ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    HTC នឹងបង្ហាញ​ខ្សែ​ស្រឡាយ U11 មួយ​ស៊េរី​ទៀត​នៅ​សប្តាហ៍​ក្រោយ! (នេះ​ជា​លក្ខណៈ​សម្បត្តិ)

HTC នឹងបង្ហាញ​ខ្សែ​ស្រឡាយ U11 មួយ​ស៊េរី​ទៀត​នៅ​សប្តាហ៍​ក្រោយ! (នេះ​ជា​លក្ខណៈ​សម្បត្តិ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីចុងឆ្នាំ 2017 កន្លង​ទៅ​នេះ ក្រុម​ហ៊ុន HTC មិន​ត្រឹម​​តែ​​បញ្ចេញ U11 Plus ដែល​​មាន​​តម្លៃ​ថ្លៃ​នោះ​ទេ HTC ក៏​នៅ​​មាន​​ស្មាតហ្វូនមួយស៊េរី​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ខ្សែ​ស្រឡាយ​កណ្ដាល មាន​ឈ្មោះ​ហៅ​​ជា​ផ្លូវ​ការ​ថា U11 Life ជាមួយ​រូបរាង​ប្រហាក់​ប្រហែលគ្នា​ តែពុំមានអេក្រង់លាតដល់ U11 Plus ឡើយ ហើយតម្លៃក៏ធូរថ្លៃជាងដែរ។ U11 Life ប្រើប្រាស់ UI របស់ Google ដែលមើលទៅដូច Pixel អញ្ចឹងដែរ ថែមទាំងមានបញ្ចូលមកជាមួយមុខងារ Google Assistant មកជាមួយថែមទៀត ពិសេស​មុខងា​រ​ច្របាច់ ដើម្បីដំណើរការកម្មវិធី រឺ មុខងារទៅ​តាម​ការ​កំណត់របស់ម្ចាស់។

Cover

Final 1000x150 copy

ហើយកាលពីខែមុននេះ តាមរយៈគណនី Evan Blass (@evleaks) ក៏បានបញ្ជាក់ផងដែរថា​ នៅដើម​ឆ្នាំ​ 2018 នេះ HTC នឹងបង្ហាញស្មាតហ្វូនខ្សែស្រឡាយ U11 មួយម៉ូឌែលទៀតគឺ HTC U11 EYEs  ហើយ​វាក៏ទទួលបានវិញ្ញាប័នប័ត្រ 3C (CCC) ពីប្រទេសចិន ថាបានផលិតរួចរាល់ និង មានបញ្ជាក់​ត្រឹម​ត្រូវ​ផ​ងដែរ។ នៅក្នុងពេលនេះ នៅលើគណនី Weibo របស់ក្រុមហ៊ុន HTC ក៏បានបង្ហោះចែក​រំលែក​លិខិត​​អញ្ជើញ ជាមួយកាលបរិច្ឆេទនៃការដាក់បង្ហាញស្មាតហ្វូនមួយនេះ​ ដោយនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2018 នាពេល 3 ថ្ងៃខាងមុននេះ។ បើទោះបីជាផ្ទាំង លិខិតអញ្ជើញនេះ មិនបានបញ្ជា​ក់​ពី​ឈ្មោះស្មាតហ្វូន​ក៏ដោយ ប៉ុន្តែគ្រប់គ្នា បានដឹងរួចជាស្រេចហើយ ថាវត្តមានតួអង្គដែលនឹង​បង្ហាញខ្លួន​នោះ​គឺ HTC U11 EYEs។​

Pic 1

Pic 2

បើនិយាយពីលក្ខណៈសម្បត្តិរបស់ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ត្រូវបានគេនិយាយថា មានអេក្រង់ទំហំ 5.9 អ៊ីង ជាមួយកម្រិតបង្ហាញរូបភាព 2160 x 1080 និង មានកម្រិត Aspect Ratio 18:9 ថែមទៀត។ HTC U11 EYEs មានបំពាក់នូវ RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB និង មួយ​ជម្រើស​ទៀត​មាន RAM ទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB។ ហើយវាក៏ត្រូវបានគេនិយាយថា មាន​បំពាក់​បន្ទះឈីបចំនួន 2 ប្រភេទ​គឺ Snapdragon 652 និង Snapdragon 660 និង មានថាមពលថ្មទំហំ 3.930mAh។ ចំនុចមួយទៀតនោះ កាមេរ៉ាខាងមុខរបស់ HTC U11 EYEs គឺជាកាមេរ៉ាភ្លោះ ជាមួយ​ទំហំ 5 មេហ្គាភិចសែល ចំណែកកាមេរ៉ាមួយគ្រាប់ខាងក្រោយ មានទំហំ 12 មេហ្គាភិចសែល អមជាមួយ​ភ្លើង Flash មួយគ្រាប់។ យោងតាមរបាយការណ៍ជាច្រើនបាននិយាយថា ប្រទេសចិន, ហុងកុងនិង តៃវ៉ាន់ នឹងក្លាយជាទីផ្សារដំបូងគេ ដែលនឹងទទួលបានទូរស័ព្ទស៊េរីនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:21 PM, 12 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ