ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ត្រឹម​តែ 130$ អាច​ទិញ Drone តូច​នេះ យក​ទៅ​បង្ហោះ​ថត​រូប​និង​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​បាន​យ៉ាងសប្បាយ

ត្រឹម​តែ 130$ អាច​ទិញ Drone តូច​នេះ យក​ទៅ​បង្ហោះ​ថត​រូប​និង​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​បាន​យ៉ាងសប្បាយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់ Drone ដែលជាឧបករណ៍ហោះលើមេឃ សម្រាប់ថតរូប ពិសេសវីដេអូ ពីអាកាសនោះ ភាគច្រើនយើង នឹងគិតទៅដល់ម៉ាក DJI ជាក់ជាមិនខាន ដែលក្រុមហ៊ុននេះ ផលិត Drone លក់ដាច់រាប់រយលាន គ្រឿងទៅហើយ ហើយបានកំពុងតែ បន្តអភិវឌ្ឍន៍ Drone ផ្សេងៗទៀត សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ជាដើម។ យ៉ាងណាក៏ដោយ Drone របស់ DJI ភាគច្រើនមានទំហំធំ តែក៏វាមានសមត្ថភាព របស់វា ទៅតាមហ្នឹង ផងដែរដូចជា បច្ចេកវិទ្យាទំនើប ថ្មធំ ហោះបានយូរជាដើម។

1

Final 1000x150 copy

ងាកមកមើល Drone តូចនេះវិញឃើញថា វាពិតជាតូច និងងាយស្រួលយក តាមខ្លួនទៀតផង ជាមួយនឹងទំហំតូច ខ្លាំងមែនទែន ដែលវាត្រូវបានបង្កើតឡើង សម្រាប់ការប្រើប្រាស់ទូទៅ មិនមែនសម្រាប់អ្នកអាជីព នោះទេ ព្រោះវាតូច ដូច្នេះសមត្ថភាព ក៏ដូចជាមុខងារទូទៅ គឺនៅមានកម្រិត។ Drone តូចនោះមាន ឈ្មោះថា Selfly វាមានកាមេរ៉ាមួយ គ្រាប់របស់ SONY ដែលអាចថតវីដេអូ បានកម្រិត Full HD ឬ 1080p ក្នុងល្បឿន 60fps ពិសេសម្ចាស់របស់វា អាចធ្វើការ Live បន្តផ្ទាល់ទៅកាន់ បណ្ដាញសង្គម Facebook បានទៀត គឺ Live ផ្ទាល់ពេល កំពុងហោះតែម្ដង។

2

ម្ចាស់របស់ Selfly អាចភ្ជាប់ Drone នេះជាមួយនឹងស្មាតហ្វូន ក៏ដូចជាថេប្លេត ដំណើរការដោយ Android និង iOS បាន ដើម្បីគ្រប់គ្រងទៅលើ មុខងារថត ការបញ្ជាហោះហើរ តាមចិត្តចង់បាន រយៈពេល 4 នាទីយ៉ាងយូរ តែត្រូវស្ថិតនៅក្នុង ដែនកំណត់ ព្រោះថាយើងអាចបញ្ជា ឲ្យវាហោះចេញឆ្ងាយ ពីយើងបានត្រឹមតែ 13.7 ម៉ែត្រប៉ុណ្ណោះ តែបើគិតទៅវាល្អ ជាជាងអត់មាន Drone នេះប្រើដែរ បើទោះបីជាវាហោះ បានទាបក្ដី ព្រោះវាអាចថតរូប ឬវីដេអូឲ្យយើង ក្នុងកម្រិតមុំធំ ល្អសម្រាប់អ្នក ធ្វើវីដេអូ Vlog ផងដែរ។

Green grass on a golf field

Drone នេះក៏បើកសិទ្ធិឲ្យយើងទិញ Case ដាច់ដោយឡែកផ្សេងទៀតសម្រាប់ដាក់ ស្មាតហ្វូនផង និងខ្លួនវាផង សម្រាប់អ្នកចង់បាន ព្រោះវាអាចទៅណា មកណាជាមួយយើងបាន គ្រប់ពេលវេលា តែវាមិនមែន សាកថ្មដោយប្រើ ថ្មទូរស័ព្ទឡើង គឺត្រូវប្រើឆ្នាំងសាក ដាច់ដោយឡែក។ Selfy នឹងចេញលក់នៅក្នុងឆ្នាំនេះ ក្នុងទីផ្សារអាមេរិកមុនគេ ដូច្នេះអ្នកក៏អាចស្វែងរក ទិញវាយកមកប្រើប្រាស់ បានដែរនៅតាម ទីផ្សារ Online អន្តរជាតិផ្សេងៗ ដូចជា Amazon, NewEgg, eBay និង BestBuy ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:27 AM, 11 January
  • ប្រភព: Engadget
  • Tag: Accessories