ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ម៉ូតូអគ្គិសនី​របស់ Ford មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍!

ម៉ូតូអគ្គិសនី​របស់ Ford មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Ford ជាក្រុមហ៊ុនល្បីឈ្មោះ​មួយ ដែលផលិត​​រថយន្តគ្រប់​ធុនដាក់​លក់​លើ​ទីផ្សារ​គ្រប់​ទិសទី​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​យើងផងដែរ។ ក្រុមហ៊ុននេះ ក៏មានអាយុកាលយូរឆ្នាំមកហើយ តាំងពី 1903 បើក​ដំនើរការក្រុមហ៊ុនដំបូងរហូតមកដល់ពេលនេះ។ Ford ទើបតែបានបង្ហាញនូវម៉ូតូអគ្គិសនី​ថ្មី​មួយ ដែលមានរូបរាងតូចច្រឡឹង ដែលអ្នកខ្លះគិតថាវាជាកង់អាគុយ។ ការបង្កើតម៉ូតូនេះឡើង Ford បាន​សហការជាមួយក្រុមហ៊ុនមួយជំនាញផលិតម៉ូតូប្រភេទនេះគឺក្រុមហ៊ុន Ojo Electric ។ 

COVER

Final 1000x150 copy

ដោយមានការសហការគ្នាបែបនេះ ទើបគេហៅម៉ូតូអគ្គិសនីនេះថា The Ford Ojo Electric scooter ។ ដែលគោលរបស់ក្រុមហ៊ុនទាំងពីរនេះ ផលិតវាឡើងដើម្បីផ្តល់ជាការកម្សាន្តដល់អ្នកប្រើប្រាស់ផង និង​ជា​យាន​ជំនិះសម្រាប់ជិះធ្វើដំនើរក្នុងរយៈចំងាយជិត ដោយល្បឿនរបស់អាចបើកបានដល់ 20 ម៉ាល​ក្នុង​មួយ​ម៉ោង ស្មើ 32 គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំកណ្តាលដៃចង្កូត មានអេក្រង់តូចមួយ សម្រាប់​ថាច់​បញ្ជា អមជាមួយ Speaker បង្កប់ជាមួយចំនួន 2 គ្រាប់ និងបច្ចេកវិទ្យាប្លូធូសដើម្បីភ្ជាប់​ជាមួយ​ស្មាតហ្វូន​បាន​ទៀត​ផង។ សម្រាប់ការសាកបញ្ចូនថាមពល គិតចាប់ពីថ្មអស់រលីង ដល់ពេញ ត្រូវចំណាយពេល 5 ម៉ោង។

បើនិយាយពីរូបរាងរបស់ម៉ូតូនេះ វារាងតូចបន្តិច ហើយកែបអង្គុយក៏សម្រាប់មនុស្សតែម្នាក់ដែរ ថែមទាំង​មាន​កន្លែងដាក់អីវ៉ាន់ នៅខាងក្រោមកែប រួមទាំងកន្លែងជាន់ដាក់ជើង រីឯ​កង់ខាងមុខ និងកង់ខាងក្រោយ មានទំហំតូច តែតាន់ មិនងាយបែកនោះទេ។ ចំពាក់កណ្តាលចង្កូតខាងលើ មានអេក្រង់ថាច់បញ្ជា ចំណែក​ឯផ្នែកខាងមុខ មានស្តុបសម្រាប់បំភ្លឺភ្លើងមួយ។ ម៉ូតូអគ្គិសនីនេះ សាកសមជាមួយ ការធ្វើដំនើរ​ទៅ​​កាន់​ទីជិតៗ ជាពិសេសសាកសមជាមួយកន្លែងកម្សាន្តនានា ដូចជា Resort ជាដើម។​ តម្លៃរបស់​ម៉ូតូនេះ ខ្ទង់ 2000 ដុល្លារឯណោះ។

1 2 3 4

សរុបមក ក្រុមហ៊ុនផលិតរថយន្ត Ford បានសហការជាមួយ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី Ojo Electric បង្កើតនូវម៉ូតូអគ្គិសនីថ្មីស្រឡាងមួយ ក្រោមឈ្មោះ The Ford Ojo Electirc Scooter សម្រាប់ការធ្វើ​ដំណើរ​ទៅ​ទីកន្លែងជិតៗ ជាពិសេស ទីតាំងដែលមានដីរាបស្មើទើបងាយស្រួលក្នុងការធ្វើដំនើរ​សម្រាប់​កង់​តូចៗទាំង 2 របស់វា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:30 AM, 12 January
  • ប្រភព: The Verge
  • Tag: យានយន្ត