ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​កូន​កាត់​តម្លៃ​ខ្ទង់ ២០០ ដុល្លារ បំពាក់​ស៊ីភីយូ​ជំនាន់​ទី ៧ អាច​ស្គេន​ម្រាម​ដៃ និង​ប្រើ​ប៊ិច​ដូច Microsoft Surface!

កុំព្យូទ័រ​កូន​កាត់​តម្លៃ​ខ្ទង់ ២០០ ដុល្លារ បំពាក់​ស៊ីភីយូ​ជំនាន់​ទី ៧ អាច​ស្គេន​ម្រាម​ដៃ និង​ប្រើ​ប៊ិច​ដូច Microsoft Surface!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយអំពីទីផ្សាររបស់ 2-in-1 Notebook គឺវាពិតជាមានអត្ថប្រយោជន៍ ខ្លាំងមែនទែន ដោយសារតែយើងអាចប្រើប្រាស់ ការងារការិយាល័យទូទៅ បានដោយកាន់តែកូនកុំព្យូទ័រ តូចស្ដើងមួយប៉ុណ្ណោះ ហើយក៏អាចកំសាន្ដ ដូចជាថេប្លេតផងដែរ។ យ៉ាងណាមិញ 2-in-1 Notebook មិនសូវជាទទួល បានចំណាប់អារម្មណ៍ ច្រើនប៉ុន្មាននោះទេ ដោយសារតែ ផលិតផលនេះ ភាគច្រើនមានតម្លៃថ្លៃ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនចិន Chuwi នេះវិញ បានព្យាយាមខ្លាំង ទៅលើការផលិតកុំព្យូទ័រ កូនកាត់របស់ខ្លួន ឱ្យមានលក្ខណៈសម្បត្តិខ្ពស់ ប៉ុន្តែរក្សាតម្លៃ ឱ្យទាបសមរម្យដែលមនុស្សទូទៅ អាចមានលទ្ធភាព ទិញវាយកមក ប្រើប្រាស់បាន។

cover

Final 1000x150 copy

នេះគឺជា Chuwi CoreBook គឺជាកុំព្យូទ័រកូនកាត់ដ៏ថ្មីស្រឡាង ដែលទើបបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ CES ២០១៨។ កុំព្យូទ័រនេះមាន ចំណុចជាច្រើនដែល គួរឱ្យចាប់អារម្មណ៍ ហើយអ្នកនឹងមិន នឹកស្មានថា វាមានតម្លៃទាប បែបនេះសោះ បើប្រៀបធៀប ជាមួយសមត្ថភាព។ បើមើលទៅលើរូបរាង ខាងក្រៅវាដូចជា ថេប្លេតអញ្ចឹង ត្រូវហើយវាគឺជា កុំព្យូទ័រកូនកាត់ ដែលយើងអាចដោះចេញ មកប្រើប្រាស់ដូចជា ថេប្លេត Touch ធម្មតាបាន។ ផ្ទៃខាងមុខរបស់វា បំពាក់ដោយអេងក្រង់ ទំហំធំដល់ ១៣.៣ អ៊ីងជាប្រភេទ IPS LCD ដែលមានគែមខ្លី និងអាចបង្ហាញរូបភាព នៅក្នុងកម្រិត Full HD ជាមួយកម្រិតពន្លឺ ៣៥០នីត វាក៏ត្រូវបានក្រាល ដោយកញ្ចក់ផុស 2.5D ដើម្បីការពារ ហើយនៅខាងក្រោមបន្ដិច ក៏មានស៊េនស័រ ស្គេនម្រាមដៃផងដែរ និងមាន កាមេរ៉ាមុខ ២ មេហ្គាភិចស៊ែល។ ចំណែកផ្នែកខាងក្រោយ របស់វាវិញ មិនមានអ្វីទេ មានតែកាមេរ៉ាមួយគ្រាប់ នៅចំកណ្ដាលទំហំ ៥ មេហ្គាភិចស៊ែល និងតួខ្លួនស្រោបដោយ អាលុយមីញ៉ូមប៉ុណ្ណោះ។

1

កម្លាំងម៉ាស៊ីនរបស់ CoreBook ត្រូវកំណត់បានយ៉ាងល្អ ដោយវាប្រើប្រាស់បន្ទះឈីបស៊ីភីយូ ជំនាន់ទី ៧ Kaby Lake ប្រភេទ Intel M3 7Y30 ដែលឈីបនេះមាន ទំហំត្រឹមតែ ១៤ ណាណូម៉ែត្រប៉ុណ្ណោះ មានចំនួន ២ Core និង ៤ threads និងរត់បាន នៅក្នុងល្បឿន 2.6GHz ។ ថ្វីត្បិតតែឈីបនេះ រៀងទាបជាងស៊េរី “Core i” បន្ដិចមែន ក៏ប៉ុន្តែវាគ្រប់គ្រាន់ហើយ សម្រាប់ការប្រើប្រាស់លើថេប្លេត បែបនេះ ព្រោះបើយើងមើលទៅ ក្រុមហ៊ុនដទៃទៀត គេប្រើប្រាស់ត្រឹម Intel Atom ប៉ុណ្ណោះ ម្យ៉ាងទៀតឈីបនេះ ក៏មាន Intel HD Graphic 615 ភ្ជាប់មកជាមួយស្រេច ដែលអាចទស្សនា វីឌីអូកម្រិត 4K បានដោយគ្មានបញ្ហា។ វាប្រើប្រាស់រ៉េម ទំហំ ៦ ជីកាបៃ ប្រភេទ LPDDR3 (វាក៏មានម៉ូឌែលរ៉េម ៨ ជីកាបៃផងដែរ) និងទំហំផ្ទុកទិន្នន័យ ១២៨ ជីកាបៃ SSD ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows 10។ វាក៏បានបំពាក់មកនូវ អង់តែន ចាប់ Wi-Fi ចំនួន ២ ដែលទ្រទ្រង់សេវា បានឆ្ងាយនិងលឿន ហើយថ្មរបស់វាក៏ធំល្អ ដែលអាចប្រើប្រាស់ បានដល់ ៣៤.២ វ៉ាត់ម៉ោង ជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យាសាកថ្មលឿន ១២ វ៉ុល / ៣ អំពែ។

2

បន្ថែមពីលើនោះទៀត វាក៏នៅមានចំណុចពិសេសមួយទៀតផងដែរ គឺការប្រើប្រាស់ Keyboard និងប៊ិច Stylus ដូចជា Microsoft Surface នេះឯង។ Chuwi CoreBook អាចស្គាល់ប៊ិច ដែលមានកម្លាំងសង្កត់ 1024 Levels ដូចជា Surface Pro 4 ផងដែរ ដោយវាស្គាល់កម្លាំងសង្កត់ បានល្អប្រសើរ។

3 4

រន្ធដោតរបស់វាយើងទទួលបានដូចជា៖

  • USB-C 3.0 សម្រាប់សាកថ្ម និងផ្ទេទិន្នន័យ ព្រមទាំង Output Display ផងដែរ
  • Micro-USB
  • រន្ធដោតមេម៉ូរីកាត microSDXC
  • រន្ធដោតកាស ៣.៥ មីលីម៉ែត្រ
  • និងជើងដោតភ្ជាប់ជាមួយ Keyboard។

សរុបមកយើងឃើញថា កុំព្យូទ័រកូនកាត់នេះ មានលក្ខណៈសម្បត្តិប្រសើរច្រើន ដែលយើងមិនងាយ នឹងរកបាននោះទេ ប៉ុន្តែគួរឱ្យស្ដាយ ដែលវាមិនមានលក់ នៅក្នុងទីផ្សារ ប្រទេសយើង។ វាអាចនឹងមានលក់នៅ សប្ដាហ៍ក្រោយនេះហើយ ដែលតម្លៃរបស់វា គឺត្រូវបានដេញឡើង ចាប់ពី ២៥០ ដុល្លារទៅ។

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:49 PM, 12 January
  • ប្រភព: Chuwi
  • Tag: កុំព្យូទ័រ