ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Dell ក៏​មាន​ម៉ូនីទ័រ​អេក្រង់​យក្ស គែម​ស្ដើង​ខ្លាំង និង​បង្ហាញ​ពណ៌​ដិតច្បាស់​ដែរ​សម្រាប់​ដើម​ឆ្នាំនេះ

Dell ក៏​មាន​ម៉ូនីទ័រ​អេក្រង់​យក្ស គែម​ស្ដើង​ខ្លាំង និង​បង្ហាញ​ពណ៌​ដិតច្បាស់​ដែរ​សម្រាប់​ដើម​ឆ្នាំនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីល្បាញមិនត្រឹមតែមានកុំព្យូទ័រយួរដៃទំនើបនោះទេ ក្នុងនោះ Dell ក៏បានបង្ហាញនូវ អាវុធថ្មីផ្សេងទៀត ដែលជាម៉ូនីទ័រជំនាន់ថ្មី សម្រាប់ដើមឆ្នាំ 2018 ជាមួយនឹងសមត្ថភាព ខ្លាំង អាចប្រជែងជាមួយនឹង ដៃគូរបស់ខ្លួនបាន។ ម៉ូនីទ័រសម្រាប់ឆ្នាំថ្មីនេះ មានចំនួន 2 ម៉ូឌែលដូចជា S2419HM និង S2719DM ចេញមុខជំនួសម៉ូឌែល ដែលចេញកាលពី ឆ្នាំទៅមិញ។

1

Final 1000x150 copy

ម៉ូនីទ័រទាំង 2 នេះមានទំហំអេក្រង់ 24 អ៊ីញ និង 27 អ៊ីញ ដែលមានតម្លៃខុសគ្នា ទៅតាមទឹកប្រាស់របស់អ្នកទិញ ជាមួយនឹងសមត្ថភាព បង្ហាញរូបភាពកម្រិត 2K មិនដល់ 4K នោះទេ អមមកជាមួយនឹងកម្រាស់ ដ៏ស្ដើងត្រឹមតែ 5.5mm ប៉ុណ្ណោះ ធ្វើឲ្យការទុកដាក់ កាន់តែងាយស្រួល និងសាកសម សម្រាប់មនុស្សសម័យថ្មី។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពខ្លាំងជុំវិញ ការបញ្ចេញកម្រិតពន្លឺ លោតដល់ 600nit មានន័យថាវាអាច យកទៅប្រើប្រាស់នៅទីតាំង មានពន្លឺខ្លាំងបាន អមមកជាមួយនឹង មុខងារ ConfortView ដែលជួយកាត់បន្ថយ ពន្លឺភ្លើងពណ៌ខៀវ ជួយថែរក្សាសុខភាពភ្នែក របស់អ្នកប្រើប្រាស់នៅពេលយប់ ឬនៅពេលប្រើ ពន្លឺខ្លាំង។

2

ម៉ូនីទ័រ Dell Ultrathin ទាំង 2 ម៉ូឌែលនេះបង្ហាញរូបភាពនៅលើអេក្រង់ IPS ជាពពួក Anti-glare កាត់បន្ថយចំនាំងផ្លាត បានយ៉ាងប្រសើរ អនុញ្ញាតឲ្យយើងមើល បានគ្រប់ជ្រុងជ្រោយ ដោយពុំបាត់បង់គុណភាព ពិសេសគឺមានមុខងារ Support ជាមួយនឹងវីដេអូ HDR 400 ដែលជួយបន្ថែមពណ៌ដិត បានល្អ មានគុណភាពច្បាស់ ត្រជាក់ភ្នែក។ យ៉ាងណាក៏ដោយវាមិនមែន ជាម៉ូនីទ័រ បង្កើតឡើងសម្រាប់ លេងហ្គេមនោះទេ វាសម្រាប់ការ ប្រើប្រាស់ទូទៅ អ្នកឌីហ្សាញ ទស្សនាវីដេអូ ឬធ្វើការជាមួយនឹង Media ទូទៅជាដើម ដែលចង់បានអេក្រង់ ម៉ូនីទ័រច្បាស់ មានតួម៉ាស៊ីនស្ដើង និងទាន់សម័យ។

3

Dell នឹងបញ្ចេញម៉ូនីទ័រនេះលក់នៅចុងខែមករា នេះផ្ទាល់តែម្ដង ជាមួយតម្លៃ 299$ សម្រាប់ម៉ូឌែលមានអេក្រង់ទំហំ 24 អ៊ីញ និង 499$ សម្រាប់ម៉ូឌែល 27 អ៊ីញ ហើយក៏នឹងមកដល់ស្រុកខ្មែរ យើងឆាប់ៗនេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:20 AM, 11 January
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ