ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នាយក​របស់ Samsung បាន​បញ្ជាក់​ច្បាស់​ហើយ​ពី​ថ្ងៃ​ប្រកាស​ចេញ Galaxy S9/S9+

នាយក​របស់ Samsung បាន​បញ្ជាក់​ច្បាស់​ហើយ​ពី​ថ្ងៃ​ប្រកាស​ចេញ Galaxy S9/S9+

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាក្នុងព្រឹត្តិការណ៍ CES 2018 នេះក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ​នូវ​ទូរទស្សន៍​ថ្មី​របស់​ខ្លួន​ដែល​មាន​ទំហំ​អេក្រង់​ដល់​ទៅ ១៤៦ អ៊ីង​ដែល​ប្រភេទ MicroLED ដែលមានគ្រាប់ពន្លឺតូចបំផុត សម្រាប់​ការ​បង្ហាញ​រូបភាព​ម៉ត់​ច្បាស់​ល្អ​​ដល់​ទៅកម្រិត 8K ឯណោះ។ ទន្ទឹមនឹងការដាក់បង្ហាញទូរទស្សន៍ជំនាន់ថ្មី​របស់​ខ្លួន​នេះ ក៏មានប្រិយមិត្តនឹងអ្នកកាសែតជាច្រើន បានចោទជាសំណួរជាច្រើនមកដល់លោក DJ Koh ដែល​ជានាយក Mobile Business របស់ក្រុមហ៊ុនសាមសុង ថាតើក្រុមហ៊ុននឹងប្រកាសចេញ Galaxy S9 នៅថ្ងៃណាដែរ? ជាចុងបញ្ចប់លោក DJ Koh ក៏បានបង្ហើបថ្ងៃប្រកាសរបស់ Galaxy S9 ជា​ផ្លូវ​ការ​ហើយដែរ ដើម្បីបញ្ចប់ចម្ងល់តែម្ដង។

cover

Final 1000x150 copy

នៅក្នុងបញ្ចាក់របស់លោក DJ Koh បានប្រាប់ដល់សារពត៌មានទាំងអស់ឱ្យបានដឹងថា Galaxy S9/S9+ និង​មានគែមអេក្រង់កាន់តែខ្លីជាង Galaxy S8 ទៅទៀត ជាមួយនឹងអេក្រង់ Super AMOLED អាចពត់បានជំនាន់ថ្មីដែលបង្ហាញបានកាន់តែល្អជាងមុនទៅទៀត។ បន្ថែមពីលើនោះ យើងក៏បានដឹង​ហើយ​ថា Galaxy S9/S9+ និងប្រើប្រាស់បន្ទះឈីប Snapdragon 845 (សម្រាប់ទីផ្សារអ៊ឺរ៉ុប​និង​អាមេរិច) និងបន្ទះឈីប Exynos 9810 ចុងក្រោយរបស់ខ្លួនតែម្តង (សម្រាប់ទីផ្សារអាស៊ី) ដែលមាន​បច្ចេក​វិទ្យា AI ថ្មីផងដែរ ជាមួយទំហំផ្ទុកទិន្នន័យអាចនឹងទៅដល់ ៥១២ ជីកាបៃឯណោះ។ ត្រង់ចំណុច​នេះ​លោក​ក៏បានបញ្ចាក់ដែរថា បច្ចេកវិទ្យា AI និងកំណែអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ​របស់​ស្មាត​ហ្វូន Samsung ទាំងអស់ នៅពេលនេះ គឺយើងចេញរាងយឺតជាងគេបន្ដិចមែន ក៏ប៉ុន្តែយើងព្យាយាម​យក​គុណភាព​ជាចម្បង ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដែលល្អបំផុត មិនធ្វើឱ្យអ្នក​ប្រើ​ប្រាស់​​ជួបបញ្ហានោះទេ។

1

ជាចុងក្រោយលោកក៏បានបញ្ចាក់ប្រាប់ថា Galaxy S9/S9+ និងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC 2018 ដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះឯង។ ហើយបើតាមពត៌មាន​បែក​ធ្លាយ​កន្លង​មកបានបង្ហាញថា Galaxy S9/S9+ និងមានទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីនធំដល់ទៅ ៥១២ ជីកាបៃឯណោះ ស្ទើតែស្មើនឹង Hard Disk របស់កុំព្យូទ័រមួយចំនួនទៅហើយ។

សរុបមកវិញ យើងបានដឹងច្បាស់ហើយអំពីថ្ងៃប្រកាសរបស់ Galaxy S9/S9+ គឺប្រព្រឹត្តទៅក្នុង​ព្រឹត្តិការណ៍ MWC ចាប់ផ្ដើមពីថ្ងៃ ២៨ កុម្ភៈតទៅ និងលក្ខណៈសម្បត្តិមួយចំនួនរបស់វា ដោយប្រើប្រាស់​បន្ទះឈីប Exynos 9810 និងប្រព័ន្ធប្រតិបត្តិការណ៍ UX ជំនាន់ថ្មីដែលមានមុខងារវៃឆ្លាតជាច្រើន កាន់តែ​សម្បូរ​បែបជាងមុនទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:52 PM, 10 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ