ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 3/3T នឹងទទួ​ល​បាន​បច្ចេក​វិទ្យា​ដោះ​សោរ​ដោយ​ស្គេន​ទម្រង់​មុខ នា​ពេល​ខាង​មុខ​នេះ!

OnePlus 3/3T នឹងទទួ​ល​បាន​បច្ចេក​វិទ្យា​ដោះ​សោរ​ដោយ​ស្គេន​ទម្រង់​មុខ នា​ពេល​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារដោះសោរដោយស្គេនទម្រង់មុខ គឺជាមុខ​ងារដ៏ពេញ​និយម​មួយ​បន្ទាប់​ពី Galaxy S8/S8+ និង iPhone X បានប្រើប្រាស់​វា​មួយ​រយៈធំកន្លងមកនេះ ហើយក៏ធ្វើឱ្យក្រុមហ៊ុនចិនដទៃ​ទៀត​ព្យាយាម​បំពាក់​វា​នៅ​លើស្មាតហ្វូនរបស់ខ្លួនផងដែរ ដូចជា OPPO, VIVO, OnePlus, និង Xiaomi ផងដែរ។ វាជា​ចំណុចល្អ ព្រោះនៅពេលក្រុមហ៊ុនទូរស័ព្ទប្រជែងគ្នាខ្លាំង យើងនឹងទទួលបានមុខងារថ្មីកាន់តែច្រើន ហើយមុខងារដោះសោរដោយស្គេនមុខនេះ នឹងកាន់តែមានច្រើនទៅដល់ស្មាតហ្វូនជាច្រើនទៀត។ សម្រាប់ OnePlus បានបំពាក់បច្ចេកវិទ្យានេះដំបូងនៅលើ OnePlus 5T របស់ខ្លួន កាលពីចុងឆ្នាំ ២០១៧ ហើយក៏បានបញ្ចេញកំណែអាប់ដេតឱ្យ OnePlus 5 ជំនាន់មុនរបស់ខ្លួនអាចប្រើប្រាស់បានដែរ ព្រោះទទួលការសំណូមពរពីអ្នកគាំទ្រជាច្រើន។ ហើយនៅពេលនេះក្រុមហ៊ុនក៏បានបញ្ចាក់ទៅដល់ OnePlus 3/3T ថា​នឹងទទួលបានបច្ចេកវិទ្យានេះដូចគេដែរ។

cover

Final 1000x150 copy

នាពេលថ្មីៗនេះ លោក Carl Pei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបង្ហោះនូវ Tweet មួយលើគណនី Twitter របស់លោក ដែលបញ្ជាក់ប្រាប់ថា OnePlus 5 ទើបតែទទួលមុខងារ Face unlock តាមការសំណូមពរ ដូចនេះអ្នកកាន់ OnePlus 3/3T ទាំងអស់ចាំទទួលដំណឹងល្អ។ 

Capture

កាលដែលក្រុមហ៊ុន OnePlus ប្រើប្រាស់បច្ចេកវិទ្យាដោះសោរដោយស្គេនមុខនេះ គឺទទួលបានការ​កោត​សរសើរ​ខ្លាំងមែនទែនទៅ​លើល្បឿននៃការស្គេន ព្រោះវាស្គេនបានលឿនរហ័ស​ដូចជា​ផ្លេកបន្ទោរ​យ៉ាង​អញ្ចឹង ថែមទាំងអាចស្គេននៅកាលៈទេសៈខ្សោយពន្លឺបានល្អទៀតផង។ ប៉ុន្តែ វាមិនបានប្រើប្រាស់​ស៊េនស័រ​មួយគ្រាប់ដូចជា Galaxy និង iPhone X នោះទេ ដោយវាត្រូវបានកែច្នៃកាមេរ៉ាខាងមុខ និង​ប្រើ​ប្រាស់ Software ជំនួយបន្ថែមដើម្បីមានមុខងារនេះប៉ុណ្ណោះ ទើបធ្វើឱ្យប្រិយមិត្តមួយចំនួនមិនសូវ​ទុកចិត្ត។ យ៉ាងណាមិញ វាក៏ជាចំណុចល្អដែរ ព្រោះស្មាតហ្វូនរបស់ OnePlus ដទៃទៀត ក៏នឹងមាន​ឱកាស​បានទទួលមុខងារនេះដែរ ដោយសារតែវាទាមទារតែកំណែអាប់ដេតផ្នែក Software តែ​ប៉ុណ្ណោះ។

2

ដូចនេះសម្រាប់អ្នកដែលកំពុងកាន់ OnePlus 3/3T ទាំងអស់ ប្រាកដជាសប្បាយចិត្ដហើយ ព្រោះស្មាត​ហ្វូន​របស់អ្នកនឹងទទួលបានមុខងារថ្មីសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដោយមិនចាំបាច់ចំណាយលុយ​ទៅទិញ​ស្មាត​ហ្វូនជំនាន់ថ្មីទេ ហើយក៏ធ្វើឱ្យស្មាតហ្វូនរបស់អ្នកដំណើរការបានល្អជាងមុនផងដែរ ដោយ​សារ​ការយកចិត្តទុកដាក់ផ្នែក Software ពីក្រុមហ៊ុន OnePlus។ ​

ទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិ OnePlus 3/3T ដោយខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:08 AM, 13 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ