ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ទិញ Speaker នេះមួយ​ចំណេញ​ទាំង​ការស្តាប់​ចម្រៀង, គាស់គម្របដប និងចំនុចពិសេសមួយចំនួនទៀត!

ទិញ Speaker នេះមួយ​ចំណេញ​ទាំង​ការស្តាប់​ចម្រៀង, គាស់គម្របដប និងចំនុចពិសេសមួយចំនួនទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារតែវិស័យបច្ចេកវិទ្យា​កាន់​តែ​ទំនើប​ឡើងៗ ជារៀង​រាល់​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​មាន ការ​កែ​ប្រែ​ខ្លាំង មែន​ទែន ជុំវិញ​ការ ប្រើប្រាស់​ឧបករណ៍ អេឡិចត្រូនិច នា​ពេល​បច្ចុប្បន្ន ពិសេស​ក្រុមហ៊ុន បច្ចេក​វិទ្យាធំៗ ជា​ច្រើន​បាន ខិតខំច្នៃប្រឌិត រកគំនិតថ្មីៗ សម្រាប់ប្រកួត​ប្រជែង ក្នុង​ទីផ្សារ ដើម្បីដាក់លក់ ផលិតផលខ្លួន ឲ្យឈ្នះគូប្រជែង ជាច្រើន។ ក្នុងនោះរួមមាន ក្រុមហ៊ុន Scosche ផងដែរ ដែលតែងតែ មានផលិតផល ជា​ច្រើន រាប់​មិន​អស់ សម្រាប់​លក់ រួម​មាន​ផលិត​ផល​ជើង​ទម្រ​ទូ​រស័ព្ទ​នៅ​ក្នុង​ឡាន, Power Bank, ដុំ​សាកថ្ម, ខ្សែសាកថ្ម និង គ្រឿង Accessories ផ្សេងៗទៀតជាច្រើន។

Cover

Final 1000x150 copy

ហើយសម្រាប់ឆ្នាំ 2018​ Scosche ក៏នៅមានឧបករណ៍ អេឡិចត្រូនិចមួយផ្សេងទៀត សម្រាប់​បង្ហាញ​អោយ ពិភពលោកបានឃើញ នោះគឺបាសបំពងសម្លេង (Speaker) ដែល​មាន​រូបរាង​មូល​តូចល្មម តែ​ប្លែក​មិន​ធម្មតា! គឺថា វាអាចគាស់គម្របដបបានថែមទៀតផង។ Speaker ដែលអាចគាស់​គម្រប​ដប​បាន​នោះ​មាន​ឈ្មោះហៅជាផ្លូវការថា BoomBottle MM ដែលជា Speaker គ្មានខ្សែ ដោយយើងអាច ចាក់​តន្ត្រី ឬ ទស្សនាវីដេអូ តាមរយៈស្មាតហ្វូន, ថេប្លេត​ និង កុំព្យូទ័រ បានដោយភ្ជាប់ទៅកាន់ Speaker នោះ​តាមរយៈ  Bluetooth ហើយអ្វីដែល យើងទទួលបាន នោះគឺសម្លេង មានគុណភាព អាចទទួល យក​បាន បើទោះបីជា វាមានរូបរាង តូចល្មមក៏ដោយ។ BoomBottle MM មានលក្ខណៈពិសេស ត្រង់ថា វា​អាច​គាស់គម្របដប ថ្មបាន  ទាំងពេលកំពុងចាក់តន្ត្រី រឺ មិនកំពុងចាក់ក៏ដោយ ដូចរូបដែល​បាន​បង្ហាញ​អញ្ចឹង។

Pic 1

កាន់តែពិសេសជាងនេះទៅទៀត អ្នកអាចយក BoomBottle MM តាមខ្លួនទៅជិត អាងហែលទឹក ឬនៅ​តាម​ឆ្នេរ សមុទ្របាន ព្រោះវាក៏មានបំពាក់នូវអាវក្រោះ IP67 អាចការពារទឹកបាន និង អាចធ្វើជាជើង​ទម្រ​សម្រាប់​ដាក់​ទូរស័ព្ទ​បាន​ថែម​ទៀត។ វាបង្កើតឡើង សម្រាប់មនុស្ស សម័យថ្មី ជាមួយនឹងអ្វី ដែល​ប្លែក​មិន ធ្លាប់មានពី មុនមកជាមួយ នឹងឧបករណ៍ បំពងសម្លេងមួយនេះ។ សូមបញ្ជាក់ ផងដែរថា BoomBottle MM គ្រោ​ង​នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018 នេះ តែចំពោះ​តម្លៃ ​និង​កាលបរិច្ឆេទដែលច្បាស់លាស់ មិនទាន់ប្រកាសនៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:54 PM, 11 January
  • ប្រភព: The Verge
  • Tag: Accessories