ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ម៉ាស៊ីនបត់សំលៀកបំពាក់ ដែល​មាន​បច្ចេក​វិទ្យា AI និង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ!

ម៉ាស៊ីនបត់សំលៀកបំពាក់ ដែល​មាន​បច្ចេក​វិទ្យា AI និង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយម្តងហើយ​ម្តង​ទៀត ព្រឹត្តិ​ការណ៍ CES ឆ្នាំនេះ ពិត​ជា​អស្ចារ្យ ដែល​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា ជា​ច្រើន ដូច​ជា​ក្រុមហ៊ុន​ផលិតស្មាតហ្វូន, ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ផលិតបាស និងកាស, ផលិត​សម្ភារៈ​ប្រើប្រាស់បន្ថែមផ្សេងៗ បានបង្ហាញនូវផលិតផលអេឡិចត្រូនិចថ្មីៗ និងប្លែកៗរបស់ពួកគេ ជា​ពិសេស​លេចធ្លោខ្លាំង នូវមុខងារជំនួយការសម្លេង Alexa ដែលមានក្រុមហ៊ុនជាច្រើន បានជ្រើសរើស​សហការជាមួយ Amazon យកមុខងារនេះទៅប្រើប្រាស់លើឧបករណ៍របស់ពួកគេ។
cover

Final 1000x150 copy

ហើយអ្វីដែលកាន់តែប្លែកនោះ ជាមួយនឹងម៉ាស៊ីនថ្មីស្រឡាងមួយ ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា​ឆ្លាត​វៃ AI (Artificial Intelligence) អាចដើរតួនាទីជាអ្នកបត់សំលៀកបំពាក់បានយ៉ាងស្ទាត់ជំនាញ មិន​ថា​អាវយឺត, អាវដៃខ្លី, អាវដៃវែង, អាវសាច់ក្រណាត់ , ខោខូវប៊យ, ខោសាច់ក្រណាត់, សំពត់, រ៉ូប ឬ​ឈុត​អ្វីឡើយ វាអាចដឹងពីសណ្ឋានរបស់សំលៀកបំពាក់ទាំងនោះ និងបត់បានត្រឹមត្រូវយ៉ាង​មាន​សណ្តាប់​ធ្នាប់។ ម៉ាស៊ីននេះ អាចសម្គាល់សណ្ឋាននៃសំលៀកបំពាក់បាន 256,000 ប្រភេទ តែ​ដូច​ជា​ធុញ​បន្តិច​ ដោយសារពេលវាបត់អាវយឺត 1 ត្រូវចំណាយពេល 5 ទៅ 10 នាទីឯណោះ។

ម៉ាស៊ីននេះ ត្រូវបានគេហៅថា Laundroid ហើយយើងអាចដឹង ថាវាជាជំនាន់ទី 2 ដោយសារកាលពីឆ្នាំ​មុនក្នុងព្រឹត្តិការណ៍ CES នេះ Seven Dreamers ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីននេះ បានដាក់​បង្ហាញ​ជំនាន់ទី 1 រួចមកហើយ ទើបមកដល់ឆ្នាំនេះ គេបង្ហាញជំនាន់ទី 2 របស់វា មាន​មក​ជាមួយ​បច្ចេកវិទ្យា​ឆ្លាតវៃ AI ។ សម្រាប់ជំនាន់ទី 2 មានរូបរាងស្រស់ស្អាត និងសាមញ្ញ មើលទៅដូចទូរដាក់ខោអាវធម្មតា តែ​សមត្ថភាពរបស់វាឆ្លាតវៃ។

អ្នកប្រើប្រាស់អាចភ្ជាប់វាជាមួយស្មាតហ្វូន ដើម្បីគ្រប់គ្រង ឬបញ្ជា​វាបាន និ​ង​បញ្ជា​តាម​សម្លេង​ក៏​បាន​ដែរ។ ក្រុមហ៊ុននេះ បានចំណាយប្រាក់ខ្ទង់ 90 លានដុល្លារក្នុងការបង្កើតគំរោងនេះឡើង។ ព្រមទាំ​ង​មាន​កិច្ចសហការ​ជាមួយ Panasonic និងក្រុមហ៊ុនជប៉ុន Daiwa House ទៀតផង។ ក្នុងមួយគ្រឿង គេត្រូវចំណាយ 16,000 ដុល្លារ ហើយពួកគេនឹងព្យាយាម ផលិតនៅជំនាន់ក្រោយ ដែល​មាន​តម្លៃ​ទាប​ជាង​នេះ។

1 2 3

វីដេអូខាងក្រោម៖

សរុបមក ក្រុមហ៊ុន Seven Dreamers ដែលជាក្រុមហ៊ុនផលិតនូវម៉ាស៊ីនបត់សំលៀកបំពាក់ Laundroid ដោយជំនាន់ទី 2 នេះ មានបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI ហើយតម្លៃរបស់ម៉ាស៊ីននេះខ្ទង់ 16,000 ដុល្លារ ក្នុង​មួយ​គ្រឿង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:40 AM, 11 January
  • ប្រភព: The verge
  • Tag: