ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នាយក​ប្រតិបត្តិ​របស់ OnePlus បាន​បញ្ជាក់​ពី​ខែ​ច្បាស់​លាស់​មួយ ក្នុង​ការ​បង្ហាញ​ស្មាត​ហ្វូន​ជំនាន់​ថ្មី

នាយក​ប្រតិបត្តិ​របស់ OnePlus បាន​បញ្ជាក់​ពី​ខែ​ច្បាស់​លាស់​មួយ ក្នុង​ការ​បង្ហាញ​ស្មាត​ហ្វូន​ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយមាន​ការ​គាំទ្រ និង​មាន​​អ្នក ប្រើ​​ច្រើន​​​​ទៅៗ​ នោះ ធើ្វ​អោយ ក្រុម​ហ៊ុន OnePlus ខ្លួន កាន់​​​​តែ​​​លេច​ធ្លោ ក្នុង​​ការ​​​ចេញ OnePlus 5T ​ចុងក្រោយនេះ​​គឺ ទាំង​កម្លាំង​ម៉ាស៊ីន និង លក្ខណៈសម្បត្តិ​ ហើយខ្លួន​ក៏​មិន​បាន​បង្អង់យូរ​ដែរ ​ពោលគឺថាអាចនឹង​ចេញ​កំពូលស្មាតហ្វូនមួយម៉ូឌែលទៀតហើយ។ ហើយថ្មីៗ នេះ​ក្រុមហ៊ុន​ចិនមួយនេះបាន ប្រកាសជាផ្លូវការ ហើយផងដែរ គឺថាខ្លួននឹងចេញ OnePlus ជំនាន់ថ្មី​នៅ​ប៉ុន្មាន​​ខែ​​ក្រោយនេះ គឺក្នុងខែ មិថុនា ដែលលើកនេះគឺកាន់តែច្បាស់ មែនទែនហើយ។

Cover

Final 1000x150 copy

ឥឡូវនេះនៅក្នុងបទសម្ភាសជាមួយ CNET លោក Pete Lau ដែលជានាយកប្រតិបត្តិរបស់ OnePlus បានបញ្ជាក់អំពីព័ត៌មានលម្អិតថា ស្មាតហ្វូនដែលនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ 2018 នេះ​​ នឹងបំពាក់​នូវ​បន្ទះ​ឈីប Snapdragon 845 របស់ក្រុមហ៊ុន Qualcomm ដែលវាគឺជាឈីបខ្លាំងកប់ទៅហើយ និយាយ​រួម​ទៅ ក្រុមហ៊ុនមួយនេះ តែងតែចេញស្មាតហ្វូនអមជាមួយនឹង CPU មិន​ដែល​អន់ឡើយ អោយតែ ស៊េរី​ចុង​ក្រោយ របស់ Qualcomm។ ស្មាតហ្វូននេះគ្រោងនឹងចាប់ផ្តើមនៅចុងត្រីមាសទី 2 ដែលនឹងបញ្ចប់​នៅថ្ងៃទី 30 ខែមិថុនាខាងមុខនេះតែម្តង ប៉ុន្តែលោកនាយកប្រតិបត្តិរូបនេះ ក៏មិនបានបញ្ជាក់ពីឈ្មោះ OnePlus 6 ទេ តែយើងអាចប្រាកដបាន ថាវាគឺជាស៊េរី 6។

Pic 1

ជារឿងគួរអោយសោកស្តាយដែរ ដែលយើងមិនអាចបានដឹងពីចំនុច និង លក្ខណៈសម្បត្តិណា​ផ្សេង​ច្រើន​លើស​ពីនេះ។ យ៉ាងណា នៅក្នុងកិច្ចសម្ភាសនេះ លោក Lau បានថ្លែងថា​ ខ្លូននឹងរីករាយសម្រាប់​ការ​បើក​ទូលាយ សម្រាប់ភាពជាដៃគូ​ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិច សម្រាប់ការលក់​ស្មាតហ្វូន​ស៊េរីថ្មីរបស់ OnePlus។ វានឹងក្លាយជារឿងគួរអោយចាប់អារម្មណ៍មួយ ដើម្បីមើលថាតើ OnePlus ពិតជាអាចបញ្ចុះបញ្ចូលក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់អាមេរិច សម្រាប់ការនាំយក​ស្មាតហ្វូន​ជំនាន់ថ្មីនេះ ទៅកាន់ប៉ែកខាងហ្នឹងបានដែររឺយ៉ាងណា ខណៈ Huawei លែងបាននាំយកទៅតំបន់នោះ ដូចមុនទៀត បន្ទាប់ពីមានជម្លោះម្តងរួចមក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:51 AM, 12 January
  • ប្រភព: SM Arena
  • Tag: ទូរស័ព្ទ