ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ពេលនេះ​លក្ខណៈ​សម្បត្តិ​របស់ Alcatel 3C ត្រូវ​បាន​លេច​ធ្លាយ​បណ្តើរៗ​ហើយ

ពេលនេះ​លក្ខណៈ​សម្បត្តិ​របស់ Alcatel 3C ត្រូវ​បាន​លេច​ធ្លាយ​បណ្តើរៗ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងឆ្នាំនេះ Alcatel ក៏បាន​ត្រៀម​ខ្លូន​រួច​ជាស្រេច ដើម្បី​ដាក់​បង្ហាញ​នូវ​ស្មាត​ហ្វូន​ជំនាន់​ថ្មី សម្រាប់​ព្រឹត្តិការណ៍ MWC នៅ​ខែ​ក្រោយ ចំនួន 3 ​ស៊េរី ដោយស្មាតហ្វូនទាំងនោះរួមមាន Alcatel 5, Alcatel 3v និង Alcatel 1x ។ មកទល់ឥលូវ ក៏ស្រាប់តែមានព័ត៌មានមួយបានលេចធ្លាយ ដោយបានបង្ហាញថា ក្រុមហ៊ុនផលិតស្មាហ្វូនរបស់ប្រទេសបារាំងមួយនេះ មានស្មាតហ្វូនមួយស៊េរីទៀត ដែលមាន​អេក្រង់​ទ្រវែង 18:9 ជាមួយលក្ខណៈសម្បត្តិគួរសមទៀតផង។ ចង់ដឹងទេថា ស្មាតហ្វូននោះម៉ូឌែលអ្វី? ហើយ​មាន​ចំណុច​សំខាន់អ្វីខ្លះ? តោះតាមដានទាំងអស់គ្នា៖

Cover

Final 1000x150 copy

តាមប្រភពដែលមិនបានបញ្ចេញឈ្មោះមួយ បាននិយាយថា ស្មាតហ្វូននោះគឺ Alcatel 3C ដែល​មាន​អេក្រង់​ធំដល់ទៅ 6 អ៊ីង ជាមួយកម្រិតបង្ហាញរូបភាព HD+ (1440 x 720 ភិចសែល)។ ស្មាតហ្វូននេះ នឹងមានបំពាក់នូវបន្ទះឈីប MediaTek MT8321, មាន RAM ទំហំ 1GB និង មានទំហំអង្គផ្ទុកទិន្នន័យ 16GB។ ពាក់ព័ន្ធនឹងកាមេរ៉ាវិញ Alcatel 3C មានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល អាចថត Selfie បានជាមួយកម្រិតរូបភាពអាចទទួលយកបាន ចំណែកឯកាមេរ៉ាខាងក្រោយមានទំហំ 8 មេហ្គា​ភិចសែល រូមជាមួយភ្លើង Flash មួយគ្រាប់ ដែលអាចចាប់យករូបភាព បានល្អគួរសម ម្យ៉ាងវិញទៀត វា​ក៏​មាន​បំពាក់នូវសេនស័រ ស្គេនសម្គាល់ម្រាមដៃ អមមកនៅផ្នែកខាងក្រោមកាមេរ៉ាថែមទៀតផង។

Pic 1 Pic 2

សម្រាប់ចំណុចចុងក្រោយនោះ ស្មាតហ្វូននេះ គឺអាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍​ Android Nougat  ចេញពីប្រអប់ ជាមួយនឹង​ថាមពលថ្មទំហំ 3.000 mAh ដោយទំហំនេះ អាច​ថា​ធំ​គួរសម សម្រាប់ការប្រើប្រាស់, ការលេងលើបណ្តាញអនឡាញ និង មើល YouTube ជាដើម។ Alcatel 3C ក៏មានតម្លៃរាងធូរថ្លៃផងដែរ ដោយគេរំពឹងថា វានឹងមានតម្លៃប្រហែល 120 ដុល្លារប៉ុណ្ណោះ នៅពេល​ចេញលក់លើទីផ្សារ។ ចុះមិត្តអាន យល់យ៉ាងណាដែរចំពោះលក្ខណៈសម្បត្តិនៃស្មាតហ្វូនមួយនេះ​ ហើយ​​សាកសមជាមួយតម្លៃនេះដែររឺក៏អត់?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 10:16 AM, 11 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ