ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា​ចំនុច​ពិសេស​បន្ថែម​របស់ LG G7 ដែល​នឹង​មាន​វត្តមាន​នា​ពេល​ឆាប់​ៗនេះ

នេះ​ជា​ចំនុច​ពិសេស​បន្ថែម​របស់ LG G7 ដែល​នឹង​មាន​វត្តមាន​នា​ពេល​ឆាប់​ៗនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកទល់ពេលនេះ មានព័ត៌មានលេចធ្លាយជាច្រើនពាក់ព័ន្ធ លក្ខណៈសម្បត្តិខ្លះៗ រួចជាមួយចំនុចសំខាន់ មួយចំនួនតូច របស់ស្មាតហ្វូន G7 របស់ក្រុមហ៊ុន LG។  សម្រាប់ឆ្នាំ 2018 នេះវិញ LG ក៏បានត្រៀមខ្លួន រួចជាស្រេច ដើម្បីរៀបចំដាក់បង្ហាញ ស្មាតហ្វូនមួយនេះ។ ហើយកាលពី ម្សិលមិញនេះ ក្រុមការងារយើង ក៏បានបង្ហាញពី លក្ខណៈពិសេសខ្លះៗ ដែលគិតថានឹងមាន បំពាក់នៅលើ ស្មាតហ្វូន LG G7 ជំនាន់ថ្មីនេះ។

Cover

Final 1000x150 copy

ហើយសម្រាប់ថ្ងៃនេះ ចំនុចរសើបមួយទៀតក៏បានមកដល់ ដោយប្រភពមិន បញ្ចេញឈ្មោះមួយ បានអះអាងថា LG G7 នឹងបំពាក់នូវអេក្រង់ លាតទំហំ 6 អ៊ីង ជាប្រភេទ OLED ដូចទៅនឹង អេក្រង់របស់ LG V30 អញ្ចឹងដែរ មិនតែប៉ុណ្ណោះ ចំនុចដែលកាន់តែគួរ អោយចាប់អារម្មណ៍ មួយទៀតនោះគឺ ស្មាតហ្វូនមួយនេះ ​នឹងបំពាក់នូវ RAM ដែលមានទំហំ ធំជាងមុនគឺ 6GB ខណៈដែល G6, V30 និង V30+ មានបំពាក់ RAM ទំហំត្រឹមតែ 4GB ប៉ុណ្ណោះ។  ហើយលក្ខណៈពិសេស ដែលគេបានបញ្ជាក់ បន្ថែមនោះគឺ​ LG G7 នឹងមានកាមេរ៉ា ដល់ទៅ 4 គ្រាប់ឯណោះ ដោយនៅខាងមុខ មានកាមេរ៉ាភ្លោះ 2 គ្រាប់ និង ខាងក្រោយមាន កាមេរ៉ាភ្លោះ 2 គ្រាប់ផងដែរ។ ម្យ៉ាងវិញទៀត ស្មាតហ្វូននេះ ក៏មានបំពាក់នូវ អាវក្រោះការពារទឹក និង ធូលី IP68 ភ្ជាប់មកជាមួយទៀតផង លើសពីនេះ G7 អាចនឹងមាន បច្ចេកវិទ្យាសាកថ្មឥតខ្សែ បានផងដែរ។

Pic 1

សូមរំលឹកម្តងទៀតដែរ LG ក៏បានធ្វើការចុះបញ្ជីប្រើប្រាស់ នូវបច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4.0 របស់ក្រុមហ៊ុន Qualcomm នៅលើ LG G7 ខណៈដែល LG G5 និង G6 មានបំពាក់បច្ចេកវិទ្យា សាកថ្មរហ័ស Quick Charge ត្រឹមតេ 3.0 ប៉ុណ្ណោះ។ លើសពីនេះ​ G7 ក៏អាចនឹងមានបំពាក់នូវ បន្ទះឈីបរបស់ Qualcomm ទាំងពីរជំនាន់​រួមមាន Snapdragon 835 និង Snapdragon 845 ប៉ុន្តែប្រភពភាគច្រើន បាននិយាយថា ​ស្មាតហ្វូននេះ នឹងបំពាក់បន្ទះឈីប Snapdragon 845 ដោយវាជាឈីប ជំនាន់ថ្មីទី 2 ផងដែរ។

Pic 2

LG G7 ត្រូវបានគេរំពឹងទុកថា នឹងមានបំពាក់មុខងារដោះសោរ តាមរយៈការសម្គាល់ ប្រស្រីភ្នែក Iris Scanning ដូចទៅនឹង ស្មាតហ្វូន Android ស៊េរីថ្មីមួយ ចំនួនផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញ ខ្លូនជាផ្លូវការ នៅពាក់កណ្តាលខែមិនា ក្នុងព្រឹត្តិការណ៍ MWC ហើយនឹងត្រូវដាក់លក់ ទៅកាន់ទីផ្សារ នៅក្នុងខែ មេសា ឆាប់ៗខាងមុខនេះ។ ចុះអ្នកគិតថា តើស្មាតហ្វូន ជំនាន់ថ្មីនេះ អាចប្រកួតប្រជែង ជាមួយនឹង ស្មាតហ្វូនដទៃទៀត បានទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 12:17 PM, 11 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ