ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5T ប្រភេទ​សំបក​ថ្ម​ខ្សាច់​ពណ៌​ស​ដាក់​ត្រឹម​តែ 2 ម៉ោង​ដាច់​ស្តុក!

OnePlus 5T ប្រភេទ​សំបក​ថ្ម​ខ្សាច់​ពណ៌​ស​ដាក់​ត្រឹម​តែ 2 ម៉ោង​ដាច់​ស្តុក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន OnePlus បាន​បញ្ចេញ​នូវ OnePlus 5T ស៊េរីថ្មី កាល​ពី​សប្តាហ៍​មុន ដែល​មាន​សំបក​ផលិត​ឡើង​ពី​ថ្ម​ខ្សាច់ ដោយ​លើក​នេះ វា​មាន​ពណ៌​ស ខុស​កាល​ពី​ជំនាន់​ដែល OnePlus ប្រើ​សំបក​ថ្ម​ខ្សាច់​នេះ​ដែរ តែ​ពណ៌​ខ្មៅ​នៅ​លើស្មាតហ្វូន OnePlus ដំបូង និង OnePlus 2 ។ ក្រុមហ៊ុននេះ មាន ការ ផ្តោត សំខាន់ លើម៉ូឌែល OnePlus 5T ជំនាន់នេះ ពួកគេ មិនត្រឹមតែចេញប្រភេទសំបកថ្មខ្សាច់នេះ សម្រាប់​ស្មាត​ហ្វូន​នេះ​ប៉ុណ្ណោះទេ នៅមានប្រភេទ Star Wars Edition ម្តងរួចហើយ។

cover

Final 1000x150 copy

ក្រុមហ៊ុននេះ ទើបតែដាក់លក់ OnePlus 5T ដែលមានសំបកថ្មខ្សាច់ពណ៌ស នៅតាមតំបន់មួយចំនួន ត្រឹមតែរយៈពេល 2 ម៉ោងសោះ ក៏អស់ពីស្តុកតែម្តង បើយោងតាមការប្រកាសពីក្រុមហ៊ុនផ្ទាល់។ ការ​លក់​ផលិតផលិតប្រភេទទាំងនេះ ចំនួនមានកំណត់ ទើបបានងាយនឹងដាច់ស្តុកបែបនេះ។

ដោយសារតែម៉ាស៊ីនរបស់វា នៅដដែល ដូចទៅនឹងម៉ូឌែល OnePlus 5T ធម្មតាដែរ ដោយវាខុស​គ្នា​ត្រង់​សំបកខាងក្រោយផលិតឡើងពីថ្មខ្សាច់ និងមានពណ៌ស ដូចនេះតម្លៃរបស់វាខ្ទង់ 559 ដុល្លារ ជាមួយ ទំហំរ៉េម 8GB និងអង្គចងចាំ 128GB ស្មើនឹង OnePlus​ 5T ធម្មតា ដែលមានទំហំរ៉េម និង​អង្គចង​ចាំ​ដូចគ្នា។

វីដេអូខាងក្រោម៖

សរុបសេចក្តីមក OnePlus 5T ដែលមានសំបកថ្មខ្សាច់ពណ៌ស ទើបតែដាក់លក់ ត្រឹមតែរយៈពេល 2 ម៉ោង ត្រូវបានដាច់ស្តុក ដោយសារតែចំនួនលក់របស់វាមានកំណត់ តែ OnePlus មិនបាន​បក​ស្រាយ ថា ស្តុកនោះ មានប៉ុន្មានគ្រឿងឲ្យប្រាកដទេ។ សម្រាប់អ្នកចង់បាន អាចនឹងរកទិញ​ពីអ្នកលក់បន្តវិញ​ទើប​បាន ហើយតាមសារពត៌មានខ្លះរំពឹងទុកថា OnePlus នឹងមានបញ្ចេញលក់ស្តុកទី 2 ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:05 PM, 10 January
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ