ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Mouse គ្មាន​ខ្សែ​ស៊េរី​ថ្មី​ពី Razer ពុំ​ចាំ​បាច់​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​ទេ គឺ​ប្រើ​បណ្ដើរ​សាក​បណ្ដើរ​តែម្ដង

Mouse គ្មាន​ខ្សែ​ស៊េរី​ថ្មី​ពី Razer ពុំ​ចាំ​បាច់​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​ទេ គឺ​ប្រើ​បណ្ដើរ​សាក​បណ្ដើរ​តែម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Razer បានធ្វើឲ្យមហាជនទូទាំងពិភពលោកភ្ញាក់ផ្អើលជាមួយនឹងគម្រោងថ្មីរបស់ខ្លួន ក៏ដូចជាផលិតផល ជាច្រើនដែលចេញនាឆ្នាំ 2018 នេះក្នុងព្រឹត្តិការណ៍ CES 2018 ដោយក្នុងនោះ Razer ក៏បានធ្វើការ បង្ហាញចេញនូវផលិតផលមួយចំនួន សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន កុំព្យូទ័រផងដែរ។ ហើយអ្វីដែលលេចធ្លោ នោះគឺមាន Mouse ស៊េរីថ្មីមួយ ដែលទើបនឹងប្រកាស ចេញជាផ្លូវការ វាត្រូវបានផលិតឡើង យ៉ាងយកចិត្តទុកដាក់ សម្រាប់ Gamers។

1

Final 1000x150 copy

Mouse ថ្មីនោះមានឈ្មោះហៅជាផ្លូវការថា Mamba HyperFlux បង្កើតឡើងសម្រាប់យក ទៅប្រើប្រាស់ជាមួយនឹងទ្រនាប់ Mouse ស៊េរីថ្មីមួយផ្សេងទៀត មានឈ្មោះហៅជា ផ្លូវការថា Firefly HyperFlux មានពណ៌ខ្មៅ បង្កើតឡើងពីវត្ថុធាតុដើម មានគុណភាពខ្ពស់ ពុំមានខ្លិនជ័ររំខាន ពិសេសគឺវាភ្ជាប់ មកជាមួយនឹងភ្លើង RGB នៅពីខាងក្រោមដូច Firefly ដែរ។ លក្ខណៈពិសេសរបស់ ដៃគូថ្មីនេះគឺថា Mamba HyperFlux គឺជា Gaming Mouse គ្មានខ្សែ ពុំចាំបាច់ដោតឌុយ USB ដើម្បីសាកថ្មនោះទេ មានន័យថានៅពេល លេងហ្គេម យើងអាចលេងដោយ ពុំចាំបាច់សាកថ្ម គឺទ្រនាប់ Mouse Pad Firefly HyperFlux នឹងសាកថ្មជូន Mouse នោះនៅពេលកំពុងប្រើប្រាស់ ផ្ទាល់តែម្ដង។

2

នេះគឺជាលើកទីមួយ ដែល Razer បានខិតខំបង្កើតបច្ចេកវិទ្យានេះមក ព្រោះថាក្រុមហ៊ុនផ្សេងៗទៀតនៅមិនទាន់ មានសមត្ថភាពបង្កើត Mouse និង Mouse Pad ដែលសាកថ្មបណ្ដើរ ដំណើរការបណ្ដើរបែបនេះ នោះទេ។ ជុំវិញលក្ខណៈសម្បត្តិរបស់ Mouse វិញគឺវាមាន ទម្ងន់សរុប 96 ក្រាម មានកម្រិត DPI លោតដល់ 16000 ប្រើប្រាស់ សេនស័រពពួក 5G Optical ជួយឲ្យ Mouse នេះអាចយកទៅ ប្រើប្រាស់បានគ្រប់ អេក្រង់តូចធំ តាមការកំណត់ ជាមួយកម្មវិធី Synapse។ Mouse និង Mouse Pad មួយឈុតនេះ កំពុងទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់ Gamers​ ជាច្រើន ព្រោះថាវាមើល ទៅឡូយ ងាយស្រួលប្រើ ថែមទាំងមានមុខងារ សាកថ្មឥតខ្សែ ដំបូងគេទៀត រកឯណាបាន?

3

ផលិតផល Razer ស៊េរី HyperFlux នេះនឹងចេញលក់ ក្នុងត្រីមាសទី 1 នាឆ្នាំ 2018 នេះតែម្ដង ដោយវាទាំង 2 នឹងចេញលក់ ជាប្រភេទ Combo បញ្ចូលគ្នា​ មានន័យថាទិញ Mouse និងទទួលបាន Mouse Pad មួយទៀត ក្នុងតម្លៃប្រមាណជា 250$ ហើយក៏នឹងត្រៀមមក ដល់ស្រុកខ្មែរយើង ឆាប់ៗដែរ ជាមួយនឹងតម្លៃថ្លៃ ជាងនេះបន្តិច ក៏ថាបាន! តែយើងនឹងរង់ចាំ មើលទាំងអស់គ្នា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:08 AM, 11 January
  • ប្រភព: Razer
  • Tag: Accessories