ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Motorola បញ្ចេញនូវ Moto Mod ចំនួន ២ បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​និយម​ប្រើឧបករណ៍​បន្ថែម​ទៅ​លើ​ស្មាតហ្វូន!

Motorola បញ្ចេញនូវ Moto Mod ចំនួន ២ បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​និយម​ប្រើឧបករណ៍​បន្ថែម​ទៅ​លើ​ស្មាតហ្វូន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយអំពីស្មាតហ្វូនដែលអាចដោះ​ដាក់​ឧបករណ៍​បន្ថែម​ខាង​ក្រៅ​វិញ យើង​បាន​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​លះបង់​ចោល​ខ្លះ​ទៅហើយ ដូចជា LG G5 ជាដើម ប៉ុន្តែសម្រាប់ក្រុមហ៊ុន Motorola នៅ​មិន​ទាន់​ឱ្យ​ឧបករណ៍ Mod របស់ខ្លួនធ្លាក់ចុះនោះទេ ផ្ទុយទៅវិញគេមាន​តែ​ខិត​ខំ​ព្យាយាមផ​លិត​បន្ថែម​នូវ​ឧបករណ៍ Mod មានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ដើម្បីឱ្យម្ចាស់ស្មាតហ្វូន Moto Z របស់គេ​ទទួល​បាន​អ្វីដែល​ថ្មីៗ​ដែល​មិនធ្លាប់មានស្មាតហ្វូនណាធ្វើបានពីមុនមក។

cover

Final 1000x150 copy

ឧបករណ៍ទីមួយនេះគឺជា Lenovo Vital Moto Mod ដែលត្រូវផលិតដោយក្រុមហ៊ុនមេរបស់ Motorola គឺ​ក្រុមហ៊ុន Lenovo ដែលវាគឺជា Mod ដែលប្រើប្រាស់សម្រាប់​តាម​ដាន​សុខភាពរាងកាយរបស់មនុស្ស​ទូទៅ ដើម្បីឱ្យអ្នកមានសុខភាពល្អនិងរឹងមាំជានិច្ច។ នៅក្នុងឧបករណ៍នេះត្រូវបានបំពាក់ស៊េនស័រ សម្រាប់​វាស់​សញ្ញា​សំខាន់ចំនួន ៥ ដូចជា៖ វាស់ចង្វាក់បេះដូង, វាស់ចង្វាក់ដង្ហើម, វាស់សម្ពាធឈាម, វាស់ជីបចរ, និងសីតុណ្ហភាពក្នុងខ្លួន។ ហើយរបៀបប្រើប្រាស់របស់វាគឺងាយស្រួល ដោយគ្រាន់តែដាក់​ម្រាម​ដៃរបស់អ្នកនៅក្នុងឧបករណ៍នោះ ហើយវានឹងបង្ហាញពត៌មានទាំងអស់នៅលើ​អេក្រង់​ស្មាតហ្វូន​របស់អ្នក ដើម្បីឱ្យដឹងថាតើអ្នកមានសុខភាពបែបណា។

1 2

ចំណែកឧបករណ៍នេះវិញគឺជា Livermorium slider Keyboard Mod ដែលសម្រាប់ភ្ជាប់​ជាមួយ​នឹង​ស្មាតហ្វូន​ដើម្បីវាយអក្សរសំរាប់អ្នកធ្វើកិច្ចការការិយាល័យដូចជាកុំព្យូទ័រដែរ។ ការរចនារបស់វា​គឺមាន​ភាព​ស្រស់​ស្អាត​មែន​ទែន ព្រោះវាមានភ្លើង Backlit នៅពីក្រោម Key នីមួយៗ ដើម្បីបង្ហាញ​បាន​ល្អ​នៅ​ទីកន្លែង​ខ្សោយពន្លឺដូចជា Laptop មានតម្លៃថ្លៃអញ្ចឹងដែរ។ ហើយការប្រើប្រាស់វាយើងអាច Slide វាផ្ដេក​ក៏​បានបញ្ឍរក៏បាន ដែលងាយស្រួលនៅក្នុងការមើល ដែលវាត្រូវបានបំពេញមកជាមួយនឹង QWERTY Keyboard ពេញលក្ខណៈដោយស្គាល់នូវទម្រង់ភាសា និង Unicode ផ្សេងៗ។

3 4

សរុបមក ទាំងនោះគឺជាឧបករណ៍បន្ថែមខាងក្រៅដែលក្រុមហ៊ុន Motorola បានព្យាយាមកែច្នៃដើម្បីឱ្យ​ស្មាតហ្វូន​ដែល​អាចបំពាក់ Moto Mod របស់គេកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ សម្រាប់​តម្លៃ​របស់​ឧបករណ៍សុខភាព Lenovo Vital គឺប្រហែល ៣៩៥ ដុល្លារ​ និងត្រូវដាក់លក់​នៅក្នុង​ខែមេសា​ខាង​មុខ​នេះ ចំណែកឯ Livermorium slider Keyboard គឺមានតម្លៃ ៩៩ ដុល្លារ ដែលនឹងមានលក់នៅ​ខែ​ក្រោយ​​នេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:51 AM, 11 January
  • ប្រភព: The Verge
  • Tag: Accessories