ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា​កៅអី Gaming Chair មាន​ភ្លើង RGB ដែល​អ្នក​អាច​រក​ទិញ​បាន​នា​ឆ្នាំ 2018 នេះ

នេះ​ជា​កៅអី Gaming Chair មាន​ភ្លើង RGB ដែល​អ្នក​អាច​រក​ទិញ​បាន​នា​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កៅអីសម្រាប់អ្នកលេងហ្គេម ដែលទូទៅគេហៅថា Gaming Chair មានទៅតាមទំហំ សមត្ថភាព មុខងារកាច់ដៃកាច់ជើង ពូកស្បែក និងគុណភាព ផលិតដទៃផ្សេងៗទៀត តែសម្រាប់ក្រុមហ៊ុន Vertagear វិញមិនត្រឹមតែមាន គំនិតពិសេសប្លែកពី ក្រុមហ៊ុនផលិត កៅអី Gaming ល្បីៗផ្សេងទៀតនោះទេ គឺថាបានបង្កើតចេញ ជាផលិតផលមាន គុណភាពខ្ពស់មួយ មានរូបរាងទាក់ទាញ ពិសេសគឺវាមានភ្លើង​ RGB មកជាមួយស្រាប់។

1

Final 1000x150 copy

កៅអី Gaming ដែលមានភ្លើង RGB ដែលនឹងត្រូវចិត្តអ្នកលេងហ្គេមទូទៅនោះ មានឈ្មោះហៅជា ផ្លូវការថា Vertagear PL4500 RGB ស្ថិតនៅក្នុងខ្សែស្រឡាយ Racing Series ត្រូវបានបង្ហាញខ្លួន ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018។ LP4500 RGB ត្រូវបានបង្កើតឡើង យ៉ាងយកចិត្តទុកដាក់ ជុំវិញ គុណភាពពូក ថ្នេរដេ និងស្បែកខាងក្រៅ ជាមួយនឹងគុណភាពខ្ពស់ ប្រើប្រាស់យូរ បានរាប់សិបឆ្នាំ ជាមួយនឹងដៃ សម្រាប់ឲ្យម្ចាស់របស់វា ដាក់ដៃពីលើ ថែមទាំងអាចកាច់បាន ទៅតាមទម្រង់ដៃ និងការចង់បាន។

ក្រុមហ៊ុន Vertagear បានប្រកាសក្ដែងៗថា កៅអីដែលមានបំពាក់មក ជាមួយភ្លើង RGB ដែលបើកសិទ្ធិឲ្យ អតិថិជនខ្លួនទាំងអស់ ធ្វើការកំណត់ពណ៌ ញាក់ភ្លើង លេងស្ទីលភ្លើង បានរាប់លានពណ៌ នេះថា កៅអីនេះ ប្រើប្រាស់ថ្មសាក ដែលពេល សាកពេញម្ដង អាចបើកប្រើបាន ដល់ទៅ 30 ម៉ោង ពិតជាមិនធម្មតានោះទេ ដោយពុំចាំបាច់ប្រើ ខ្សែភ្លើងដោត​ នាំតែរញ៉េរញ៉ៃ ទើសដៃទើសជើងនោះទេ។ ជាងនេះទៅទៀត កៅអីនេះ អាចភ្ជាប់ទៅកាន់កុំព្យូទ័រ បានតាមរយៈកាមេរ៉ា CAM របស់ NZXT ដែលម្ចាស់របស់ កៅអីនេះអាចកំណត់ ភ្លើងជាច្រើន ដូចជាលោតតាមភ្លេង ដេញពណ៌តាមហ្គេម និងជាច្រើន ផ្សេងទៀត។

2

យ៉ាងណាក៏ដោយ Vertagear ពុំបានបញ្ជាក់ប្រាប់ឲ្យដឹងអំពីតម្លៃរបស់កៅអីហ្គេមនេះ នោះទេ ដោយត្រឹមតែ បញ្ជាក់ថា វានឹងចេញលក់នៅក្នុងឆ្នាំ 2018 នេះតែម្ដង ដូច្នេះហើយ សម្រាប់ប្រិយមិត្ត ដែលកំពុងត្រៀម ឬគ្រោងនឹងទិញ Gaming Chair យកមកប្រើប្រាស់ ឬដាក់នៅក្នុងបន្ទប់ វ៉ៃហ្គេម បើមានចំណាប់ អារម្មណ៍អាចរង់ចាំ PL4500 RGB បាន ព្រោះវាមិនត្រឹមតែមាន គុណភាពផលិតខ្ពស់ នោះទេ វាមានភ្លើង RGB ដែលនឹងកែប្រែ ទីតាំងលេងហ្គេមរបស់អ្នក ឲ្យកាន់តែ High មួយកម្រិតទៀត ដែល Gaming Chair ផ្សេងៗមិនអាច ធ្វើទៅបាន។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 7:59 AM, 13 January
  • ប្រភព: PC Gamer
  • Tag: Accessories