដៀង​នឹង iPhone X ទាំង​ខាង​មុខ​និង​ក្រោយ!

ចេញ​រូប​រាង​របស់ Sharp Aquos S3! ស្ទើរ​តែ​ស្រដៀង​នឹង iPhone X ទាំង​ខាង​មុខ​និង​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំមុន ក្រុមហ៊ុន Sharp បានបញ្ចេញនូវស្មាតហ្វូនអេក្រង់លាត Aquos S2 រួចមកហើយនៅ ដែលនៅពេលនោះ វាមានអេក្រង់លាតដូចជា Essential Phone អញ្ចឹង ថែមទាំងមានកាមេរ៉ាភ្លោះ ទៀតផង។ ហើយមកដល់ឆ្នាំ ២០១៨ នេះរូបរាងរបស់ Sharp Aquos S3 បានចាប់ផ្ដើមលេច រូបរាងបណ្ដើរៗហើយ ដោយកាន់តែលាត ធំជាងមុន និងមានកាមេរ៉ាភ្លោះ ជាលក្ខណៈបញ្ឈរដដែល តែផ្ទៃខាងមុខ កាន់តែស្រដៀងនឹង iPhone X ហើយ។

1

Final 1000x150 copy

បើតាមមើលទៅលើការរចនារបស់ Sharp Aquos S3 វាមានផ្ទៃខាងក្រោយ ស្រោបដោយកញ្ចក់ មានស៊េនស័រស្គេន ម្រាមដៃនៅកណ្ដាល និងមានកាមេរ៉ាភ្លោះ បញ្ឈរដូចជា Aquos S2 និងស៊ុមព័ទ្ធជុំវិញដោយអាលុយ មីញ៉ូមរឹងមាំ ហើយអ្វីដែលគួរ ឱ្យចាប់អារម្មណ៍នោះ គឺផ្ទៃខាងមុខ ដោយក្រុមហ៊ុនហាក់ ដូចជាព្យាយាមដើរ តាមក្រុមហ៊ុន Apple។ អេក្រង់ខាងមុខរបស់ Aquos S3 គេប៉ាន់ស្មានថាមានទំហំ ៥.៩៩ អ៊ីង ជាប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញ Full HD+ (2,040 x 1,080 ភិចស៊ែល) ការពារដោយកញ្ចក់ Corning Gorilla Glass ដែលអេក្រង់នេះ លាតធំ និងមានគែមខ្លីជាងមុន ថែមទាំងមានក្បាល ឆកនៅខាងលើ ដូចជា iPhone X ទៀតផង។

2

Sharp Aquos S3 នឹងបង្ហាញជាផ្លូវការនៅថ្ងៃទី ១៦ មករា ២០១៨ ខាងមុខនេះហើយ ដែលមានពត៌មាន លេចធ្លាយមួយចំនួន បានបង្ហើបប្រាប់ថា វានឹងមានកាមេរ៉ា ក្រោយទំហំ ១២ មេហ្គាភិចស៊ែល + ១៣ មេហ្គាភិចស៊ែល និងកាមេរ៉ាខាងមុខ ធំដល់ ១៦ មេហ្គាភិចស៊ែល។ វានឹងត្រូវប្រើប្រាស់ បន្ទះឈីប Snapdragon ៦៣០ ឬ ៦៦០ ដែលមានអង្គក្រាហ្វិច ៣០៨ អមជាមួយនឹងរ៉េម ៤/៦ ជីកាបៃ និងទំហំផ្ទុកទិន្នន័យ ៦៤/១២៨ ជីកាបៃ ហើយក៏ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ចេញពីប្រអប់ស្រាប់ ផងដែរ។ ស្មាតហ្វូននេះ នឹងមានចំនួន ៣ ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, មាស, និងទឹកសមុទ្រ។

អញ្ចឹងទាំងនេះគឺជាពត៌មានបែកធ្លាយដំបូងរបស់ Aquos S3 ដែលត្រៀមចេញ នារយៈពេល ៣ ថ្ងៃខាងមុខនេះ ឃើញថាស្មាតហ្វូន ពិតជាប្លែកមែនទែន ដោយវាមានការរចនាអេក្រង់ លាតមុនក្រុមហ៊ុនដទៃទៀត ប៉ុន្តែនៅពេលនេះ បែរជាយកលំនាំ តាម iPhone X ទៅវិញ តែវាក៏ល្អដែរ ព្រោះអេក្រង់វាលាត បានធំជាងមុន និងមានតួខ្លួន កាន់តែប្រណិតផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:50 AM, 13 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ