ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung នឹង​ពន្យា​​រ​ពេល​ការ​ដាក់​បង្ហាញ​​​ស្មាត​​ហ្វូន​​មាន​​អេក្រង់​អាចបត់​បាន​រហូត​ដល់​ឆ្នាំ 2019

Samsung នឹង​ពន្យា​​រ​ពេល​ការ​ដាក់​បង្ហាញ​​​ស្មាត​​ហ្វូន​​មាន​​អេក្រង់​អាចបត់​បាន​រហូត​ដល់​ឆ្នាំ 2019

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អេក្រង់បត់ បានក្លាយទៅជាប្រធានដ៏ក្តៅគគុកមួយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​វា​បាន​បន្តមកដ​ល់​ឥលូវ ជា​ពិសេស​ក៏​មាន​បណ្តាព័ត៌មាន​លេច​លឺ​ជា​ច្រើន បាន​បង្ហើប​ពី​ការ​បង្ហាញខ្លួនរបស់វាថែមទៀតផង។ ហើយ​ប៉ុន្មាន​ថ្ងៃមុននេះ យើងបាន​ឃើញ​ប៉ាតង់​មួយ​របស់ Samsung ដែល​បង្ហាញ​ពី​ឧបករណ៍ថ្មីដែល​មាន​​ជ្រុង​វែង​បន្តិច ហើយយើងអាចទាញអេក្រង់ដែលរមូលចេញមកប្រើប្រាស់បាន ហើយនឹងអាច​ស្គេន​ម្រាម​​ដៃ​​នៅ​​ពី​​ក្រោម​ឧបករណ៍នោះទៀតផង។ ស្របពេលមានមតិមួយចំនួន ថានេះគឺជាស្មាតហ្វូនស៊េរីថ្មី ហើយក៏ជា​បច្ចេកវិទ្យា​អនាគត ដែល Samsung ចង់បញ្ចេញលក់មុនគេលើពិភពលោក ដូចពួកគេផលិត​នូវ​​ស្មាតហ្វូន​អេក្រង់កោងអញ្ចឹង។ 

Cover

Final 1000x150 copy

លោក DJ Koh ដែលជាប្រធានផ្នែកទំនាក់ទំនង​របស់​ក្រុមហ៊ុន Samsung បាន​និយាយ​កាល​ពី​ឆ្នាំមុន​ថា​ក្រុមហ៊ុនរបស់លោកគ្រោងនឹងបង្ហាញស្មាតហ្វូនដែលអាចបត់អេក្រង់ចូលគ្នា នៅចុងឆ្នាំ 2018 តែជា​អកុសល ដោយកាលពីពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានរំលឹក និង និយាយជាថ្មី​ទៀត​ថា ការដាក់បង្ហាញស្មាតហ្វូនដែលអាចបត់អេក្រង់ចូលគ្នាបាននេះ នឹងត្រូវធ្វើការពន្យារ​ពេល​ក្នុង​ការ​បញ្ចេញ រហូតដល់ឆ្នាំ 2019 ឯណោះ។ នេះវាបានផ្ទុយពីអ្វីដែលគ្រប់គ្នា បានចំណាំ និង រង់ចាំនាពេល​កន្លង​មក ម្យ៉ាងវិញទៀត ក្រុមហ៊ុន Samsung ក៏ធ្លាប់បាននិយាយដែរថា ស្មាតហ្វូនដែល​អាច​បត់​បញ្ចូល​គ្នា​បាន គ្រោងនឹងចេញលក់នៅចុងឆ្នាំ 2018 នេះ ក្រោយពេលបញ្ចប់នៅព្រឹត្តិការណ៍ CES  (Consumer Electronics Show) នេះផងដែរ។ ជាក់ស្តែងគ្រប់យ៉ាង ត្រូវបានពន្យាពេល ដោយ​ហេតុផល​មួយ គឺចង់ត្រួតពិនិត្យអោយបានច្បាស់លាស់ មុននឹងដាក់ចេញអោយប្រើជាផ្លូវការ។

Pic 1

ទោះជាយ៉ាងណាក៏ដោយ លោក DJ Koh ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកកំពុងតែស្វែងរកវិធី និង ដំណោះស្រាយអោយបានលឿន ដើម្បីនាំស្មាតហ្វូនដែលអាចបត់អេក្រង់ចូលគ្នាបាននេះ មកបង្ហាញ​អោយ​បាន​នៅចុងឆ្នាំ 2019 នាពេលខាងមុខនេះ។ យ៉ាងណា នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung ក៏កំពុងតែត្រៀមខ្លួន ដើម្បីនាំផលិតផលថ្មីជាច្រើន សម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់ អោយបានឃើញ និង បានប្រើប្រាស់ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 3:06 PM, 10 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ