ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Colgate បង្ហាញ​ពី​ច្រាស​ដុះ​ធ្មេញ​ឆ្លា​តវៃ​ដែល​មាន​ការ​សហការ​ជាមួយ Apple

Colgate បង្ហាញ​ពី​ច្រាស​ដុះ​ធ្មេញ​ឆ្លា​តវៃ​ដែល​មាន​ការ​សហការ​ជាមួយ Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន​អនាម័យ​មាត់​ធ្មេញ Colgate ដែល​មាន​ផលិ​តនូវ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​មាត់​ធ្មេញ ដូច​ជា​ថ្នាំ​ដុះ​ធ្មេញ, សរសៃ​អំបោះ​រុះ​កាក​សំនល់ចេញ និងច្រាសដុះធ្មេញជាដើម ទើបតែបង្ហាញកម្មវិធីដំបូង សម្រាប់​​ប្រើប្រាស់ជាមួយច្រាសដុះធ្មេញអេឡិចត្រូនិចរបស់ពួកគេ ដែលមានការសហការជាមួយ​ក្រុមហ៊ុន Apple លើគំរោង ResearchKit និង Colgate បានជ្រើសយកបច្ចេកវិទ្យា AI (Artificial Intelligence) របស់ Kolibree មកប្រើប្រាស់ជាមួយច្រាសដុះធ្មេញរបស់ពួកគេ។

cover

Final 1000x150 copy

Colgate បានបង្ហាញច្រាសដុះធ្មេញនេះ នៅក្នុងព្រឹត្តិការណ៍ CES និងបានបង្ហាញពីសមត្ថភាព​ដល់​​មហាជន​បាន​ស្គាល់ និងបានដឹងពីបច្ចេកវិទ្យារបស់ច្រាសដុះធ្មេញ ដោយអាចភ្ជាប់​ជាមួយ​កម្មវិធី​ស្មាត​ហ្វូន​ ដើម្បីត្រួតពិនិត្យមើលសុខភាពមាត់ធ្មេញដោយខ្លួនឯង។ ច្រាសដុះធ្មេញនេះ គេបានដាក់ឈ្មោះថា Colgate Smart Electronic Toothbrush E1 រួមជាមួយបច្ចេកវិទ្យា AI ។

ច្រាសដុះធ្មេញអេឡិចត្រូនិចនេះ ក៏ជាច្រាសដុះធ្មេញដំបូង ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យា AI មុនគេ រួមទាំងក្លាយជាច្រាសដុះធ្មេញដំបូង ដែលមានកិច្ចសហការជាមួយគំរោង ResearchKit របស់ Apple ដែលជាគំរោងអភិវឌ្ឍន៍លើផ្នែកវិជ្ជសាស្រ្ត។ សម្រាប់ការប្រើប្រាស់ វាអាចតាមដានសុខភាពមាត់ធ្មេញ និងប្រាប់ពីចន្លោះប្រហោងដែលយើងមិនបានដុះទៅដល់ ឬត្រង់កន្លែងណាយើងដុះសង្កត់ខ្លាំងពេក ក៏វា​ប្រាប់​​យើងដែរ ដោយការភ្ជាប់ជាមួយស្មាតហ្វូន។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចប្រើច្រាសនេះ ដើម្បីលេងហ្គេមបានទៀតផង។

ដោយមានកិច្ចសហការជាមួយ Apple ទើបច្រាសដុះធ្មេញនេះ មានលក់នៅលើវេបសាយរបស់ Apple ព្រមទាំងហាងសាខារបស់ Apple មួយចំនួន ចាប់ពីពេលនេះតទៅ ជាមួយតម្លៃ 99.95 ដុល្លារ។

1 2 3

សរុបសេចក្តីមក Colgate ទើបតែបញ្ចេញនូវច្រាសដុះធ្មេញអេឡិចត្រូនិចថ្មី ដែលមាន​ការប្រើប្រាស់​បច្ចេកវិទ្យា AI ដែលអភិវឌ្ឍន៍ដោយ Kolibree និងសហការជាមួយគំរោង ResearchKit របស់ Apple ហើយវាមានលក់ដោយ Apple ដាច់មុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:14 PM, 11 January
  • ប្រភព: idownloadblog
  • Tag: Accessories