ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រុមហ៊ុនផលិត​យន្តហោះ​មួយ​បង្កើត Drone ដែលអាចយោងឥវ៉ាន់បាន 500 ផោន!

ក្រុមហ៊ុនផលិត​យន្តហោះ​មួយ​បង្កើត Drone ដែលអាចយោងឥវ៉ាន់បាន 500 ផោន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Boeing ដែល​ជា​ក្រុមហ៊ុន​សហរដ្ឋអាមេរិច​មួយ​ល្បី​ឈ្មោះ​ក្នុង​ការ​ឌីហ្សាញបង្កើត និង​លក់​យន្ត​ហោះ, រ៉ុកកែត រួមទាំងផ្កាយរណប។​ ពួកគេ ទើបតែបង្ហាញនូវ Drone យក្ស​ ដែលមានស្លាបកង្ហារចំនួន 8 និងអាចយោងស្ទូចឥវ៉ាន់បានដល់ 500 ផោន ស្មើនឹង 226 គីឡូក្រាម ទើបគេហៅវាថា Drone យក្ស តែឈ្មោះផ្លូវការដែលគេហៅវាវិញគឺ Unmanned electric vertical-takeoff-and-landing (eVTOL) cargo air vehicle (CAV) prototype ។

cover

Final 1000x150 copy

Drone យក្សនេះ ចំណាយពេល វិស្វករជំនាញរបស់ Boeing ត្រឹមតែរយៈពេល 3 ខែប៉ុណ្ណោះ ក្នុងការ​ផលិត​និង​បង្កើតឡើង ហើយ Drone គ្រាន់តែឧបករណ៍គំរូនៅឡើយ មិនមែនសម្រាប់លក់ទេ។ ការ​សាក​ល្បងដំបូងលើ Drone នេះ ទទួលបានជោគជ័យជាស្ថាពរ។ Drone នេះ មានប្រវែង 4.57 ម៉ែត្រ, ទទឹង 5.49 ម៉ែត្រ, កម្ពស់ 1.22 ម៉ែត្រ និងទម្ងន់ 339 គីឡូក្រាម។ Boeing មិនបានរៀបរាប់ពីល្បឿន និង​ថាមពលថ្ម​របស់ Drone នៅឡើយទេ។

Drone នេះ ស្ថិតនៅក្នុងគំរោង VTOL របស់ Boeing ។ ហើយក្នុងគំរោងនោះ យើងបានដឹងថា Boeing នៅអភិវឌ្ឍន៍ និងផលិតនូវតាក់ស៊ីហោះ ព្រមទាំងយាន Jetpack សម្រាប់ឲ្យមនុស្ស​ម្នាក់​ជិះ​ហោះ​បាន​ទៀត​ផង។ ក្រុមហ៊ុននេះ ក៏បានទុកអាទិភាពដល់អ្នកជំនាញផ្សេងទៀត ចូលរួមប្រកួតបង្កើតយាន Jatpack នេះផងដែរ ព្រមទាំងមានការឧបត្ភម្តបង្កើតការប្រកួតដែលចំណាយលុយខ្ទង់ 2 លានដុល្លារ។  

1

វីដេអូខាងក្រោម៖  

សរុបសេចក្តីមក ក្រុមហ៊ុនធំមួយ Boeing ដែលធ្លាប់តែផលិតយន្តហោះ, រ៉ុកកែត និងផ្កាយរណបលក់ បានបង្ហាញនូវ Drone យក្សមួយ ដែលអាចយោងស្ទូចឥវ៉ាន់បានជាង 200 គីឡូក្រាម ដោយមិនធ្លាប់​មាន​ក្នុងប្រវត្តិសាស្រ្ត Drone នាពេលកន្លងមក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:25 AM, 11 January
  • ប្រភព: The Verge
  • Tag: យានយន្ត