ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តើស្មាតហ្វូន HTC ម៉ូឌែល​​មួយ​​ណា​​ដែល​នឹង​ទទួល​បាន Android 8.0 Oreo បន្ទាប់​ពី HTC U11?

តើស្មាតហ្វូន HTC ម៉ូឌែល​​មួយ​​ណា​​ដែល​នឹង​ទទួល​បាន Android 8.0 Oreo បន្ទាប់​ពី HTC U11?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Android Oreo ជាប្រព័ន្ធប្រតិបត្តិការ​​​ជំនាន់​​​ចុង​​​ក្រោយ​​​របស់ Google ហើយ​​​មក​ដល់​​​ពេល​​​នេះ​​​មាន​​​ស្មាត​ហ្វូន​​​មិន​​​ជា​ច្រើន​ប៉ុន្មាន​​​ឡើយ ដែល​​កំពុង​​ប្រើប្រាស់វា ពោលគឺមានតែស្មាតហ្វូន 4 ទៅ 5 ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​​ក៏​​មិន​ច្រើនម៉ូឌែលដែរ ។ ​កាលពីចុងខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន HTC បាន​សម្រេចធ្វើការ បញ្ចេញនូវ កំណែ​អាប់​ដេត​ 8.0 Oreo ផ្លូវការ សម្រាប់ស្មាតហ្វូនរបស់ខ្លួន នោះគឺ HTC U11។

Cover

Final 1000x150 copy

យ៉ាងណាមកទល់ពេលនេះ HTC ក៏កំពុងសម្លឹងទៅរកស្មាតហ្វូនជំនាន់មុន ដើម្បីទទួលយក​នូវ​ភាព​ទាន់​សម័យ​នឹងគេដែរ ដោយក្រុមហ៊ុនមួយនេះ បានជ្រើសរើសយកស្មាតហ្វូន ដែលចេញកាលពីឆ្នាំ 2016 ដើម្បីក្លាយជាទូរសព្ទ័បន្ទាប់ពី U11 នោះគឺ HTC U10។ មានន័យថា ម្ចាស់ស្មាតហ្វូន HTC U10 ទាំង​អស់ នឹងទទួលបានការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo ដោយវាគឺជា​កំណែ​ជំនាន់ថ្មី ដែលក្រុមហ៊ុនស្មាតហ្វូន Android ទាំងអស់កំពុងព្យាយាម ដាក់អោយប្រើប្រាស់ ទាំងជំនាន់សាកល្បង និង ជំនាន់ផ្លូវការ។ យើងមិនទាន់ដឹងចំពោះថ្ងៃបញ្ជាក់ច្បាស់លាស់ពី HTC នៅឡើយទេ ប៉ុន្តែប្រសិន​បើ​អ្នក​កំពុងកាន់ U10 នៅក្នុងដៃ, អ្នកគួរតែចុច Check មើលបណ្តើរៗទៅ ក្រែងលោអាចបានទទួលនូវ ប្រព័ន្ធ​ប្រតិបត្តិការណ៍ថ្មីមួយនេះ។  

Pic 1 Pic 2

សូមបញ្ជាក់ដែរថា HTC U10 គឺជាស្មាតហ្វូនទី 2 ​ដែល​ក្រុមហ៊ុន HTC បានសម្រេចចិត្ត ក្នុងការ​ដាក់​អោយ​​បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo បន្ទាប់ពី HTC U11។ ដូច្នេះ ម្ចាស់ HTC U10 អាចនឹងមានទឹកមាត់លេប ក្នុងការបានភ្លក្សរសជាតិថ្មី ជាមួយមុខងារដែលសំបូរបែប។ ហើយ​យើង​ក៏សង្ឃឹមថា វានឹងមកដល់លើ HTC U10 នៅគ្រប់ប្រទេស ក្នុងពេលឆាប់ៗនេះទៅចុះ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:25 AM, 12 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ