ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi ចេញកំណែ​អាប់​ដេត​ចុង​ក្រោយ​សម្រួល​ដល់ Mi A1 មួយ​ចំនួន​ដែល​ដំនើរ​ការ​រអាក់​រអួល!

Xiaomi ចេញកំណែ​អាប់​ដេត​ចុង​ក្រោយ​សម្រួល​ដល់ Mi A1 មួយ​ចំនួន​ដែល​ដំនើរ​ការ​រអាក់​រអួល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បញ្ជាក់ម្តងទៀតដែលថា Mi A1 ជា​ផលិតផល​របស់ Xiaomi ក៏ពិតមែន តែវា​ជា​ប្រភេទ Global អាច​ប្រើប្រាស់​បាន​ស៊ីមកាតគ្រប់​ប្រព័ន្ធ និងគ្រប់តំបន់ ជាពិសេស Xiaomi បានសហការជាមួយ Google ដោយបានប្រើប្រាស់នូវ Stock ដើម Android ដែលបានហៅថា Pure Android ហើយក៏ស្ថិត​ក្រោម​ការ​អាប់ដេតពី Google និងហៅគំរោងនេះថា Android One ។ នៅមានក្រុមហ៊ុនផ្សេងមួយចំនួនទៀត ដែល​បានចូលជាសមាជិកគំរោងនេះ មិនមែនមានតែ Xiaomi នោះទេ ដូចនេះស្មាតហ្វូនដែល​ផលិត​មក​ត្រូវដាក់អក្សរ Android One នៅពីក្រោយ និងប្រើប្រាស់ Stock ដើម Android ។

Cover

Final 1000x150 copy

នៅពេលបញ្ចេញ Mi A1 នេះ Google បានអះអាងថា នឹងបញ្ចេញកំណែអាប់ដេត Android Oreo ក្នុង​ឆ្នាំ​តែមួយនោះអោយស្មាតហ្វូននេះ និងមានការអាប់ដេតប្រព័ន្ធសុវត្ថិភាពជារៀងរាល់ខែ​។ ការអាប់ដេត​ប្រព័ន្ធសុវត្ថិភាព​ជារៀងរាល់ខែ ពួកគេពិតជាបានអនុវត្តន៍ពិតមែន តែការអាប់ដេតឡើងទៅ Android Oreo ត្រូវបានយឺតយ៉ាវបន្តិចមកដល់ដើមឆ្នាំ 2018 ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ក៏នៅ​តែ​ពេញ​ចិត្តនៅពេលទទួលបានកំណែអាប់ដេតនេះ។

កន្លងបានប៉ុន្មានសប្តាហ៍ មានអ្នកប្រើប្រាស់ Mi A1 មួយចំនួន បានជួបបញ្ហាដំនើរការរអាក់រអួល​ជាមួយ​ស្មាតហ្វូនរបស់ពួកគេ ដូចជាត្រង់កម្មវិធីកាមេរ៉ា, ត្រង់កន្លែងចុចលេខខល និងកន្លែងមើលកម្មវិធី​បើក​ចោល ហើយក្រុមហ៊ុនក៏បានដឹងពីបញ្ហានេះ ទើបបញ្ចេញនូវកំណែអាប់ដេតចុងក្រោយមួយ​ទៀត​ដើម្បី​ដោះស្រាយបញ្ហាដំនើរការរអាក់រអួលនោះ រួមទាំងជួយជុលបញ្ហាតូចៗមួយចំនួនទៀត។ សម្រាប់​មិត្ត​អ្នក​អាន ដែលកំពុងប្រើប្រាស់ស្មាតហ្វូននេះ សូមចាប់អារម្មណ៍មើល Notification ហើយកំណែអាប់ដេត​នេះ បញ្ចេញមក មិនមែនបានគ្រប់គ្នានោះទេ គឺតាមស្មាតហ្វូន និងអាចយឺតជាងគ្នាពីរទៅបីថ្ងៃ។

សរុបសេចក្តីមក Xiaomi Mi A1 កំពុងទទួលបានកំណែអាប់ដេតចុងក្រោយមួយទៀតបណ្តើរៗហើយ ដោយ​សារតែ Mi A1 មួយចំនួន បានជួបបញ្ហាដំនើរការរអាក់រអួល បន្ទាប់ពីអាប់ដេតហើយ​នឹងគ្មាន​បញ្ហាទៀតទេ ដូច្នេះមិត្តអ្នកអាន សូមចាប់អារម្មណ៍មើលរបា Notification ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:21 AM, 13 January
  • ប្រភព: Xiaomi
  • Tag: ទូរស័ព្ទ