ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG G7 ដែល​ចេញ​ឆ្នាំនេះ​នឹង​មាន​ចំនុច​ពិសេស​ច្រើន​ខុស​ពី​ត្រកូល G ជំនាន់​មុន

LG G7 ដែល​ចេញ​ឆ្នាំនេះ​នឹង​មាន​ចំនុច​ពិសេស​ច្រើន​ខុស​ពី​ត្រកូល G ជំនាន់​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែកុម្ភៈ ដើមឆ្នាំ 2017 កន្លង​​ទៅ​​នេះ ក្រុម​ហ៊ុន LG បាន​​ធ្វើ​​ការ​​ដាក់​​បង្ហាញ​​ស្មាត​​ហ្វូន​ត្រកូល G នោះ​​គឺ G6 ជាមួយ​នឹង​កាមេរ៉ា​ភ្លោះ, អេក្រង់​លាត​ស្អាត និង មានរចនាបថ​គួរ​អោយ​ចាប់​អារម្មណ៍​ទៀត​ផង។ ចុះ​សម្រាប់​ឆ្នាំ 2018 នេះវិញ តើ LG នឹងដាក់បង្ហាញស្មាតហ្វូន​ស៊េរី​អីវិញ មានដឹងទេ? ជា​ការ​ពិត​ណាស់ ស្មាតហ្វូនដែល LG បានរៀបចំដាក់បង្ហាញនៅក្នុងឆ្នាំ 2018 នេះគឺ LG G7 ដែលជា​ស្មាត​ហ្វូន​មួយ​​ស្នង​តំណែង​ពី LG G6។

Cover

Final 1000x150 copy

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ LG បានធ្វើការចុះបញ្ជី​ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4.0 របស់ក្រុមហ៊ុន Qualcomm នៅលើស្មាតហ្វូនមួយម៉ូឌែល ដោយគ្រប់​គ្នា​ប្រហែល​ជា​អាច​ស្មាន​បាន ថាវាគឺ LG G7 ខណៈដែល LG G5 និង G6 មានបំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស Quick Charge ត្រឹមតេ 3.0 ប៉ុណ្ណោះ។ លើសពីនេះ​ G7 ក៏អាចនឹងមានបំពាក់នូវបន្ទះឈីបរបស់ Qualcomm ទាំងពីរជំនាន់​រួមមាន Snapdragon 835 និង Snapdragon 845 ប៉ុន្តែប្រភពភាគច្រើន បាននិយាយថា​ស្មាតហ្វូននេះ នឹងបំពាក់បន្ទះឈីប Snapdragon 845 ដោយវាជាឈីបជំនាន់ថ្មីទី 2 ផងដែរ។ វាមិន​មែន​ជារឿងដែលគួរអោយភ្ញាក់ផ្អើលប៉ុន្មាននោះទេ ព្រោះថាស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួន បាន​បំពាក់​បន្ទះ​ឈីបស៊េរីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេរួចទៅហើយ។

Pic 1

LG G7 ត្រូវបានគេរំពឹងទុកថា នឹងមានបំពាក់អេក្រង់លាតប្រភេទ OLED ដូចគេឯងដែរ រួមជាមួយ​មុខងារ​ដោះសោរ តាមរយៈការសម្គាល់ប្រស្រីភ្នែក Iris Scanning ផងដែរ។ ចំនុចចុងក្រោយ ស្មាតហ្វូននេះ អាចនឹង​បង្ហាញខ្លូនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ MWC ឬ នៅក្នុងព្រឹត្តិការណ៍ពិសេសណាមួយ ក្នុង​ខែមីនា រឺ មេសា ឆាប់ៗខាងមុខនេះ។ ដូច្នេះសម្រាប់អតិថិជនរបស់ក្រុមហ៊ុន LG ឆ្នាំក្រោយអ្នកនឹង ទទួល​បាន​បន្ទះឈីប ខ្លាំងយក មកប្រើប្រាស់នឹងគេ ដែរហើយ  រួមជាមួយមុខងារពិសេសៗមួយ​ចំនួន​ទៀត ដែលស្មាតហ្វូន LG ជំនាន់មុនមិនទាន់មាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:50 AM, 10 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ