ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus ចាប់​ផ្តើម​ដាក់​លក់ OnePlus 5T ពណ៌​ក្រហម​ទៀត​ហើយ!

OnePlus ចាប់​ផ្តើម​ដាក់​លក់ OnePlus 5T ពណ៌​ក្រហម​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែល​យើង​បាន​រៀប​រាប់​ពី​មុន​មក​អញ្ចឹង​ថា ក្រុម​ហ៊ុន OnePlus នេះ មាន​ក្តី​សង្ឃឹម​ច្រើន​លើ​ស្មាត​ហ្វូន​ OnePlus 5T របស់​ពួក​គេ ទើប​បាន​ជា​ពួក​គេ ព្យាយាម បញ្ចេញនូវប្រភេទផ្សេងៗនៃម៉ូឌែល ដូចជា OnePlus 5T ប្រភេទ Star Wars Edition, OnePlus 5T ប្រភេទ​សំបកថ្មខ្សាច់ និងសំបកពណ៌​ក្រហម​ថ្មី ក៏​ទើប​តែ​ដាក់​លក់​ផង​ដែរ នៅលើទីផ្សារឥណ្ឌាតែមួយគត់ តែយើងបានដឹងថា ហាងមួយចំនួន​ក្នុង​ស្រុក​យើង ក៏​បាន​ដា​ក់​ឲ្យអតិថិជនរបស់ពួកគេ ធ្វើការកក់ផងដែរ។

cover

Final 1000x150 copy

ប្រភេទ OnePlus 5T ដែលមាន តួខ្លួនពណ៌ក្រហមនេះ ត្រូវបានគេហៅថាពណ៌ Lava Red ចំណែក​ឯ​ល​ក្ខណៈសម្បត្តិ និងកំលាំងម៉ាស៊ីនរបស់​វា ប្រើរ៉េមទំហំ 8GB និងអង្គចងចាំ 128GB មិនខុសពីម៉ាស៊ីន OnePlus 5T ប្រភេទ Star Wars Edition និង OnePlus 5T ប្រភេទសំបកថ្មខ្សាច់ឡើយ។ ហើយ​តម្លៃរបស់វាក៏មិនថ្លៃដែរ ដូចទៅនឹង OnePlus 5T ពណ៌ខ្មៅ ដែលមានម៉ាស៊ីនប៉ុនគ្នាអញ្ចឹងដែរ ជាមួយ​តម្លៃ​ខ្ទង់ 560 ដុល្លារ នៅស្រុកគេ។

សម្រាប់មិត្តអ្នកអាន ដែលចង់បាន OnePlus 5T ពណ៌នេះ អ្នកអាចធ្វើការកក់ជាមួយបណ្តា​ហាង​ដែល​មាន​ទទួល​ការ​កក់​បាន ជាមួយ​តម្លៃ និង​ពេល​មក​ដល់​ក្នុង​ស្រុកយើង ខាងក្រុមការងារយើងក៏មិនដឹងដែរ តែ​យើង​អាច​ដឹង​ថា​ជាមានតម្លៃថ្លៃជាងតម្លៃនៅស្រុកគេ។ ណាមួយវាកាន់តែចំណាយពេលយូរបន្តិច ទំរាំ​មក​ដល់​ស្រុកយើង ដោយសារពេលនេះ OnePlus 5T ពណ៌នេះ ដាក់លក់ដំបូង មានតែនៅក្នុងទីផ្សារ​ឥណ្ឌា​តែ​មួយ​គត់ ហើយក៏មិនទាន់មានលើទីផ្សារចិន និងអឺរ៉ុបដែរ។

វីដេអូខាងក្រោម៖

សរុបមក OnePlus ទើបតែ​បាន​ដាក់​លក់ OnePlus 5T ដែលមានពណ៌ Lava Red ឬពណ៌ក្រហម​ឆ្អិន​ឆ្អៅ នៅលើទីផ្សារឥណ្ឌាមុនគេតែមួយគត់ ហើយមិនមានប្រភពច្បាស់ការណា អះអាងថា ម៉ូឌែលនេះ មាន​ដាក់លក់នៅទីផ្សារផ្សេងទៀតទេ តែប្រហែលជាឈ្មួញអាចទិញយកមកពីនោះ យកមកលក់​លើ​ទីផ្សារ​ពួក​គេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:36 AM, 12 January
  • ប្រភព: OnePlus India
  • Tag: ទូរស័ព្ទ