ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ធ្លាយ​រូបភាព​ប្រអប់​របស់ Galaxy S9 ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ថែមទៀត!

លេច​ធ្លាយ​រូបភាព​ប្រអប់​របស់ Galaxy S9 ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ថែមទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

វានៅសល់រយៈពេលមិនយូរទៀតនោះទេ ដែលក្រុមហ៊ុន Samsung នឹងធ្វើ​ការ​ប្រកាស​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​គឺ Galaxy S9 & S9+ ជាផ្លូវការនៅក្នុង ព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះឯង ហើយវាក៏ជាអ្នកស្នង តំណែងពី Galaxy S8 & S8+ ដែលបាន​ចេញកាល ពីដើមឆ្នាំ 2017 ទៅមិញដែរ។ ម្យ៉ាងវិញទៀត លក្ខណៈសម្បត្តិ មួយចំនួន ដែលត្រូវបាន ​គេរំពឹង​ទុក​នៃ​ស្មាតហ្វូន ​ទាំងពីរនេះ ក៏បានបង្ហាញរួចហើយដែរ តាមរយៈព័ត៌មានមុនៗ ដែលក្រុមកាងារយើង បាន​ចុះ​ផ្សាយ។

Cover

Final 1000x150 copy

ជាក់ស្តែង កាលពីពេលថ្មី គេបានប្រទះឃើញប្រអប់របស់ Galaxy S9 តាមរយៈរូបភាព លេចធ្លាយមួយសន្លឹក ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញ Internet ដោយបានបង្ហាញ ពីលក្ខណៈសម្បត្តិនៃ ស្មាតហ្វូនមួយនេះ។ វាក៏មានបំពាក់ នូវអេក្រង់ទំហំ 5.8 អ៊ីង ប្រភេទ Super AMOLED, មាន RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB។ លើសពីនេះ វាក៏នៅមានមុខងារ ស្គេនប្រស្រីភ្នែក Iris Scanning, មានអាវក្រោះការពារទឹក iP68 ដូចពីមុនអញ្ចឹងដែរ។​ ចំពោះផ្នែកកាមេរ៉ាវិញ Galaxy S9 មានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយ មានទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture  F1.5 / F2.4 និង មានមុខងារ ទប់លំនឹង OIS ភ្ជាប់មកជាមួយ ផងដែរ។

Pic 1

ក្នុងនោះយើងក៏សង្គេតឃើញថា វាមានភ្ជាប់មកនូវកាសត្រចៀក របស់ក្រុមហ៊ុន AKG ពីក្នុងប្រអប់ស្រាប់ ជាមួយនឹងទូរស័ព្ទផងដែរ។ យ៉ាងណា ទាំងអស់នេះ គឺសុទ្ធតែជាអ្វីដែលយើង បានឃើញ តាមរយៈអក្សរ វាយភ្ជាប់ ក្នុងប្រអប់ស្រាប់នោះ។ គួររំលឹកផងដែរថា Galaxy S9/S9+ ប្រើប្រាស់​បន្ទះឈីប Exynos 9810 ហើយវានឹងបង្ហាញខ្លួន នៅក្នុង​ព្រឹត្តិការណ៍ MWC ដែលនឹងចាប់ ផ្តើមពីថ្ងៃទី 26 កុម្ភៈ ខាងមុខនេះ ផងដែរ ម្យ៉ាងវិញទៀត វាក៏អាចនឹងមាន អ្វីដែលប្លែក ដើម្បីអោយអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ផងក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:59 PM, 12 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ