ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Typhoon H Plus កំពូល Drone អាជីព អាច​ថត​វីដេអូ​ដល់ 4K ល្បឿន 60p និង​មាន​សេនស័រធំ!

Typhoon H Plus កំពូល Drone អាជីព អាច​ថត​វីដេអូ​ដល់ 4K ល្បឿន 60p និង​មាន​សេនស័រធំ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018 នេះក្រុមហ៊ុនរបស់ប្រទេសហុងកុងមួយបានបង្ហាញខ្លួន ដោយក្នុងនោះបាននាំមកនូវ ផលិតផលថ្មី ដែលជា Drone ពិសេស បង្កើតឡើងសម្រាប់អ្នកថត វីដេអូអាជីព ដែលចង់បានវីដេអូថត ពីលើអាកាស ដែលមានសមត្ថភាពខ្ពស់។ ក្នុងនោះ Drone ដែលមានភាពលេចធ្លោ ជាងគេគឺ Typhoon H Plus ដែលជាកំណែ Update ពីម៉ូឌែល Typhoon H ចេញកាលពី 2 ឆ្នាំមុន ដោយក្រុមហ៊ុន បានបង្កើនសមត្ថភាពវា ឲ្យកាន់តែប្រសើរឡើង។

1

Final 1000x150 copy

ក្រុមហ៊ុន YUNEEC បានពង្រឹងផ្នែកសេសន័រកាមេរ៉ារបស់ Typhoon H Plus ឲ្យកាន់តែធំដល់ ទៅទំហំ 1 អ៊ីញ ធ្វើឲ្យវាអាចថតរូប បានក្នុងទំហំ 20 មេហ្គាភិចសែល និងថតវីដេអូបានធំបំផុត ដល់កម្រិត 4K ល្បឿន 60fps ឬយឺតជាងនេះ ទៅតាមការកំណត់។ មិនតែប៉ុណ្ណោះ Typhoon H Plus មានសមត្ថភាពខ្ពស់ ជុំវិញការថតរូបភាព និងវីដេអូក្នុងកាលៈទេសៈ ឬទីតាំងដែលមាន ពន្លឺទាប ឬ Low Light ដោយវាអាចកាត់បន្ថយកម្រិត Noise បានល្អជាង Drone ម៉ាកផ្សេង នេះដោយយោងតាមការ អះអាងរបស់ក្រុមហ៊ុន។ សម្រាប់មុខងារថតរូបវិញ យើងអាចកំណត់កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 6400 ក៏ដូចជាកំណត់ល្បឿន Shutter Speed ដល់ 1/8000 វិនាទី អាចឲ្យយើងថតរូប បានស្រស់ស្អាតនៅទីតាំង មានពន្លឺគ្រប់គ្រាន់ តាមរយៈសេនស័រទំហំ 1 អ៊ីញ អាចវិលថតមួយជុំបាន។

2

Drone នេះអាចហោះបាន 25 នាទី នៅពេលសាកថ្មពេញ 100% ជាមួយនឹងល្បឿនអាចហោះលឿនបំផុត 13.5 ក្នុងមួយវិនាទី ឬប្រហាក់ប្រហែលនឹង 48 គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជាល្បឿនលឿន អាចដេញ ចាប់ថតរូប ពិសេសវីដេអូបាន គ្រប់កាលៈទេសៈ ទោះបីចង់ថតស្ប៉ត ពាណិជ្ជកម្ម នៅខាងក្រៅ Outdoor ក៏ដោយ។ កាលដែលធ្វើឲ្យ Drone នេះមានល្បឿនលឿន ក៏ដោយសារតែ តួខ្លួនរបស់ Typhoo H Plus បានបង្កើតឡើងពី ជ័រស្វិត លាយជាមួយនឹងលោហៈ មានទម្ងន់ស្រាល ដែលភ្ជាប់មក ជាមួយនឹងស្លាបទាំងអស់ 6 អមមកជាមួយនឹង សេនស័រវៃឆ្លាត ដែលផ្គត់ផ្គង់ដោយ Intel មានឈ្មោះថា Intel RealSense តិចណូឡូជី ដែលជម្រុញទៅដល់ការ ហោះហើរឲ្យមាន សុវត្ថិភាពខ្ពស់ នៅពេលហោះក្បែតំបន់ គ្រោះថ្នាក់ ដូចជានៅក្បែរដើមឈើរ ជញ្ជាំង ឬវត្ថុរឹងផ្សេងៗទៀត ដែលអាចធ្វើឲ្យប៉ះពាល់ ទៅដល់ Drone ផ្ទាល់។ ដូចនេះការបញ្ជាពី តេឡេផ្ទាល់ នឹងធ្វើឲ្យ Drone នេះហោះហើរបានយ៉ាង មានសុវត្ថិភាព ដោយពុំខ្វល់រឿងបុក វត្ថុរឹងផ្សេងៗ នៅជុំវិញខ្លួនវា។

ក្រុមហ៊ុនហុងកុង Yuneec នឹងបញ្ចេញលក់ Typhoon H Plus នេះនាពាក់កណ្ដាលឆ្នាំ 2018 នេះផ្ទាល់តែម្ដង ដោយម្ចាស់របស់វានឹង ទទួលបាន Drone មួយឈុត អមមកជាមួយនឹង តេឡេបញ្ជា ដែលមានអេក្រង់ទំហំ 7 អ៊ីញ អាចភ្ជាប់ទៅកាន់ ស្មាតហ្វូន Android និង iOS បាន ក្នុងតម្លៃ 1799$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:52 AM, 13 January
  • ប្រភព: The Verge
  • Tag: Accessories