ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Pixel 3 និង Pixel 3 XL អាច​នឹង​ប្រើ​អេក្រង់ ដើម្បី​បញ្ចេញ​សម្លេង​ជំនួស Speaker!

Pixel 3 និង Pixel 3 XL អាច​នឹង​ប្រើ​អេក្រង់ ដើម្បី​បញ្ចេញ​សម្លេង​ជំនួស Speaker!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលផលិតឧបករណ៍អេឡិចត្រូនិច តែខិតខំស្វែងរកនូវ បច្ចេកវិទ្យាថ្មី មុខងារថ្មី ក៏ដូចជាសមត្ថភាពថ្មី សម្រាប់ឡើងស៊េរីផលិតផល របស់ខ្លួន។ ក្នុងនោះ Google បានកំពុងលេចឮ ដំណឹងមកហើយថា អាចនឹងគ្រោងបង្កើតនូវអេក្រង់រំញ័រ ដែលអាចផលិតជាសម្លេង បានសម្រាប់ស្មាតហ្វូន អនាគតរបស់ខ្លួន ហើយវាអាចជា Pixel 3 និង Pixel 3 XL។

1

Final 1000x150 copy

យោងតាមប្រភពព័ត៌មានដែលចេញផ្សាយដោយ Slash Gear បានប្រាប់ឲ្យដឹងថា Google បានកំពុងសហការណ៍ ជាមួយនឹងក្រុមហ៊ុន Redux របស់ចក្រភពអង់គ្លេស ក្នុងការផលិតនូវអេក្រង់ ដែលអាចបញ្ចេញ សម្លេងបាន ដោយយើងមិនដឹងថា តើពួកគេអាចនឹងទទួល បានជោគជ័យ ហើយក៏មិនដឹថាតើក្រុមហ៊ុន ទាំង 2 ប្រើប្រាស់បច្ចេកវិទ្យាអ្វី ដើម្បីទទួលបាន សមិទ្ធផល ដែលពិបាកធ្វើ និងបង្កើតឡើងនេះដែរ។ គួរបញ្ជាក់ប្រាប់ប្រិយមិត្ត អ្នកអានផងដែរថា Redux គឺជាក្រុមហ៊ុនជំនាញ ផ្នែកផលិតនូវរំញ័រនៅលើ ផ្ទៃរាបស្មើ ដែលអាចបង្កើត ជាសម្លេងបាន ដោយកាលពីឆ្នាំទៅមិញ ក្រុមហ៊ុនតូចមួយនេះបានរកលុយ ចំនួន 5 លានដុល្លារ ដូច្នេះហើយវា អាចទាក់ចិត្តក្រុម Engineer របស់ Google ក្នុងការចាប់ដៃផលិត អេក្រង់ Touchscreen ដែលអាចផលិតជា សម្លេងសម្រាប់អនាគត Pixel និង Pixel XL របស់ខ្លួន។

3

អញ្ចឹងនេះគ្រាន់តែជាដំណឹងលេចឮដំបូងប៉ុណ្ណោះ ជុំវិញការផលិតអេក្រង់ញ័រ អាចបង្កើតជាសម្លេងបាន ដែល Google កំពុងសហការណ៍ជាមួយ Redux ហើយបើគម្រោងនេះ ពិតជានឹងកើតមានឡើង មែននោះ មានន័យថាស្មាតហ្វូន ជំនាន់ក្រោយរបស់ Google នឹងមានកម្លាំងថ្មធំជាងមុន ព្រោះការកាត់បន្ថយផ្នែក រឹងដូចជា Speaker នេះចេញពីម៉ាស៊ីន នឹងជួយរក្សានូវទំហំខាងក្នុង ម៉ាស៊ីនបានច្រើនគួរសម ដូច្នេះការបន្ថែមថ្ម ឬផ្នែករឹងផ្សេងៗទៀត គឺកាន់តែប្រសើរឡើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:40 AM, 13 January
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ