ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ម៉ូនីទ័រ​កំណាច​ពី​ក្រុមហ៊ុន ASUS ធ្វើ​ឱ្យ​អ្នក​លេង​ហ្គេម​ពេញ​ចិត្តស្តូក!

ម៉ូនីទ័រ​កំណាច​ពី​ក្រុមហ៊ុន ASUS ធ្វើ​ឱ្យ​អ្នក​លេង​ហ្គេម​ពេញ​ចិត្តស្តូក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់អ្នកលេងហ្គេម គឺតែងតែចង់បានម៉ាស៊ីនមួយដែលរត់បានលឿន និងក្រាហ្វិចកប់ ដែលអូសហ្គេមមិនធ្លាក់ Frame និងការបង្ហាញច្បាស់ល្អ។ បន្ថែមពីលើនោះ Monitor ក៏ជាចំណុចសំខាន់ផងដែរ ព្រោះប្រសិនបើ យើងមាន Monitor ធំដែលអាចបង្ហាញរូបភាព បានច្បាស់ដល់កម្រិត 4K និងមានល្បឿន Refresh Rate ខ្ពស់ទៀតនោះ វាកាន់តែធ្វើឱ្យការលេងហ្គេម របស់អ្នកកាន់តែ ឥតខ្ចោះតែទៀត។ ហើយថ្មីនេះក្រុមហ៊ុន ASUS បានបញ្ចេញម៉ូនីទ័រ ដែលត្រូវចំណុច ច្រើនតែម្ដង។

cover

Final 1000x150 copy

នេះគឺជាម៉ូនីទ័រម៉ូឌែល Swift PG65 ដែលស្ថិតនៅក្នុងត្រកូល Republic of Gamers ដែលមានរូបរាងកាចខុស ពីម៉ូនីទ័រធម្មតា ហើយបើមើលទៅលើ សមត្ថភាពវិញគឺថាកប់តែម្ដង។ អេក្រង់របស់វា គឺមានទំហំធំដល់ទៅ ៦៥ អ៊ីង អេក្រង់នេះ​ មាន​កម្រិត​បង្ហាញ​រូបភាព 4K (3840 x 2160 ភិចស៊ែល) និងគ្រាប់ពន្លឺ Quantum របស់អេក្រង់នេះ អាចបញ្ចេញពន្លឺបាន រហូតដល់ ១០០០ នីត ដែលជាកម្រិតខ្ពស់បង្ហាញបាន ភ្លឺច្បាស់បើទោះជាអ្នក ប្រើនៅកន្លែង ភ្លឺខ្លាំងក៏ដោយ។ ម្យ៉ាងទៀត វាក៏អាចបង្ហាញពណ៌ HDR ផងដែរ ដូចនេះវាកាន់តែធ្វើឱ្យ ការលេងហ្គេមរបស់អ្នក មានសាច់រូបភាព ផុសអណ្ដែលល្អ។

1

លើសពីនេះទៅទៀត ម៉ូនីទ័រ Swift PG65 នេះមានល្បឿន Refresh Rate ខ្ពស់ទៅដល់ ១២០ហឺត ដូចជាអេក្រង់ របស់កុំព្យូទ័រតម្លៃថ្លៃ របស់ក្រុមហ៊ុន Alienware និង Razer អញ្ចឹងដែរ ដែលធ្វើអោយការ បង្ហាញ 4K HDR របស់វាមាន សភាពរអិលល្អ មិនដូចជាអេក្រង់ធម្មតា ដទៃទៀតឡើយ។ ម្យ៉ាងទៀតម៉ូនីទ័រ នេះត្រូវបានជំនួយ ដោយ NVIDIA SHIELD មានដូចជា បច្ចេកវិទ្យា G-Sync ដែលជំនួយ ទៅដល់ល្បឿន Refresh Rate នៃការបង្ហាញនៅលើវា ថែមទាំងទ្រទ្រង់នូវការ Streaming សេវាកម្ម Netflix ឬ Amazon Video, ប្រើប្រាស់កម្មវិធី Android ជាច្រើនទៀតផងដែរ។

2

សរុបមក នេះគឺជាអេក្រង់ម៉ូនីទ័រដ៏មានសមត្ថភាពខ្លាំងមួយ ដែលជាការសហការគ្នា ពីក្រុមហ៊ុន ASUS និងក្រុមហ៊ុន NVIDIA ដែលយើងទទួលបាន ម៉ូនីទ័រអេក្រង់ទំហំធំ ច្បាស់ មានល្បឿនបង្ហាញ រូបភាពខ្ពស់ Smooth ល្អបន្ថែមមុខងារ G-Sync និងមានមុខងារ Android ទៀតផង។ ចំណែកឯតម្លៃ និងថ្ងៃចេញលក់ របស់វា ក្រុមហ៊ុន ASUS នៅមិនទាន់ប្រាប់ ឱ្យដឹងនៅឡើយទេ ហើយប្រសិនបើវាមាន លក់នៅលើទីផ្សារ ខេមបូរីផត នឹងព្យាយាមអាប់ដេត ជូនប្រិយមិត្តនៅពេល ក្រោយទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:07 PM, 10 January
  • ប្រភព: ROG ASUS
  • Tag: កុំព្យូទ័រ