ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    External Hard Drive សម្រាប់​អ្នក​ថត​រូប​និង​វីដេអូ​អាជីព មាន​អេក្រង់ និង​យក​តាម​ខ្លួន​បាន ដោយ​ពុំ​ចាំបាច់​មាន PC

External Hard Drive សម្រាប់​អ្នក​ថត​រូប​និង​វីដេអូ​អាជីព មាន​អេក្រង់ និង​យក​តាម​ខ្លួន​បាន ដោយ​ពុំ​ចាំបាច់​មាន PC

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតអ្នកថតរូប ក៏ដូចជាវីដេអូអាជីពលែងរង់ចាំ Hard Drive ដែលងាយស្រួលយកតាមខ្លួន និងធ្វើការបានរហ័ស និងទាន់ចិត្តទៀតហើយ ដោយ Seagate បានប្រកាសចេញនូវ External Hard Disk Drive ដែលបង្កើតឡើង យ៉ាងពិសេសបំផុតសម្រាប់ Photographer និង Videographer ទាំងអស់ កំពុងស្វែងរកអង្គផ្ទុក ទិន្នន័យយកតាមខ្លួនបាន ជាមួយនឹងគុណភាពខ្ពស់ មានល្បឿនលឿន ក៏ដូចជាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ទូទៅ។

1

Final 1000x150 copy

អង្គផ្ទុកទិន្នន័យនោះមានឈ្មោះហៅជាផ្លូវការថា LaCie DJI Copilot វាមានលក្ខណៈពិសេសជាង External Hard Disk Drive ធម្មតាត្រង់អេក្រង់បង្កប់ ទៅនឹងតួខ្លួន ដែលបង្ហាញឲ្យម្ចាស់របស់វា ដឹងអំពីទំហំមេម៉ូរីនៅសល់ ក៏ដូចជាភាគរយថ្ម ដែលនៅសល់ក្នុង ម៉ាស៊ីនរបស់វា។ ត្រូវហើយ និយាយដល់ចំនុចថ្មនេះ វាគឺជាចំនុច លេចធ្លោជាងគេ ព្រោះថាវាមិនមែន ដំនើរការដូច External Hard Disk Drive ធម្មតាដូចយើងកំពុង ប្រើប្រាស់សព្វថ្ងៃនេះនោះទេ គឹថា វាអាចដំណើរការបាន ដោយពុំចាំបាច់ដោយខ្សែ USB ទៅកាន់កុំព្យូទ័រ ព្រោះវាផលិតឡើង សម្រាប់អ្នកថតរូប និងវីដេអូ ដែលពួកគេអាចដោយ មេម៉ូរីកាត Copy ចេញចូល ពុំចាំបាច់ត្រូវការ កុំព្យូទ័រឡើយ។

LaCie DJI Copilot មានទំហំធំបំផុត 2TB ឬស្មើរនឹង 2000GB ដែលក្រុមហ៊ុន Seagate បានអះអាងថាវាអាចធ្វើការ រក្សាវីដេអូកម្រិត 4K ថតក្នុងល្បឿន 30fps បានដល់ទៅ 65 ម៉ោង នៃសាច់វីដេអូទាំងមូល ឬអាចផ្ទុកនូវរូបភាព ជាពពួក File RAW បានដល់ទៅជាង 20,000 រូប។ មិនតែប៉ុណ្ណោះ វាក៏ដើរតួជា Powerbank សម្រាប់ធ្វើការ សាកថ្មទៅកាន់ឧបករណ៍ អេឡិចត្រូនិចផ្សេងៗ តាមរយៈឌុយ USB ប្រភេទ C ហើយក៏មានមកជាមួយនឹង អាចក្រោះការពារ ការធ្លាក់កម្រិតទាប និងទឹកសាចផងដែរ។

2

LaCie DJI Copilot នឹងចេញលក់នៅក្នុងឆ្នាំនេះផ្ទាល់ តែម្ដងក្នុងតម្លៃ 350 ដុល្លារអាមេរិក ដែលវានឹងទាញលុយ របស់អ្នកថតរូប និងវីដេអូអាជីពជាច្រើន ឲ្យទិញវាយកទៅប្រើប្រាស់ ព្រោះវាជួយបាន ច្រើនខ្លាំងជុំវិញការ ចំនាយពេលតិច ពុំចាំបាច់ប្រើកុំព្យូទ័រ ផ្ទុយទៅវិញ យើងអាចប្រើវាផ្ទាល់ ជាមួយមេម៉ូរីកាត ឬភ្ជាប់ ទៅកាន់ថេប្លេត ឬស្មាតហ្វូនក៏បាន ថែមទាំងអាច សាកថ្មទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិច ផ្សេងៗទៀត បានយ៉ាងស្រួល ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:12 AM, 13 January
  • ប្រភព: DP Review
  • Tag: Accessories