ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    បន្ទះ​សាកថ្ម​ឥត​ខ្សែ​នេះ អាច​សាក​បាន​ឧបករណ៍​ចំនួន 2 ជាមួយ​តម្លៃ​សមរម្យ

បន្ទះ​សាកថ្ម​ឥត​ខ្សែ​នេះ អាច​សាក​បាន​ឧបករណ៍​ចំនួន 2 ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទះសាកថ្មឥតខ្សែ AirPower របស់ Apple នឹង​ធ្វើ​ការ​បញ្ចេញ​លក់ នា​ពេល​ឆាប់ៗ​នេះ ដែល​វា​អាច​សាកថ្ម​ទូ​រស័ព្ទ iPhone X,  8 & 8 Plus របស់អ្នកបាន។ មិនតែប៉ុណ្ណោះ វាក៏អាចសាកថ្ម  Apple Watch និង កាសឥតខ្សែ AirPod បានក្នុងពេលតែមួយផងដែរ ដោយមិនចាំបាច់ ប្រើឆ្នាំង​សាក​ដោយ​ឡែក​ពី​គ្នានោះទេ។ ឆ្នាំងសាកឥតខ្សែនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃខ្ទង់ $ 200 ដោយវាក៏មាន​ភ្ជាប់​មក​ជាមួយបច្ចេកវិទ្យាសាកថ្មបានលឿនផងដែរ។

Cover

Final 1000x150 copy

ឥលូវនេះ ខ្ញុំសូមណែ​​នាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវបន្ទះសាកថ្មឥតខ្សែមួយ​របស់​ក្រុមហ៊ុន LXORY ជាប្រភេទ Dual Wireless Charging Pad ដែលវាមានសមត្ថភាពស្រដៀងនឹង AirPower របស់ក្រុមហ៊ុន Apple។ បន្ទះសាកឥតខ្សែនេះ អាចសាកឧបករណ៍អេឡិចត្រូនិកបាន 2 នៅពេលតែមួយ ដូចជា ទូរស័ព្ទ និង នាឡិកាឆ្លាតវៃ ជាដើម។ វាត្រូវបានបំពាក់នូវបច្ចេកវិទ្យា Qi ដែល អាច​សាកថ្មបានលឿន និង អាចផ្តល់ថាមពលចំនួន 5 វ៉ាត់ទៅកាន់ឧបករណ៍ដែលកំពុងសាកថ្មនោះ តែវា​ចំនុច​រាងស្ទើរជាងបន្ទះសាករបស់ Apple បន្តិចព្រោះ AirPower អាចផ្តល់ថាមពលសាកថ្មដល់ទៅ 7.5វ៉ាត់​ឯណោះ ហើយក៏មានបំពាក់បច្ចេកវិទ្យា Qi ដូចគ្នា។ លើសពីនេះ វាក៏មានរន្ធសម្រាប់ដោត USB (Output) នៅផ្នែកខាងក្រោយ ហើយវាក៏មានរន្ធបន្ថែមផ្សេងទៀតផងដែរ រូមមាន រន្ធដោត USB-C, រន្ធ​ដោត micro-USB និង រន្ធដោតខ្សែ Lightning ។ ចំនុចចុងក្រោយ ឧបករណ៍សាកថ្មឥតខ្សែនេះ ក៏មាន​សេនស័រចាប់សញ្ញាសីតុណ្ហភាព ដើម្បីការពារទូរស័ព្ទ iPhone របស់អ្នក ពីការឡើងកំដៅ​បាន​ថែម​ទៀត។

Pic 1

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុននេះ បានផលិតបន្ទះសាកថ្មឥតខ្សែ បានច្រើនឧបករណ៍​នេះ​ឡើង សម្រាប់ឧបករណ៍ជំនាន់ថ្មី ហើយវាក៏មាន​ម្លៃសមរម្យទៀតផង គឺត្រឹមតែ 29$ ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង AirPower របស់ Apple គឺធូរថ្លៃជាងមែនទែន។ ហើយយើងក៏សង្ឃឹមថា វានឹងមានលក់​នៅ​ទីផ្សារ នាពេលឆាប់ៗទៅចុះ ព្រោះសព្វថ្ងៃ តាមបណ្តាហាងស្រុកយើង គឺមានលក់តែបន្ទះសាក​ឥត​ខ្សែ បានតែមួយឧបករណ៍ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:12 AM, 13 January
  • ប្រភព: 9to5mac
  • Tag: Accessories