ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    អ្នក​អាច​លេង​ស្ទីល​អក្សរ​ស្អាត​ៗ ដើម្បី​លម្អ​លើ​រូបភាព​ជាមួយ​កម្មវិធី​នេះ! (សម្រាប់ iOS)

អ្នក​អាច​លេង​ស្ទីល​អក្សរ​ស្អាត​ៗ ដើម្បី​លម្អ​លើ​រូបភាព​ជាមួយ​កម្មវិធី​នេះ! (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សំរាប់មិត្តអ្នកអានដែលចូលចិត្តខាង​កែកុនពណ៌រូបភាព រឺ ចូលចិត្តលេង Style អក្សរនៅលើស្មាតហ្វូន ​ប្រហែលជាធ្លាប់ សាកល្បង​ប្រើប្រាស់ ជាមួយ​កម្មវិធី​មួយចំនួន តាមរយៈការចុះផ្សាយ ពីក្រុមការងារ ខេមបូ រីផត ដែលអាចជួយអោយ រូបភាព​ដែល​អ្នក​បាន ​ថតនោះ កាន់តែអស្ចារ្យ ពោរពេញដោយភាពច្នៃប្រឌិត និង ស្រស់ស្អាតគួរ​ទាក់ទាញបានដែរ។​ ហើយថ្ងៃនេះ យើងនឹងណែនាំ កម្មវិធីកែរូប និង លេង Style អក្សរថ្មីមួយទៀត ដែលកម្មវិធីកែរូបលើកនេះ​ សម្បូរ ​មុខងារ​បន្ថែម​ច្រើន​ជាង កម្មវិធីកែរូបពីមុនៗដែលអ្នកធ្លាប់ប្រើប្រាស់។

Cover

Final 1000x150 copy

កម្មវិធីនេះមានឈ្មោះថា Over ជាកម្មវិធីកែរូបមួយប្រភេទដែលងាយស្រួលក្នុងការប្រើប្រាស់ ទោះបី​ជា​អ្នក​ទើប​ប្រើប្រាស់ លើកដំបូងក៏អាចប្រើប្រាស់ បានដោយគ្មានបញ្ហាដែរ។ បើនិយាយពីមុខងារ របស់វា​វិញ​ពិត​ជាគួរអោយចាប់អារម្មណ៍ ដោយកម្មវិធីនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ ជ្រើសរើសពុម្ពអក្សរ​ ដែល​មាននៅ​ក្នុង​កម្មវិធី ​ជា​ច្រើនស្តាយ និង អាចពង្រីកពង្រួម ឬ ប្តូរទីតាំងអក្សរ ទាំងនោះនៅលើរូបភាព បានតាមចិត្តអ្នក, អ្នកអាចបន្ថែម ស៊ុមប្លែកៗ, អាចផ្លាស់ប្តូរផ្ទៃពណ៌ នៅលើរូបភាពនោះ ដែលមើលទៅពិតជា អស្ចារ្យមែន​ទែន ហើយពណ៌របស់វា មិនដូចកម្មវិធីផ្សេងៗឡើយ។ ហើយខ្ញុំនឹងដាក់ តំណរភ្ជាប់ សម្រាប់ទាញយក នៅខាងក្រោមនេះ៖

Pic 1

ដូច្នេះប្រសិនបើអ្នកចង់អោយរូបដែលអ្នកបានថតហើយមានភាពស្រស់ស្អាត និង ចង់កែតុបតែងបន្ថែម ​អោយមានភាពច្នៃ​ប្រឌិតទាំង Style អក្សរ​នោះ អ្នកគួរតែសាកទាញយក កម្មវិធីនេះយកទៅ ប្រើប្រាស់ ទើបអាចដឹងពីសមត្ថភាពវាពិត។ ហើយក៏សោកស្តាយ ផងដែរ ដែលកម្មវិធីនេះ មិនមាននៅលើ Play Store សម្រាប់ប្រិយមិត្ត របស់ប្រព័ន្ធប្រតិបត្តិការណ៍ Android។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 1:56 PM, 10 January
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម