ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Toyota និង Lexus ស៊េរី​ក្រោយ​ៗ នឹង​មាន​មុខងារ​ជំនួយ​ការ​សម្លេង​មក​ជាមួយ!

រថយន្ត Toyota និង Lexus ស៊េរី​ក្រោយ​ៗ នឹង​មាន​មុខងារ​ជំនួយ​ការ​សម្លេង​មក​ជាមួយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំនេះ មានឧបករណ៍ជាច្រើន បានចាប់ផ្តើមប្រើប្រាស់នូវ មុខងារជំនួយការសម្លេង ហើយជំនួយការសម្លេង ដែលលេចធ្លោ ជាងគេគឺ Alexa របស់ Amazon ដែលមានក្រុមហ៊ុន ផលិតបាស, ផលិតឧបករណ៍ផ្សេង ប្រើប្រាស់មុខងារ នេះច្រើន សូម្បីតែ Toyota និង Lexus ក៏បានប្រកាស នៅរថយន្តស៊េរីក្រោយៗ របស់ពួកគេ នឹងមានមុខងារ ជំនួយការសម្លេងនេះ។

cover

Final 1000x150 copy

ជំនួយការសម្លេងនេះ នៅមានដូចជា Google Assistant, Google Now, Cortana និង Siri តែមុខងារទាំងនេះ មិនសូវជាមាន ក្រុមហ៊ុនផ្សេងៗ យកមកប្រើប្រាស់ ច្រើនទេ តែ Alexa ទើបបានមានក្រុមហ៊ុន ជាច្រើនយកទៅ ប្រើប្រាស់ ជាពិសេសវាជំនាញ ក្នុងការគ្រប់គ្រង គេហដ្ឋាន តែពេលនេះ វាបានឈានដល់ការ គ្រប់គ្រងរថយន្តទៀត។

ជំនួយការសម្លេងនេះ នឹងមានដំនើរការជាមួយកម្មវិធី Entune 3.0 របស់ Toyota ដែលបានបង្កើតឡើង។ អ្នកប្រើប្រាស់នឹង អាចនិយាយ បញ្ជាទៅលើមុខងារផ្សេងៗ ដូចជាបញ្ជា បិទបើកភ្លើង, ចាក់សោរឡាន និងបញ្ឆេះម៉ាស៊ីនឡាន ព្រមទាំងបញ្ជាលើ កម្មវិធីផែនទី និងកម្មវិធីតន្រ្តី របស់រថយន្តជាដើម។

នៅក្នុងព្រឹត្តិការណ៍ CES នេះ Panasonic ក៏បានប្រកាសថា នឹងយកមុខងារ Alexa ទៅប្រើប្រាស់លើ រថយន្តរបស់ពួកគេ ផងដែរ ហើយយើងក៏ដឹង បានថា Panasonic នឹងឈានដល់ការ បង្កើតរថយន្តរបស់ខ្លួន។

1

សរុបសេចក្តីមក ក្រុមហ៊ុន Toyota និង Lexus ទើបតែប្រកាសជាផ្លូវការ ថារថយន្តរបស់ពួកគេ ដែលចេញនៅ ស៊េរីក្រោយៗ នឹងមានប្រើប្រាស់មុខងារ ជំនួយការសម្លេង Alexa ដែលបង្កើត ឡើងដោយ Amazon នៅលើកម្មវិធី Entune 3.0 របស់ Toyota ដូច្នេះអ្នកប្រើប្រាស់ អាចបញ្ជាលើមុខងារ ផ្សេងទៀតក្នុងរថយន្ត តាមការនិយាយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 12:18 PM, 10 January
  • ប្រភព: The Verge
  • Tag: យានយន្ត