ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung ជិត​សម្រេច​ការ​ផលិត​ស្មាតហ្វូន​អេក្រង់​អាច​បត់​បាន​ហើយ!

Samsung ជិត​សម្រេច​ការ​ផលិត​ស្មាតហ្វូន​អេក្រង់​អាច​បត់​បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងបានដឹងច្បាស់ការថា Samsung កំពុងតែអភិវឌ្ឍន៍ និង​ផលិត​នូវ​អេក្រង់​ដែល​អាច​កាច់បត់បាន ដោយ​សារ​ពួកគេបានចុះប៉ាតង់បច្ចេកវិទ្យានោះ ហើយពួកគេក៏តែងតែលេចចេញនូវរូបភាពគំរូមួយចំនួន ដើម្បី​ឲ្យអ្នកសារពត៌មានបានដឹង។ ការអភិវឌ្ឍន៍ទៅលើស្មាតហ្វូនប្រភេទនេះ នៅតែបន្តផលិតរហូត ដោយ Samsung ប្រហែលចង់បញ្ចេញនូវស្មាតហ្វូននេះ ក្នុងពេលឆាប់ៗខាងមុខ និងថែមទាំងបាន​ហៅ​ឈ្មោះ​វា​ថា Galaxy X។

cover

Final 1000x150 copy

ដូចយើងបានដឹង​ កាលពីពេលកន្លងមក ទូរស័ព្ទបាន​វិវត្តន៍យ៉ាងឆាប់រហ័សជាទីបំផុត តាំង​ពីទូរស័ព្ទ​ដែល​​មិន​អាច​រំកិលបាន, រហូតក្លាយទៅជាទូរស័ព្ទដែលចល័តតាមខ្លួនបានតែមានរូបរាងធំបន្តិច បន្តវិវត្តន៍ ដល់​ទូរស័ព្ទបិតបើក, ទូរស័ព្ទរាងតូចទ្រវែង, ទូរស័ព្ទរាងដូចដៃហ្គេម រហូតមកដល់​ស្មាតហ្វូន​ដែលមាន​អេក្រង់​លាត ហើយពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ Samsung នឹងអាចបញ្ចេញនូវស្មាតហ្វូន​ដែល​អាច​កាត់​បត់​អេក្រង់​បានទៀតពិតអស្ចារ្យ និងធ្វើឲ្យឧស្សាហកម្មស្មាតហ្វូនកាន់តែរីកចម្រើន។

ក្រុមហ៊ុននេះ មិនបញ្ឈប់ការអភិវឌ្ឍន៍នេះទេ ពួកគេតែងបង្ហាញពីសមិទ្ធផល​ដែល​ពួ​ក​គេ​កំពុង​អភិវឌ្ឍន៍​នោះ ដល់​មហាជន និងអ្នកសារពត៌មាន ទើបយើងដឹងថា សមិទ្ធផលរបស់ពួកគេ​ នឹងចេញ​ជា​ផ្លែផ្កា​ក្នុង​ពេលឆាប់ៗខាងមុខ។ តាមប្រភពដែលទទួលបាន ស្មាតហ្វូនដែលអាចកាច់បត់អេក្រង់បាននេះ មាន​អេក្រង់​ទំហំ 7.3 អ៊ីញ ដោយសារតែវាមានអេក្រង់ធំបែបនេះហើយ ទើបគេផលិតឲ្យយើងអាចកាច់​បត់វា​បាន ដើម្បីងាយស្រួលបត់ដាក់ក្នុងហោប៉ៅ។ យើងអាចដឹងបានត្រឹមតែពត៌មានទាក់ទងនឹងស្មាត​ហ្វូននេះ​តែ​ប៉ុណ្ណេះ ដោយសារតែនៅពេលនេះ Samsung មិនបានរៀបរាប់ពីលក្ខណៈសម្បត្តិ ឬកំលាំងម៉ាស៊ីន​របស់​វានៅឡើយទេ ជាពិសេសតម្លៃកាន់តែមិនបាននិយាយ។

១

សរុ​បសេចក្តីមក Samsung បានបង្ហាញពីគំរូ រូបរាង របស់ស្មាតហ្វូនស៊េរីដែលពួកគេកំពុងអភិវឌ្ឍន៍ ដែល​​មាន​​អេក្រង់​ទំហំ​ដល់ 7.3 អ៊ីញ និងអាចកាច់បត់បាន ដើម្បីងាយស្រួលយកចល័តតាមខ្លួន ជាមួយ​ស្មាតហ្វូន​ដែលមានអេក្រង់ធំបែបនេះ។ ចំពោះលក្ខណៈសម្បត្តិ និងតម្លៃ តាមប្រភពពត៌មានច្បាស់ការ មិន​ទាន់​ប្រកាសនៅឡើយទេ នាពេលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:58 AM, 13 January
  • ប្រភព: Korea Harald
  • Tag: ទូរស័ព្ទ