ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សាកល្បង​ជា​មួយ​របៀប​ងាយៗ ដើម្បី Record Screen នៅ​លើ iPhone តាម​រយៈ​កម្មវិធី​មួយនេះ

សាកល្បង​ជា​មួយ​របៀប​ងាយៗ ដើម្បី Record Screen នៅ​លើ iPhone តាម​រយៈ​កម្មវិធី​មួយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលជាមានមិត្តអ្នកអាន iOS មួយ​ចំនួន ប្រាកដជា​ចង់​ដឹងហើយ​មើល​ទៅ លើ​ការ​ប្រើ​កម្មវិធី​ជា​លក្ខណៈ​ថត សកម្មភាព នៅពេលដែល យើងចុចប្រើស្មាតហ្វូន​ជាវីដេអូ។ តា​ម​ពិត​វា​មានកម្មវិធី ជាច្រើន ដែល​មាន មុខងារប្រើ សំរាប់ Record Screen នេះ ប៉ុន្តែភាគច្រើនសុទ្ធតែ ជាកម្មវិធី មានការ​កំណត់​នាទី ដោយអ្នក ប្រើមិនអាចធ្វើការ Record បានយូរ ដូចនេះវាពិតជាទើសចិត្តមែនទែន ហើយមាន​ខ្លះ​ទៀត ថតបានចប់ហើយ ដល់ពេលបើកមើលបែរជាដំណើរការទាក់ៗទៅវិញ។

Cover

Final 1000x150 copy

ហើយសម្រាប់ថ្ងៃនេះដែរ យើងសូមណែនាំនូវកម្មវិធី Record Screen មួយដែលមានឈ្មោះថា EveryCord ដោយ​កម្មវិធីនេះអាចអោយអ្នកថតសកម្មភាព នៅពេលចុចលើអេក្រង់ បានដោយរលូន។ ហើយអ្វីដែលកាន់ តែពិសេសនោះ អ្នកអាចថតសកម្មភាព ជាវីដេអូនោះបានដោយ គ្មានការ​កំណត់​ឡើយ តែអាស្រ័យលើទំហំអង្គចងចាំ នៃស្មាតហ្វូនរបស់អ្នកតែប៉ុណ្ណោះ។ តោះ… តាមដានពី​របៀប​តំឡើង​វាទាំងអស់គ្នា៖

  1. ជំហ៊ានទី1៖ សូមចូលទៅកាន់ Safari រួចវាយពាក្យទាំងនេះ http://iemulators.com បន្ទាប់​មក​ចុច​លើ​ឈ្មោះកម្មវិធីនោះ។ រង់ចាំបន្តិច វានឹងលោតផ្ទាំងថ្មីមកមួយទៀត ហើយចុចលើពាក្យ Apps រួចអូសចុះមកក្រោមបន្តិច អ្នកនឹងឃើញកម្មវិធីមួយឈ្មោះ EveryCord។

Pic 1

  1. ជំហ៊ានទី2៖ ចុចលើប្រអប់ Download រួចវានឹងលោតផ្ទាំងអោយអ្នកចុច Install ហើយរង់ចាំ​បន្តិច រហូតដល់វាដំណើរការចប់។

Pic 4

  1. ជំហ៊ានទី3៖ ចូលទៅកាន់ Setting រូចចុចលើ General បន្ទាប់អូសចុះក្រោម ចុចលើ Device Management > (Beijing Nation….) > ហើយចុច Trust ជាការស្រេច។

Pic 7

សូមបញ្ជាក់ដែរ កម្មវិធី EveryCord នេះគឺមិនមានដាក់អោយទាញយក នៅក្នុង App Store នោះទេ  ហើយបើចង់បានកម្មវិធីនេះ ត្រូវតែអនុវត្តន៍តាមវិធីដូចខាងលើ។ ហើយសំរាប់មិត្តអ្នកអាន iOS ដែល​ធ្លាប់ ប្រើប្រាស់កម្មវិធីបែបនេះ ច្បាស់ជាពេញចិត្ត ជាមួយការថតដោយគ្មានការកំណត់នាទី ចំនែកឯ​អ្នកមិន ទាន់បានប្រើ អាចសាកទាញយកទុក ប្រើនៅពេលចាំបាច់ណាមួយក៏បានដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:55 PM, 12 January
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម