ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Assassin’s Creed Rogue Remastered នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ២០ មីនា​នេះហើយ សម្រាប់ PS4 និង Xbox One!

Assassin’s Creed Rogue Remastered នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ២០ មីនា​នេះហើយ សម្រាប់ PS4 និង Xbox One!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Assassin’s Creed គឺជាហ្គេមដ៏ពេញនិយម​មួយ​នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចេញ​សាច់​​រឿង និងវគ្គថ្មីៗ​របស់​វា​ជារៀងរាល់ឆ្នាំ ដើម្បីឱ្យអ្នក​លេង​ហ្គេម​ប្លែក​ភ្នែក។ ជាទូទៅយើងអាចលេង Assassin’s Creed បាននៅលើកុំព្យូទ័រ និង Console ដទៃទៀត​ដូចជា PlayStation និង Xbox ជាដើម។ ហើយសម្រាប់វគ្គថ្មី Assassin’s Creed Rogue Remastered ចុង​ក្រោយថ្មីនេះ ក្រុមហ៊ុន Ubisoft ប្រកាសចេញថានឹងមកដល់ PlayStation 4 និង Xbox One នាថ្ងៃទី ២០ មីនាខាងមុខនេះហើយ។

cover

Final 1000x150 copy

ចំពោះវគ្គថ្មី Assassin’s Creed Rogue Remastered នេះលោកអ្នកនឹងត្រូវដើរតួជាអ្នករុករកនៅក្នុង​ទ្វីប​អាមេរិច​ខាង​ជើង ក្នុងកំឡុងទស្សវត្ដ៍ទី ១៨ ហើយក៏ទទួលបានការនូវបេសកកម្មថ្មីបន្ថែម ២ ទៀតគឺ The Armor of Sir Gunn Quest និង The Siege of Fort de Sable ដើម្បីឱ្យអ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ក្នុង​ការ​លេង ភ្ជាប់មកជាមួយនឹងអាវុធផ្ទាល់ខ្លួន និងសម្លៀកបំពាក់ដែលអាចជ្រើសរើសនិងបន្ថែមបាន ហើយក៏មានសម្លៀងបំពាក់របស់ Bayek ដែលមានកាលពីវគ្គ Assassin’s Creed Original ផងដែរ។ សម្រាប់អ្នកដែលលេង Assassin’s Creed Rogue Remastered នេះនៅលើ PlayStation 4 និង Xbox One អ្នកអាចលេងវាបាននៅក្នុងកម្រិតភាពច្បាស់ត្រឹម 1080p Full HD ប៉ុណ្ណោះ ប៉ុន្ដែប្រសិន​បើ​អ្នក​លេង​វានៅលើ PlayStation 4 Pro និង Xbox One X វាក៏មានសមត្ថភាពបង្ហាញ​កម្រិត​រូបភាព​ដល់​កម្រិត 4K ផងដែរ។ ព្រោះក្រុមហ៊ុន Sony បានបង្កើនសមត្ថភាព PlayStation 4 Pro ឱ្យកាន់តែខ្លាំង មានកម្រិតក្រាហ្វិចធំ ដែលបង្ហាញរូបភាពដល់កម្រិត 4K ល្បឿន 60Hz ហើយបើលេងក្នុងកម្រិត Full HD យើងទទួលបានល្បឿនដល់ 120Hz ឯណោះ (លោកអ្នកអាចស្វែងយល់បន្ថែមពី PS4 Pro នៅក្នុងការបង្ហាញលក្ខណៈសម្បត្តិពីក្រុមការងារខេមបូរីផត)។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:32 AM, 12 January
  • ប្រភព: Wccftech
  • Tag: កម្មវិធី & ហ្គេម