ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Game Boy បាន​ត្រលប់​មក​វិញ​ជា​ថ្មី​ម្ដង​ទៀត​ហើយ!

Game Boy បាន​ត្រលប់​មក​វិញ​ជា​ថ្មី​ម្ដង​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Game Boy គឺជា Console សម្រាប់​លេង​ហ្គេមដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​មួយ​កាលពី​ជំនាន់​មុន ដែល​យើង​ជាក្មេងកើត​នៅក្នុងជំនាន់ ៩០ ប្រាថ្នាចង់បានវាបំផុតនៅពេលនោះ ព្រោះថាវាសប្បាយលេង ហើយ​នៅ​ក្នុង​ស្រុក​ខ្មែរក៏មិនទាន់មានឧបករណ៍ហ្គេមច្រើនសម្បូរបែប ដូចពេលនេះដែរ។ គួរឱ្យសោក​ស្តាយ ដែលនៅក្នុងឆ្នាំ ២០០៣ Game Boy ត្រូវបានបញ្ឈប់នៃការផលិតលក់ទៀត ហើយវាក៏លែង​មាន​ក្រុមហ៊ុន​ផលិតកាសែតហ្គេមថ្មីៗដើម្បីលេងនៅលើវាទៀតដែរ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ CES 2018 នេះ Game Boy បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត ជាមួយនឹងលក្ខណៈកាន់តែប្រសើរ។

cover

Final 1000x150 copy

កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតឧបករណ៍លេងហ្គេម Hyperkin បាននាំយក Game Boy ដែល​បាន​បាត់​មុខ​អស់រយៈពេលជិត ១៥ ឆ្នាំត្រលប់មកសារជាថ្មី ហើយវានៅតែជា Console ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំងដដែល ព្រោះមនុស្សគ្រប់គ្នានៅតែចូលចិត្តប្រើប្រាស់វា បើទោះជា Nintendo កំពុង​តែបន្ដកេរ្ដិ៍ឈ្មោះពីវាក៏ដោយ។ សម្រាប់ Game Boy នៅក្នុងរូបនេះគឺមានឈ្មោះថា Ultra ដែល​វា​មាន​រូបរាងដដែល ដោយខាងមុខមានអេក្រង់ជាប្រភេទ LCD មានភ្លើងចាំងពីក្រោយអេក្រង់ និងអាច​បិទ​បានផងដែរបើប្រើនៅពេលថ្ងៃ។ វាមានប៉ូតុងចំនួន ៦ ប៉ុណ្ណោះសម្រាប់ចុច គឺសាមញ្ញមែន​ទែន ដោយ​ប៉ូតុង ៤ គឺជាការបញ្ជាងាកនិងដើរ សម្រាប់ប៉ូតុង A B គឺសម្រាប់វាយឬដាក់ Skill ជាដើម (អាស្រ័យទៅ​នឹង​ប្រភេទហ្គេម) រីឯប៉ូតុង Select និង Start សម្រាប់បញ្ជាមីនុយហ្គេម។ យើងក៏ឃើញមាន​រន្ធ​បំពង​សម្លេង Stereo នៅខាងមុខផងដែរ ជាមួយនឹងរន្ធដោតកាស ៣.៥ មីលីម៉ែត្រស្ថិតនៅខាងក្រោម ជាមួយ​នឹងរន្ធសាកថ្ម USB សេរីចាស់។ ប៉ុន្តែលក្ខណៈដ៏ល្អរបស់វានោះ គឺវាអាចកាន់ថ្មបានដល់ ៦ ម៉ោង​ឯណោះទៅលើការលេងហ្គេមជាប់ ដែលអ្នកអាចរីករាយបានពេញមួយថ្ងៃដោយគ្មានបញ្ហា។

1 2

សរុបមក Game Boy ថ្វីត្បិតតែវាមានអាយុកាលចាស់ក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាព​របស់​វា​គឺនៅ​តែ​ទទួល​ការ​ស្វាគមន៍ដដែល មិនដូចជារបស់គេបោះបង់ចោលឡើយ ថែមទាំងមានអ្នកតេស្ដលេង​ច្រើន​ជាង​ទៀត​ផងនៅក្នុងព្រឹត្តិការណ៍ CES 2018 នេះ។ ម្យ៉ាងទៀតប្រសិនបើប្រិយមិត្តទាំងអស់គ្នាចង់បាន Game Boy ចាស់ទៅលើលេងដើម្បីរំលឹកការចងចាំឡើងវិញនោះ អ្នកអាចស្វែងរកទិញវា​បាន​នៅ​លើ​ទីផ្សារ​អនឡាញ eBay ឬ Aliexpress បាន ដោយពេលនេះ វាស្ថិតនៅក្នុងតម្លៃល្អគួរសម​សម្រាប់​បំពេញ​​ការ​កម្សាន្ដរបស់អ្នក ប៉ុន្តែអ្នកក៏គួរតែមានកាសែតហ្គេមជាច្រើនប្រភេទដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:59 PM, 11 January
  • ប្រភព: Wccftech
  • Tag: កម្មវិធី & ហ្គេម