ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជា Insta360 Nano S ដែល​អាច​ថត​វីដេអូ 4K ក្នុង​ទំហំ​មុំ ៣៦០ ដឺក្រេ​ និង​មាន​តម្លៃ​ខ្ទង់ ២០០ ដុល្លារ​ប៉ុ​ណ្ណោះ!

នេះជា Insta360 Nano S ដែល​អាច​ថត​វីដេអូ 4K ក្នុង​ទំហំ​មុំ ៣៦០ ដឺក្រេ​ និង​មាន​តម្លៃ​ខ្ទង់ ២០០ ដុល្លារ​ប៉ុ​ណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំមុន​ក្រុមហ៊ុន Insta360 បាន​​បញ្ចេញ​នូវ កូន​កាមេរ៉ា​សម្រាប់​ថត​ក្នុង​ទំហំ ៣៦០ដឺក្រេចំនួន ២​ គ្រឿង​រួច​មក​ហើយ នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2017 រួមមាន Insta360 Air សម្រាប់ស្មាតហ្វូន Android និង Insta360 Nano សម្រាប់​ទូស័ព្ទ iPhone ឬក៏ប្រើដាច់តែឯងក៏បាន។ យ៉ាងណាមិញ ការបញ្ចេញ​នៅ​ឆ្នាំ​មុន វានៅមិនទាន់មានភាពល្អប្រសើរច្រើននៅឡើយទេ ព្រោះគុណភាពសាច់រូបភាព និងវីដេអូរបស់វា​នៅ​​មាន​កម្រិតមធ្យមនៅឡើយ ដែលអាចថតវីឌីអូ ៣៦០ ដឺក្រេនៅក្នុងទំហំ 720p HD ប៉ុណ្ណោះ។ ដូច​នេះ​​ហើយទើបនាឆ្នាំនេះក្រុមហ៊ុនបានបញ្ចេញនូវ Insta360 Nano S ជំនាន់ថ្មីរបស់ខ្លួន ដែលមាន​សមត្ថភាព​​ថតកាន់​តែប្រសើរ ហើយក៏មិនសូវជាថ្លៃជាងមុនប៉ុន្មានដែរ។

2

Final 1000x150 copy

Insta360 Nano S គឺបង្កើតឡើងសម្រាប់ដោតថតជាមួយនឹង iPhone ប៉ុន្តែបានតែជាមួយ iPhone 6 ឡើងទៅប៉ុណ្ណោះ ឬក៏យើងអាចប្រើដាច់ដោយឡែកក៏បានដែរ ព្រោះវាមានរន្ធដោត microSD និងមាន​ថ្ម​ភ្ជាប់​មក​ជាមួយស្រេច។ រូបរាងរបស់វាគឺស្រដៀងទៅនឹង Insta360 Nano ឆ្នាំមុនដែរ ដោយវាមាន​បណ្ដោយ ១១ x ទទឹង ៣ x កម្រាស់ ២ សង់ទីម៉ែត្រ និងមានទំងន់ ២៨ ក្រាម។ កាមេរ៉ារបស់វាមាន ២ គ្រាប់ ដែលម្ខាងអាចថតរូបភាពនៅក្នុងទំហំមុំទូលាយដល់ ១៨០ ដឺក្រេ បូកបញ្ចូលគ្នាបានទៅជារូបភាព និង​វីដេអូ ៣៦០ ដឺក្រេ។ ស៊េនស័រកាមេរ៉ាទាំង ២ គ្រាប់ ត្រូវបានបង្កើនសមត្ថភាព​កាន់តែ​ល្អប្រសើរជាង​មុន ដោយវាអាចថតរូបប៉ុស្ដ៍បាននៅក្នុងទំហំធំដល់ ២០ មេហ្គាភិចស៊ែល ចំណែកឯវីដេអូវិញ បានឡើង​ទៅ​ដល់​កម្រិត 4K ឯណោះ ដែលល្អប្រសើរមែនទែនសម្រាប់អ្នកដែលចង់បានវីដេអូគុណភាព​ខ្ពស់ ជាមួយ​ទិដ្ឋភាពជុំវិញខ្លួនរបស់គេ។

2

របៀបប្រើប្រាស់របស់វាវិញ គឺដូចមុនដដែល ដោយយើងអាចភ្ជាប់វាប្រើជាមួយនឹង iPhone ហើយ​ក៏ត្រូវ​ដោនឡូតកម្មវិធី Insta360 Nano S ចេញពី App Store ផងដែរដើមបញ្ជាទៅលើមុខងារថត និងមាន Filter សម្រាប់កែកុនពណ៌ជាដើម លើសពីនេះយើងក៏អាចផ្សាយបន្ដផ្ទាល់ពីកាមេរ៉ានេះ ទៅកាន់​បណ្ដាញ​​សង្គមនានាដូចជា Facebook, YouTube, Twitter ជាដើមនៅក្នុងទំហំ ៣៦០ ដឺក្រេ។ ក៏ប៉ុន្តែ​សម្រាប់ Whatsapp, Instagram, និង Snapchat វិញនៅមិនទាន់អាចប្រើ Live ៣៦០ ដឺក្រេ​បាន​នៅ​ឡើយ​ទេ។  យ៉ាងណាក៏ដោយ ក្រុមហ៊ុនក៏បានបន្ថែមមុខងារថ្មីនៅក្នុងកម្មវិធីនេះដែរគឺ Video Call ក្នុង​កម្រិត ៣៦០ ដឺក្រេ ព្រោះកម្មវិធីនេះបានបង្កើតជា Link មួយនៅក្នុងពេលប្រើប្រាស់ Video Call អញ្ចឹង​យើង​គ្រាន់តែផ្ញើ​ Link ទៅកាន់មិត្តភក្ដិយើងនៅពេលប្រើ Video Call ជាការស្រេច គេនឹងអាចឃើញ​ទិដ្ឋភាព ៣៦០ ដឺក្រេជុំវិញខ្លួនយើងបានហើយ។

សរុបមក Insta360 Nano S គឺពិតជាបានធ្វើការ Upgrade ពីជំនាន់ Nano មុនបានល្អប្រសើរមែន ព្រោះ​វាអាចថតបានច្បាស់ជាងមុនច្រើន អាចថតវីដេអូដល់កម្រិត 4K និងមានមុខងារថ្មីសម្រាប់ប្រើ Video Call មើលឃើញទិដ្ឋភាពនៅជុំវិញខ្លួនបាន ៣៦០ ដឺក្រេផងដែរ។ ហើយនៅក្នុងពេលនេះ វាក៏មានដាក់លក់នៅលើទីផ្សារអនឡាញ Insta360 Store និង Amazon ហើយ ដែលមានជម្រើស​ពណ៌ស និងពណ៌ខ្មៅ រីឯតម្លៃក៏មិនថ្លៃជាងមុនច្រើនឡើយ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ។

ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ Insta360 Air និង Insta360 Nano ពីក្រុមការងារខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:01 AM, 12 January
  • ប្រភព: Gizmo China
  • Tag: Accessories