ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    បន្តិចទៀត YouTube នឹង​អាច​ប្រើ​​មុខងារ Dark Mode ព្រម​ទាំង​អាច skip Ads នៅ​លើ​ស្មាត​ហ្វូន​បាន​ហើយ!

បន្តិចទៀត YouTube នឹង​អាច​ប្រើ​​មុខងារ Dark Mode ព្រម​ទាំង​អាច skip Ads នៅ​លើ​ស្មាត​ហ្វូន​បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុន YouTube បានប្រកាស​ជា​ផ្លូវការ អំពី​មុខងារ​ថ្មីៗ របស់​ខ្លួន​មួយ​ចំនួន ដែល​ត្រៀម​នឹង​បញ្ចេញ​ សម្រាប់​អ្នក​ប្រើ​ប្រាស់ កម្មវិធី YouTube នៅ​លើ​ស្មាត​ហ្វូន ដោយអ្នកប្រើប្រាស់ ទាំង​អស់ នឹងអាចភ្លក្ស នូវរសជាតិថ្មីបន្ថែមទៀត នៅលើស្មាតហ្វូន របស់ពួកគេ ដូចជាមុខងារ Dark Mode សម្រាប់​ប្រើប្រាស់​នៅ​ពេល​យប់, មុខងារ Skip Ads ដែលនឹងអាច អោយយើងមិនចាំបាច់ ត្រូវ​រង់ចាំច្រើន និងកាន់តែពិសេសជាងគេនោះ គឺមុខងារ Auto Play ដែលនឹងចាំបាច់ អោយយើង ត្រូវ​អង្គុយ​ចុចដូរបទចម្រៀង ឬដូរវីដេអូ បន្ទាប់ពីវីដេអូចាស់បានបញ្ចប់ឡើយ។

Cover

Final 1000x150 copy

សម្រាប់ពេលនេះ YouTube បានបញ្ចេញកម្មវិធីនេះ អោយសាកល្បងប្រើប្រាស់ ជាមុនសិន ដែលបាន​ន័យ​ថា វាមិនទាន់ បញ្ចេញអោយប្រើប្រាស់ ជាផ្លូវការនៅឡើយទេ។ ជំនាន់ដែលវា បញ្ចេញនៅ​ពេល​នេះ​គឺ v13.01.52 ហើយអ្នកទាំងអស់គ្នា អាចសាកល្បងបាន ដោយទាញយក មកតម្លើង តាមរយៈតំណរ Link ដែល​បានដាក់ជូន នៅខាងក្រោមនេះ។

(បញ្ជាក់ថា៖​ កម្មវិធីនេះ សម្រាប់តែអ្នកប្រើប្រាស់ នៅលើ Android តែម្តង សោកស្តាយផង សម្រាប់​ប្រិយមិត្ត​របស់ iOS)

1 2 3

សរុបឡើងវិញ ទៅលើការបញ្ចេញនេះ វាគឺជារឿងល្អមួយ ព្រោះថា អ្នកប្រើប្រាស់ ភាគច្រើនសុទ្ធតែ ចង់​បាន នូវ​មុខ​ងារ​ទាំងនេះ រួមចំណែកទាំងខ្ញុំ ដែលជាអ្នកសរសេរផងដែរ ហើយមុខងារដែលខ្ញុំពេញចិត្ត ជាង​គេនោះ គឺមុខងារ Auto Play ព្រោះអី ជាទូទៅ ខ្ញុំមានទម្លាប់ ចូលចិត្តស្តាប់ចម្រៀង តាមយូធូប ហើយ​ពេលដែលចប់ ត្រូវ​ចុចដូរបទបន្ទាប់ តែពេលដែល​ មុខងារនេះចេញហើយ អ្វីៗត្រូវបាន ដោះ​ស្រាយ ជាស្ថាពរ តែម្តង។ Thanks YouTube!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:24 AM, 13 January
  • ប្រភព: YouTube
  • Tag: កម្មវិធី & ហ្គេម