ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចាក់​ពណ៌​បែប 3D លើរូប​ភាព​របស់​អ្នក​បាន ជាមួយ​កម្មវិធី​មួយនេះ!

ចាក់​ពណ៌​បែប 3D លើរូប​ភាព​របស់​អ្នក​បាន ជាមួយ​កម្មវិធី​មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ភាគច្រើន​ប្រាកដជា ស្គាល់​ហើយ​ជាមួយ​នឹង​កម្មវិធី​មួយ ដែល​មាន ឈ្មោះថា Camly ដែល​វា​គឺ​ជា​កម្មវិធី​មួយ សម្រាប់​ប្រើ​ប្រាស់ ក្នុង​ការ​កែកុន រូបភាព អោយកាន់តែ ទាក់ទាញបន្ថែមទៀត ហើយ​ក្នុង​នោះ យើងក៏អាចជ្រើសរើស មុខងារជាច្រើនទៀត ផងដែរ ដូចជា ចាក់ពណ៌ Filters, ដាក់​អក្សរ, កែកុនពន្លឺ, Crop និងផ្សេងៗទៀត ដោយយើងអាចតម្លើងប្រើប្រាស់វាបាន ទាំងនៅលើប្រព័ន្ធ Android និង iOS ។ តែយ៉ាងណាមិញ នៅក្នុងចំណោម មុខងារទាំងនោះ មានមុខងារមួយ ដែលវា​លេច​ធ្លោ ក្នុងការជ្រើសរើស មកប្រើច្រើនជាងគេ នោះគឺ 3D និងមុខងារ 3D Shift។

cover

Final 1000x150 copy

ហើយសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា នូវកម្មវិធីមួយឈ្មោះថា 3D Effect ដែល​វា​ក៏មាន Filters សម្រាប់ចាក់បន្ថែមពណ៌ 3D ទៅលើរូបភាពរបស់អ្នកបាន គ្រាន់តែវាមិនមាន​មុខងារ​ច្រើន​ដូច​កម្មវិធី Camly នោះទេ។ យ៉ាងណា កម្មវិធីនេះ ក៏អាចផ្តល់ភាពងាយស្រួល និង រហ័ស​សម្រាប់​ការ​ចាក់ពណ៌ និង សារេ៉ពណ៌ ទៅតាមចិត្តដែលអ្នកចង់បាន។ ហើយខ្ញុំនឹងដាក់តំណរភ្ជាប់​នៅខាង​ក្រោម​នេះ៖

Pic 1

ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ អាចធ្វើការដោនឡូត យកទៅប្រើប្រាស់ ដោយ ឥតគិតថ្លៃបាន។ តែសោកស្តាយដែរ ដែលកម្មវិធីមួយនេះ មិនមានសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android នោះទេ ប៉ុន្តែមិត្តអ្នកអាន Android អាចប្រើប្រាស់កម្មវិធី Camly ជំនួសបាន ដោយគ្រាន់តែ ចុចទីនេះ ដើម្បី​ទាញ​យក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 3:43 PM, 11 January
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម