ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូននេះ​មាន​អំពូល LED Projector អាច​បញ្ចាំង​បាន​ដល់​ទំហំ ១០០ អ៊ីង!

ស្មាតហ្វូននេះ​មាន​អំពូល LED Projector អាច​បញ្ចាំង​បាន​ដល់​ទំហំ ១០០ អ៊ីង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Moviefone គឺជាក្រុមហ៊ុនសេវាកម្មខ្សែភាពយន្ដ​ដ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋ​អាមេរិច ដែល​យើង​អាច​ទស្សនា​ Trailer ខ្សែភាពយន្ដហូលីវូដ​ថ្មីៗ​ជាច្រើន និង​ពត៌មាន​លំអិត​អំពី​ភាពយន្ដ​ទាំង​នោះ ព្រម​ទាំង​មាន​សេវាកម្ម​ទិញសំបុត្រផងដែរ វាមិនដូចជាសេវាកម្ម Stream ដើម្បីទស្សនារបស់ Netflix នោះទេ។ ហើយនៅក្នុងព្រឹត្តិការណ៍ CES ថ្មីៗនេះក្រុមហ៊ុន Moviefone បានបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនមួយ​ម៉ូឌែល​ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android និងផ្ដោតសំខាន់ទៅលើការទស្សនាវីឌីអូតែម្ដង ដោយបានភ្ចាប់មកជាមួយនឹងអំពូល LED Projector បញ្ចាំងដូចជាឧបករណ៍ Moto Mod របស់ Motorola ដែរ។

cover

Final 1000x150 copy

ស្មាតហ្វូននេះត្រូវគេហៅថា Moviphone ដែលផលិតមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ព្រោះវាមាន​តម្លៃ​ថ្លៃ និងមានកម្លាំងម៉ាស៊ីនបង្គួរ និងដំណើរការដោយ Android ធម្មតាប៉ុណ្ណោះ តែវាត្រូវបានផលិត​ឡើង​សម្រាប់ផ្តល់បទពិសោធន៍នៃការកំសាន្ដថ្មី ដល់អ្នកដែលមានថវិកា​ច្រើន និងអ្នកចូលចិត្ដទស្សនា​ខ្សែភាពយន្ដ​តែម្ដង។ ស្មាតហ្វូននេះមានតួខ្លួនស្រោបដោយអាលុយមីញ៉ូម ដែលមើលទៅស្រដៀង​នឹង​ស្មាតហ្វូន​ធុនមធ្យមរបស់ Xiaomi ដែរ ប៉ុន្តែត្រង់កន្លែងកាមេរ៉ាក្រោយមានរចនាមូលធំដូចជា Moto Z2។ កាមេរ៉ាខាងក្រោយរបស់វានេះមានទំហំ ១៦ មេហ្គាភិចស៊ែល និងខាងមុខ ៨ មេហ្គាភិចស៊ែល ដែល​វា​ថត​បាន​ច្បាស់ល្អ និងមានពណ៌ដិតច្បាស់អាស្រ័យទៅនឹងស្ថានភាពពន្លឺគ្រប់គ្រាន់។ ចំណែកអេក្រង់មាន​ទំហំ ៥.៥ អ៊ីងជាប្រភេទ OLED display ដែលបង្ហាញរូបភាពក្នុងកម្រិត Full HD 1920 x 1080 ភិច​ស៊ែល។

1

កម្លាំងម៉ាស៊ីនរបស់វាស្ថិតនៅលំដាប់បង្គួរមួយ ដែលមិនមែនខ្លាំងដូចជាស្មាតហ្វូនកំពូលដទៃឡើយ វាបានបំពាក់ជាមួយនឹង៖

  • បន្ទះឈីប MediaTek MT6750V
  • មានស៊ីភីយូ Octa-core ល្បឿន 1.5GHz និងអង្គក្រាហ្វិច Mali-T680 MP2
  • មានរ៉េមទំហំ 4GB
  • អង្គផ្ទុកទិន្ន័យ 128GB
  • ដំណើរការដាយ Stock ដើមរបស់ Android Nougat 7.0
  • មានទំហំថ្ម ៤,០០០ មីលីអំពែ និងប្រើរន្ធសាកថ្ម USB-C ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន
  • និងមាន NFC សម្រាប់ប្រើប្រាស់ Android Pay ផងដែរ។

2

អ្វីដែលធ្វើឱ្យស្មាតហ្វូននេះលេច​ធ្លោនោះគឺ អំពូល LED Projector របស់វានេះតែម្តង ដោយវាបាន​ភ្ជាប់​ជាមួយ​នឹងស្មាតហ្វូនតែម្ដង ដោយវាអាចបញ្ចាំងរូបភាពធំដល់ ១០០ អ៊ីង ធំជាង Moto Mod ដែល​បង្ហាញ​បាន​ត្រឹម ៧០ អ៊ីងប៉ុណ្ណោះ ហើយសម្រាប់កម្រិតភាពច្បាស់វាបង្ហាញនៅក្នុងកម្រិត 720p HD ដែលមានកម្រិតពន្លឺ 50-lumen ដូចទៅនិង Moto Mod ដែរ។

3

សរុបមកឃើញថា ស្មាតហ្វូននេះមិនមានចំណុចលេចធ្លោទៅលើរចនាបថ និងកម្លាំងម៉ាស៊ីនឡើយ ដោយ​​រចនាបថស្រដៀងទៅនឹងស្មាតហ្វូន Xioami និងមានកម្លាំងម៉ាស៊ីនទាបត្រឹមកម្រិតបង្គួរប៉ុណ្ណោះ។ ប៉ុន្តែ​វាមានបំពាក់មកនូវអំពូល LED សម្រាប់បញ្ចាំងទស្សនាភាពយន្ដដូចជាការទស្សនានៅ​ក្នុងរោង​កុន​អញ្ចឹង​ដែរ។ ក្រុមហ៊ុន Moviefone បានដាក់លក់វានៅក្នុងតម្លៃថ្លៃគួរសមគឺ ៦០០ ដុល្លារ ដែលវាមាននៅ​តែ​សហរដ្ឋអាមេរិចប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:46 AM, 11 January
  • ប្រភព: Cnet
  • Tag: ទូរស័ព្ទ