ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត Vivo បញ្ចេញ​ស្មាតហ្វូន​ស្កេន​ក្រយ៉ៅ​ដៃ​លើ​អេក្រង់​ហើយ! ត្រៀម​ចេញ​លក់​នា​ឆ្នាំ 2018 នេះ

ទី​បំផុត Vivo បញ្ចេញ​ស្មាតហ្វូន​ស្កេន​ក្រយ៉ៅ​ដៃ​លើ​អេក្រង់​ហើយ! ត្រៀម​ចេញ​លក់​នា​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចការរំពឹងទុកពិតមែន ទីបំផុតស្មាតហ្វូនដំបូងគេ ដែលមានសេនស័រស្កេនក្រយ៉ៅដៃ បង្កប់នៅលើផ្ទៃអេក្រង់បាន បង្ហាញខ្លួនជាផ្លូវការ ក្នុងព្រឹត្តិការណ៍ CES 2018 ជាមុខមាត់ របស់ក្រុមហ៊ុន Vivo មកពីប្រទេសចិន ក្នុងការបង្ហាញឲ្យពិភពលោក បានដឹងនូវស្មាតហ្វូនថ្មី មានមុខងារទំនើប ដែលក្រុមហ៊ុនស្មាតហ្វូនដទៃ មិនអាចទាន់ធ្វើទៅបាន។

cover

Final 1000x150 copy

ការបង្ហាញស្មាតហ្វូនក្នុងព្រឹត្តិការណ៍ CES ឆ្នាំនេះក្រុមហ៊ុនចិន Vivo ពុំបានបញ្ជាក់ឈ្មោះប្រាប់ឲ្យ ពិភពលោកបានដឹងថា តើស្មាតហ្វូននោះមាន ឈ្មោះអ្វីឲ្យប្រាកដនោះទេ មានន័យថាវា គ្រាន់តែជាគម្រូស្មាតហ្វូន ដែលគ្រោងនឹងចេញ នាឆ្នាំនេះប៉ុណ្ណោះ ព្រោះថាអេក្រង់ដែលបង្កប់មក ជាមួយសេនស័រស្កេន ក្រយ៉ៅដៃ នឹងចាប់ផ្ដើមផលិត យ៉ាងគគ្រឹកគគ្រែងនាដើមឆ្នាំ 2018 នេះដោយយោងតាម ការលើកឡើងរបស់លោក Alex Feng ជាអនុប្រធាន ជាន់ខ្ពស់ប្រចាំការឲ្យ Vivo។ ត្រូវហើយ ការដាក់តាំងបង្ហាញស្មាតហ្វូន ដំបូងគេ ដែលមានអេក្រង់ភ្ជាប់មក ជាមួយសេនស័រស្កេនក្រយ៉ៅដៃ មកជាមួយស្រាប់នេះ គឺជាការបង្ហាញឲ្យពិភពលោក ដឹងបានកាន់តែច្បាស់ថា Vivo និង Synaptic បានទទួលនូវជោគជ័យ ជាផ្លែផ្កាហើយ គឺស្មាតហ្វូន ដែលមានឈ្មោះពិតប្រាកដ នឹងចេញនាឆ្នាំ 2018 នេះឲ្យបានរហ័សតាម ដែលអាចធ្វើទៅបាន។

1

យើងពិតជារីករាយជុំវិញការទទួលបានជោគជ័យធំមួយនេះ ព្រោះថាមិនថា 2018 គឺជាឆ្នាំដែលយើងលែងចង់ ឃើញស្មាតហ្វូនដែលមានគែម អេក្រង់ធំទៀតហើយ យ៉ាងហោចណាស់ក៏ទទួល បានអេក្រង់ទាន់សម័យ មានកម្រិត Ratio 18:9 ដែរ។ អញ្ចឹងការនាំយកសេនស័រ ស្កេនក្រយ៉ៅដៃបង្កប់ក្នុង អេក្រង់បែបនេះ គឺជារឿងពិសេសសម្រាប់ អនាគតស្មាតហ្វូន ជាជាងការប្ដូរទីតាំង ទៅខាងក្រោយវិញដូចជា Samsung, OnePlus, HTC, LG និង SONY ជាដើម ហើយកាន់តែធ្ងន់ក គឺជាការប្រើប្រាស់ សេនស័រស្កេនមុខរបស់ Apple នៅលើ iPhone X ដែលត្រូវចំនាយលុយ អស់រាប់លានដុល្លារ។

2

ប្រិយមិត្តអាចនឹងគិតថា វាប្រហែលជាគ្មានសុវត្ថិភាពខ្ពស់ក្នុងការចាក់សោរទេ ហើយខ្លះអាច នឹងមិនទុកចិត្ត សេនស័របង្កប់ក្នុង អេក្រង់ថ្មីនេះ តែ Synaptic ជាក្រុមហ៊ុនជំនាញផ្នែកផលិត សេនស័រស្កេននៅលើឧបករណ៍ ជាច្រើន ពិសេសនៅលើម៉ាស៊ីនកុំព្យូទ័រ បានបញ្ជាក់ទៅដល់ពិភពលោក យ៉ាងក្ដែងៗហើយថា មុខងារ Clear ID នេះវាដំណើរការ បានរហ័ស ងាយស្រួលប្រើប្រាស់ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី អេក្រង់ធំ ពិសេសវាមានសុវត្ថិភាព ជាងសេនស័រស្កេនក្រយ៉ៅដៃ ទូទៅទៀតផង ដែលពិតជារឿងមួយ មិនគួរឲ្យ ជឿពិតមែន។ ដូច្នេះយើងមានតែរង់ចាំមើល ស្មាតហ្វូនរបស់ Vivo ដែលចេញនាឆ្នាំនេះប៉ុណ្ណោះ ដែលអាចលេចមុខ នៅលើម៉ូឌែល Vivo X20 ដំបូងគេ ហើយសង្ឃឹមថា Cambo Report នឹងបានយកវាមក Review ហើយធ្វើតេស្ដផ្ទាល់ ថាតើវាពិតជាមាន សមត្ថភាពខ្លាំងដូចការ អះអាងមែន ឬក៏យ៉ាងណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:47 AM, 13 January
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ