ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អ្នក​ប្រើ​ប្រាស់ iOS មាន​ឱកាស​អាច​ទម្លាក់ Version និង Jailbreak បានហើយ!

អ្នក​ប្រើ​ប្រាស់ iOS មាន​ឱកាស​អាច​ទម្លាក់ Version និង Jailbreak បានហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា នៅពេលនេះប្រព័ន្ធប្រតិបត្តិការ iOS បានតម្លើងទៅដល់ 11.2.2 ជាផ្លូវការទៅហើយ ប៉ុន្តែក៏នៅមានអ្នកប្រើប្រាស់ មួយចំនួននៅមិនទាន់ បានឡើងទៅ iOS 11 នៅឡើយទេ ដោយសារតែគាត់ មិនចាប់អារម្មណ៍ ឬក៏មិនចង់ឱ្យទូរស័ព្ទ ដើរយឺតជាដើម។ ហើយនៅពេលនេះដំណឹងល្អ ក៏បានមកដល់ហើយដែរ (សម្រាប់អ្នកមិនចង់ ប្រើប្រាស់ iOS 11) ដោយអ្នកប្រើប្រាស់ iPhone, iPad និង iPod ទាំងអស់អាចទម្លាក់ Version ឬ Downgrade iOS របស់អ្នកទៅជំនាន់ក្រោមៗបាន ដើម្បីអាចឱ្យអ្នកងាយស្រួល នៅក្នុងការ Jailbreak និងបញ្ជៀស បញ្ហានានាដែលមាន នៅលើ iOS ជំនាន់ចុងក្រោយ របស់អ្នកផងដែរ។

cover

Final 1000x150 copy

ថ្មីនេះក្រុមហ៊ុន Apple បានបញ្ចាក់នូវ Firmware Stable មួយចំនួន ដែលលោកអ្នកអាចទម្លាក់ ទៅប្រើប្រាស់បាន ដោយគ្មានបញ្ហា ដោយនៅក្នុងនោះ រួមមានដូចជា៖ iOS 6.1.3, 7.0.3, 7.04, 7.1, 7.1.1, 8.0, 10.2, 10.2.1, 10.3, និង 10.3.3។

1

ដោយ Version ទាំងនេះលោកអ្នកអាចទាញយកវាបានដាក់នៅលើកុំព្យូទ័ររបស់អ្នក ដើម្បីតម្លើងទៅក្នុង iPhone, iPad និង iPod បានតាមរយៈ iTunes ដោយយើងគ្រាន់តែ ជ្រើសរើស Version ដែលអ្នកចង់បាន (អ្នកគួរកុំយក Version ទាបពេក ព្រោះកម្មវិធីមួយចំនួន អាចនឹងអត់ Support) និងជ្រើសរើសប្រភេទ ទូរស័ព្ទរបស់អ្នក ជាការស្រេច។

សូមបញ្ជាក់បន្ដិចថា អ្នកគួរតែជ្រើសរើសតម្លើងទៅ iOS 10.3.3 ព្រោះវាជា Version ថ្មីគួរសម ថែមទាំងអាច Jailbreak បានទៀតផង ហើយខេមបូរីផត ក៏ធ្លាប់បាន ធ្លាប់ចុះផ្សាយពីវា រួចមកហើយ លោកអ្នកអាចអាន អត្ថបទខាងក្រោមនេះបាន ឬប្រភពដទៃ ផ្សេងៗទៀត។

យ៉ាងណាមិញគួរឱ្យសោកស្ដាយ ដែលក្រុមហ៊ុន Apple មិនបានដាក់ឱ្យទម្លាក់ទៅ Version 11.1.2 ដែលអាច Jailbreak បានយ៉ាងឡូយ និងជាជំនាន់ថ្មី ទៀតផង។ អញ្ចឹងសម្រាប់អ្នក ដែលប្រើប្រាស់ iPhone 5s ឡើងមក អ្នកអាចពិចារណា ដើម្បីទម្លាក់ទៅបាន ដើម្បីបញ្ជៀសបញ្ហាស៊ីថ្ម ឬក៏បញ្ហាគាំងផ្សេងៗ និងបាន Jailbreak ដើម្បីលេងកម្មវិធី និង Tweak ជាច្រើនបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:44 PM, 11 January
  • ប្រភព: iClarified
  • Tag: ទូរស័ព្ទ